«តើនាងយ៉ាងមិចទៅហើយ?» JakeពេលឃើញKarinaយកដៃក្ដោបក្បាលរបស់ខ្លួនឯងទាំងទឹកមុខឈឺចាប់ គេក៏ចង់ទៅជួយ តែត្រូវបានរាងខ្ពស់ថយចេញ

«ចេញអោយឆ្ងាយទៅ!» ទ្រាំមិនបាននឹងភាពឈឺចាប់ដែលខ្លួនមានមិនបាន រាងខ្ពស់ស្រាប់តែដួលសន្លប់ភ្លាមៗនៅពីមុខបន្ទប់របស់Winter

ពេលនោះJakeមិនដឹងថាត្រូវធ្វេីយ៉ាងណាទេ ក្រៅតែពីចុចកណ្ដឹងបន្ទប់របស់រាងស្ដេីង អោយនាងបានមកជួយរាងខ្ពស់ដោយខ្លួនឯងប៉ុណ្ណោះ ព្រោះថាឥឡូវនេះគឺគេមិនទាន់ចង់បង្ហាញខ្លួនឡើយ។

ក្រោយពីបានចុចកណ្ដឹងហើយJakeបានទៅពួននៅឯកែងបន្ទប់ វេលាដែលWinterបានបើកទ្វារមកឃើញរាងខ្ពស់កំពុងដួលសន្លប់យ៉ាងនេះ នាងក៏បានគ្រាគេនាំចូលទៅក្នុងបន្ទប់យ៉ាងលឿន ជាមួយនឹងទឹកមុខបារម្ភនឹងស្លន់ស្លោរ។

ចំណែកJakeតាមមើលសកម្មភាពរបស់ពួកគេទាំងពីរគ្រប់បែបយ៉ាងរហូតដល់ចប់ មុននឹងគេបានដេីរចេញពីកែងបន្ទប់មកដោយក្ដាប់ដៃយ៉ាងណែនសម្លឹងទៅកាន់ទ្វារដែរទឹមតែបានបិទអំបាញ់មិញនេះ។

«ចុងក្រោយគឺនៅតែជាគេមែនដែរទេវីន?»
_______________________

កាត់មកពេលយប់បន្តិច Karinaបានដឹងខ្លួនពីសន្លប់ទាំងអាការៈនៅធីងធោងនៅឡើយ ចេះសំណាងហើយដែរមានWinterនៅចាំមើលថែ នឹងយកថ្នាំមកអោយគេលេប

«បងក្រោបញ៉ាំបបរបន្តិចសិនទៅ មុននឹងញ៉ាំថ្នាំហើយសម្រាកវិញ!» រាងស្ដើងដាក់ខ្លួនអង្គុយនៅក្បែររាងខ្ពស់ ដោយមានកាន់ចានបបរនៅក្នុងដៃ រួចបានដួសបបរមួយស្លាបព្រាផ្លុំបញ្ចុកគេមួយៗ

«តើមុននេះនរណាជាអ្នកនាំបងមកបន្ទប់នេះ?» រាងខ្ពស់ដាក់បបរចូលមាត់មួយម៉ាត់ មុននឹងសួរនាំ ព្រោះតែគេបាននឹកឃើញអំពីបុរសអំបាញ់មិញនេះដែរនៅមុខបន្ទប់

«គឺជាអូន...តើបងគិតថាជានរណាទៀតទៅ?!»

«មុនបងសន្លប់បងបានឃើញបុរសម្នាក់ ដែលបងដូចជាធ្លាប់ស្គាល់គេពីមុនមក...ព្រោះថាបងគ្រាន់តែបានឃើញមុខគេភ្លាមក៏នឹកដល់ពិធីរៀបការរបស់គេភ្លាមតែម្ដង!» ស្ដាប់សម្ដីរបស់គេហើយរាងស្ដេីងហាក់ភ្ញាក់ផ្អើលបន្តិច តែនាងក៏បានប្រមូលអារម្មណ៍មកជាធម្មតាវិញ

«បងចាំខុសហើយ ព្រោះបងមិនដែរទៅចូលរួមកម្មវីធីរៀបការនរណាទេ ក្រៅពី...» Winterនិយាយមកដល់ចំណុចនេះ នាងស្រាប់តែឈប់ ព្រោះដូចជាមានអ្វីដែរទើនៅបំពង់ករបស់នាង ដែលជាហេតុធ្វេីអោយនាងមិនអាចនិយាយចេញមកបាន

«ក្រៅពីនរណាគេទៅ?» Karinaសួរទាំងចិត្តចង់ដឹង

«គ្មានអ្វីទេ...នេះបងឆាប់ញ៉ាំបបរបន្តទៅ វាត្រជាក់អស់ហើយ!» រាងស្ដើងក្រោបឈរព្រមទាំងហុចចានបបរអោយទៅគេកាន់វិញម្ដង

«អូនទៅណា?មិនបញ្ចុកបងទៀតទេឬ?» រាងខ្ពស់សួរដោយចម្ងល់ក្នុងចិត្ត

«អត់ទេ បងញ៉ាំខ្លួនឯងទៅ...គឺអូនមានការនៅផ្ទះបាយបន្តិច!»

«ចឹងក៏បាន...តែអូនត្រូវឆាប់ត្រឡប់មកវិញណា ព្រោះថាបងនឹកណាស់!» គេធ្វើទឹកមុខគួរអោយស្រឡាញ់នៅចំពោះមុខរបស់នាង បណ្ដាលអោយរាងស្ដេីងអត់មិនញញឹមតបតនឹងភាពគួរអោយស្រឡាញ់របស់គេវិញមិនបានទេ

សូមរងចាំភាគបន្ត សូមអគុណ

ភារកិច្ចជួបស្នេហ៍ (វគ្គ I-II)Where stories live. Discover now