ភាគ៤

728 72 12
                                        

បន្តពីភាគមុន ក្រោយដាល់ទៅលើមាត់មនុស្សដែរមានឈ្មោះកៃនោះហើយ Karinaស្រាប់តែឈរធ្មឹងឆ្ងល់នឹងខ្លួនឯង ថាហេតុអ្វីបានជាកៃថាអោយWinterសោះ តែខ្លួនគេបែរជាត្រូវខឹងដល់ថ្នាក់នេះទៅវិញ

«នាងឯង~ពួកឯងឆាប់ចូលទៅចាប់នាងទៅ!» បន្ទាប់ពីត្រូវមួយដៃបែកមាត់ ដួលសឹងតែសន្លប់ ម្នាក់ដែរឈ្មោះកៃនោះនៅតែមានកម្លាំងស្រែកអោយគ្នីគ្នារបស់ខ្លួនចូលទៅចាត់ការរាងខ្ពស់

ប៉ុន្តែភ្លាមៗWinterក៏ចូលមកឈរពីមុខKarina ដោយបានលើកនូវកាតជាប៉ូលីសស៉ើបអង្កេតទៅអោយពួកមនុស្សដែលចង់ចូលមកចាត់ការរាងខ្ពស់អោយបានឃើញ ជាហេតុដែលពួកគេនាំគ្នាបាត់មាត់បាត់ក រួចប្រញាប់ប្រញាល់ចាកចេញពីទីកន្លែងមួយនោះយ៉ាងលឿន ព្រោះតែមិនចង់មានរឿងជាមួយប៉ូលីស មិនចឹងទេពួកគេទាំងអស់គ្នាពិបាកដោះស្រាយជាមិនខាន

«ផ្ញើទុកសិនចុះនាងជើងល្អ!» កៃដែរត្រូវមិត្តគ្រាចាកចេញនោះ បានងាកមកបោះពាក្យសំដីដាក់ទៅកាន់រាងខ្ពស់

«...» Karinaលឺហើយមិនមាត់អីទេ ប៉ុន្តែក៏ជូនដៃកណ្ដាលត្រលប់ទៅគេវិញ ដោយមិនសូម្បីតែងាកមើលមុខកៃវិញ ដែលពេលនេះកំពុងតែខឹងក្រោធនឹងទង្វើរបស់រាងខ្ពស់ជាខ្លាំង

នៅពេលកៃចាកចេញពីទីកន្លែងនោះផុតហើយ រាងស្ដើងរហ័សងាកមកមើលដៃដែលរាងខ្ពស់បានដាល់កៃអំបាញ់មិញទាំងសេចក្ដីព្រួយបារម្ភនឹងគេយ៉ាងខ្លាំង តែការព្រួយបារម្ភរបស់នាងហាក់មិនត្រូវបានគេមើលឃើញឡើយ ផ្ទុយទៅវិញរាងស្ដេីងក៏ត្រូវបានគេក្រលាស់ដៃចេញមិនអោយនាងប៉ះបន្តនោះទេ

«តើបងពិតជាស្អប់ខ្ញុំខ្លាំងដល់ម្លឹងឬ?» នាងសួរទាំងអួលដេីមក

«ត្រូវហើយខ្ញុំពិតជាស្អប់នាង...ស្អប់នាងណាស់ ចឹងហើយសូមមេត្តកុំអោយខ្ញុំបានឃើញនាងម្ដងទៀតអី!» ថាចប់ត្រឹមប៉ុណ្ណេះ គេក៏ចង់ដេីរចាកចេញ តែត្រូវបាននាងចាប់ដេីមដៃរបស់គេឃាត់ដំណើរ បណ្ដាលអោយរាងខ្ពស់សម្លឹងមុខនាងទាំងខឹង

«តើត្រូវធ្វេីយ៉ាងដូចម្ដេច ទេីបបងព្រមអត់ទោសអោយខ្ញុំទៅ?ដឹងទេថាខ្ញុំពិតជាស្រឡាញ់បងខ្លាំងណាស់!» រាងស្ដេីងនិយាយបណ្ដើរទឹកភ្នែករបស់នាងក៏ស្រក់ហូរបណ្ដេីរ នោះដោយសារតែពេលនេះនាងសោកស្ដាយ នាងខូចចិត្ត នាងពិបាកទ្រាំខ្លាំងណាស់

ភារកិច្ចជួបស្នេហ៍ (វគ្គ I-II)Waar verhalen tot leven komen. Ontdek het nu