*ក្នុងបន្ទប់គេងរបស់Karina
Minjiបានរត់យ៉ាងរហេតរហត់ទាំងព្រឹក ដេីម្បីបានយកនូវដំណឹងដ៏សំខាន់មួយមកប្រាប់ដល់រាងខ្ពស់អោយបានដឹង ទាំងដែរគេមិនទាន់ភ្ញាក់ពីដំណេកនៅឡេីយ
"Karina~Karina~ក្រោប!!ខ្ញុំរកបានទីតាំងដែលWinterនាងស្នាក់នៅហេីយ...ឆាប់ក្រោបឡេីង!"
បន្ទាប់ពីលឺដូច្នោះ ទោះភ្នែកបេីកមិនចង់រួចក៏ត្រូវបេីកអោយរួចដែរ ព្រោះតែនេះគឺជាដំណឹងយ៉ាងសំខាន់ ដែលគេតែងតែចង់ដឹង ជាងពីរអាទិត្យមកនេះ
"នាងនៅឯណា?"
"ម្ដុំជាយក្រុង...បេីទៅឥឡូវនេះប្រហែល2ម៉ោងជាងនឹងអាចទៅដល់!!"
គ្រាន់តែស្ដាប់បានប៉ុណ្ណេះ រាងខ្ពស់ស្ទុះស្ទាងេីបចេញពីលេីគ្រែ ទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់យ៉ាងលឿន
*កាត់មកជាងពីរម៉ោងក្រោយ
ក្រោយពីធ្វេីដំណេីរនៅលេីដងផ្លូវយ៉ាងយូរ នៅទីបំផុតKarinaនឹងMinjiក៏បេីកឡានមកដល់ផ្ទះដែលរាងដាច់ស្រយ៉ាលពីគេមួយ មេីលពីខាងក្រៅទោះជាមិនសូវធំ តែវាពិតជាស្រស់ស្អាតខ្លាំងណាស់ ដោយសារផ្ទះមួយនេះរុំព័ទ្ធទៅដោយផ្កានឹងដេីមឈេីតូចធំជាច្រេីនប្រភេទបូកបញ្ចូលគ្នាតែមួយ
"ជាទីនេះឬ?" Karinaសួរបញ្ជាក់អ្នកដែរអង្គុយកៅអីខាងបញ្ជារចង្កូតរថយន្ត
"មនុស្សរបស់ខ្ញុំប្រាប់ថាជាទីនេះហេីយ...ព្រោះថាពួកគេបានឃេីញWinterដេីរចូលទៅក្នុងផ្ទះមួយនេះដោយផ្ទាល់ភ្នែក!" Minji
"..." រាងខ្ពស់សម្លឹងមេីលផ្ទះនោះតាមរយៈកញ្ចក់ឡានមួយសន្ទុះ ក៏សម្រេចចិត្តចុះដេីរចូលទៅក្នុងផ្ទះ
"អេ៎~ទៅណានឹង?ចាំគ្នាផង!!" ឃេីញគេដេីរចូល រាងក្រាស់មិនអាចទុកគេអោយដេីរចូលតែម្នាក់ឯងបានទេ ដូច្នេះហេីយក៏បានចុះពីឡានដេីរទៅតាម
មកដល់មុខរបងទ្វារ Karinaឃេីញថាគេបានចាក់សោរពីក្នុង ចឹងហេីយដោយមិនគិតអីច្រេីន រាងខ្ពស់ក៏បានហក់តោងរបង ដេីម្បីផ្លោះចូលទៅតែម្ដង
"នេះមិនខ្លាចគុកទេឬយ៉ាងមិច?!អូហូយ៎~វេទនាតែអ្នកតាមទេ...និយាយមែន!" Minjiមិនដឹងធ្វេីយ៉ាងណា គឺមានតែផ្លោះទៅតាមគេនឹងឯង
YOU ARE READING
ភារកិច្ចជួបស្នេហ៍ (វគ្គ I-II)
Romanceស្នេហាមួយដែលផ្ដេីមពីមនុស្សមិនដែរស្គាល់គ្នាសោះប្រែមកជាមនុស្សដែរស្គាល់គ្នា រួចបន្តជាទំនាក់ទំនងក្លែងក្លាយជាមួយគ្នា រហូតដល់ពេលមួយដែលភាពក្លែងក្លាយក៏បានប្រែក្លាយមកជាការពិត ការពិតដែរអ្នកទាំងពីនឹកស្មានមិនដល់។
