កន្លងទៅរយៈពេលមួយអាទិត្យក្រោយមក បន្ទាប់ពីពួកគេទាំងពីរបានត្រឡប់មកពីកោះជេជូវិញ គឺថាKarinaគេមិនបានចូលទៅផ្ទះនោះទេ ពោលគឺថាគេនៅជាមួយWinterនៅឯខនដូររបស់នាង ជួនកាលគេក៏នាំនាងទៅដេីរលេង ទៅក្រុមហ៊ុនរបស់ខ្លួនមើលការហើយ ហើយក៏ចំណាយពេលវេលានៅជាមួយគ្នាសឹងតែគ្រប់ពេលវេលា សរុបមករាងខ្ពស់មិនដែលទៅណាបាត់រាងស្ដេីងម្ដងនោះឡើយ។
រហូតដល់ថ្ងៃមួយដែលគេត្រូវមានណាត់ជួបនិយាយជាមួយនឹងGiselleអំពីរឿងការងារ រាងស្ដើងបានបដិសេធជាមួយនឹងរាងខ្ពស់ថានាងមិនបានទៅជាមួយគេនោះទេ ព្រោះតែនាងមិនសូវជាស្រួលខ្លួន បានជាគេក៏យល់ព្រមអោយនាងគេងសម្រាកនៅក្នុងខនដូរតែម្នាក់ឯង។
*ហាងអាហារមួយកន្លែង
Karinaពិតជាឈឺក្បាលជាមួយនឹងកញ្ញាGiselleខ្លាំងមែនទែន ដោយសារតែគ្រប់ការងារដែលគេនឹងក្រុមការងាររបស់គេបានធ្វេីមកអោយនាង គឺនាងនិយាយមិនពេញចិត្តទាំងអស់ ហើយថែមទាំងនិយាយថាម៉ូតឡានដែរក្រុមហ៊ុនគេបានឆ្នៃវាខុសត្រង់នេះត្រង់នោះជាហូរហែរ
អស់ជម្រើសមិនដឹងថាត្រូវធ្វើយ៉ាងណាជាមួយកញ្ញាម្នាក់នេះបន្ត រាងខ្ពស់ក៏សម្រេចចិត្តទាក់ទងទៅសុំជំនួយពីបងស្រីជីដូនមួយរបស់ខ្លួន ដែលជាNingNingអោយមកជួយធ្វេីអន្តរាគមន៍ បើសិនជានៅតែនិយាយមិនចូលគ្នាទៀត គេនឹងសម្រេចចិត្តផ្ដាច់កុងត្រាជាមួយនឹងGiselleតែម្ដង មិនថាគេត្រូវសងនាងប៉ុន្មានទេ គេនឹងយល់ព្រមជានិច្ច
«មនុស្សដែលអ្នកនាងហៅមកនិយាយគឺនៅឯណា?ខ្ញុំចាំកន្លះម៉ោងហើយ ខាតពេលរបស់ខ្ញុំច្រេីនណាស់!» Giselle
«រងចាំបន្តិចទៅ...គាត់មកដល់ឥឡូវនេះហើយ!» Karinaនិយាយបែបធម្មតានោះទេ តែក្នុងចិត្តរបស់គេវិញក៏អន្ទះសារមិនចាញ់នាងប៉ុន្មានដែរ ព្រោះតែគេត្រូវមានការទៅមើលWinterនៅឯខនដូរបន្តទៀត
មិនយូរប៉ុន្មានNingNingក៏បានមកដល់ រួមជាមួយនឹងឥវ៉ាន់យួរពេញដៃ ហាក់ដូចជាទឹមតែមកពីដេីរផ្សារយ៉ាងចឹង ដូចនេះGiselleខឹងជាមួយនាងខ្លាំងណាស់ ដោយសារតែនាងយកពេលទៅដេីរផ្សារ តែមិនមកប្រជុំ ធ្វើអោយខ្លួនខាតពេលដល់ទៅកន្លះម៉ោង
ESTÁS LEYENDO
ភារកិច្ចជួបស្នេហ៍ (វគ្គ I-II)
Romanceស្នេហាមួយដែលផ្ដេីមពីមនុស្សមិនដែរស្គាល់គ្នាសោះប្រែមកជាមនុស្សដែរស្គាល់គ្នា រួចបន្តជាទំនាក់ទំនងក្លែងក្លាយជាមួយគ្នា រហូតដល់ពេលមួយដែលភាពក្លែងក្លាយក៏បានប្រែក្លាយមកជាការពិត ការពិតដែរអ្នកទាំងពីនឹកស្មានមិនដល់។
