ក្នុងភាគនេះបានអោយដឹងថា Karinaពេញមួយយប់គឺគេគេងមិនលក់ទាល់តែសោះ វាហាក់ដូចជាមានរឿងអ្វីម្យ៉ាងនៅក្នុងចិត្ត ដែលគេមិនទាន់បានទៅដោះស្រាយ រហូតដល់ម៉ោង2យប់ គេក៏បានដេីរមកមាត់បង្អួចដេីម្បីស្រូបយកខ្យល់អាកាសពេលរាត្រី តែមិននឹកស្មានថាមេឃនៅយប់នេះងងឹតនឹងហប់ខ្លាំង រកមើលផ្កាយតែមួយគ្រាប់គ្មាន
ដល់ពេលដែលគេងាកសម្លឹងទៅមើលក្រោមអគារវិញ គេស្រាប់តែបានឃើញស្រមោលមនុស្សស្ទុងៗនៅមុខអគារ បណ្ដាលអោយគេចង់លួសប្រលឹង តែដោយសារតែមនុស្សនេះចង់ដឹងចង់ឃើញរឿងដែរមិនគួរដឹងមិនគួរឃើញ គេក៏សម្រេចចិត្តចុះទៅមើលខាងក្រោម អោយប្រាកដចិត្តថាខ្មោចឬមិនមែន
រាងខ្ពស់កាលណាដែរគេចុះជណ្តើរប្រអប់ចុះមកដល់ខាងក្រោមហើយ គេក៏ទាញបានឆ័ត្រមួយនៅក្បែរនោះទុកយកមកការពារខ្លួន ព្រោះអាចចៃដន្យមិនមែនខ្មោចតែវាជាចោរអីបែបនោះ គេអាចនឹងមានរបស់មកការពារ
នៅពេលគេកាន់តែជិតចេញទៅដល់ខាងមុខអគារ ភ្លៀងមួយមេយ៉ាងធំបានបង្អុរធ្លាក់ចុះមកយ៉ាងខ្លាំង ជាហេតុដែលគេក៏ចង់បង្វែរចិត្តឡើងទៅបន្ទប់វិញដែរ តែចៃដន្យក៏បានលឺសម្លេងដួលអ្វីមួយនៅខាងមុខ បានជាគេសម្រេចចិត្តដេីរចេញទៅមើលតែម្ដងទៅ
មកដល់ខាងក្រៅភ្លាម អ្វីដែលគេបានឃើញគឺជារាងកាយដេកស្ដូកស្ដឹងរបស់នារីម្នាក់ ដល់ពេលគេដេីរចូលទៅមើលកាន់តែជិត ទើបគេដឹងថាម្នាក់នោះតាមពិតទៅគឺជាWinterនេះឯង
ដោយរឿងនេះបានបណ្ដាលអោយអារម្មណ៍របស់Karinaចាប់ផ្ដេីមភ័យបុកពោះ ចង្វាក់បេះដូងរបស់គេវិញលោតញាប់នឹងលឿនខ្លាំង សឹងតែអាចទម្លាយចេញមកខាងក្រៅបានទៅហើយ
«ហ្អេ៎ៗ~ដឹងខ្លួនឡើង...ដឹងខ្លួនឡើងមក!» រាងខ្ពស់គេព្យាយាមហៅនាងជាច្រេីនដង លាយឡំនឹងការព្រួយបារម្ភរបស់គេទៀតនោះ ក៏បានធ្វើអោយទឹកភ្នែកប៉ុន្មានដំណក់ហូរស្រក់ពីកែវភ្នែករបស់គេ ទាំងដែរគេមិនបានដឹងខ្លួនមុនទាល់តែសោះ
ហើយនៅភ្លាមៗគេក៏បានលើកបីរាងស្ដេីងយកទៅសង្គ្រោះនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់យ៉ាងរហ័ស ទាំងដែរខ្លួនរបស់ពួកគេទាំងពីរទទឹកជោគខ្លួនដោយដារតែដំណក់ទឹកភ្លៀងនៅយប់នោះ។
_______________________
YOU ARE READING
ភារកិច្ចជួបស្នេហ៍ (វគ្គ I-II)
Romanceស្នេហាមួយដែលផ្ដេីមពីមនុស្សមិនដែរស្គាល់គ្នាសោះប្រែមកជាមនុស្សដែរស្គាល់គ្នា រួចបន្តជាទំនាក់ទំនងក្លែងក្លាយជាមួយគ្នា រហូតដល់ពេលមួយដែលភាពក្លែងក្លាយក៏បានប្រែក្លាយមកជាការពិត ការពិតដែរអ្នកទាំងពីនឹកស្មានមិនដល់។
