ភាគ១០

846 70 11
                                        

នៅតាមដងផ្លូវធ្វើដំណើរមកកាន់ប្រលានយន្តហោះក្នុងកោះជេជូ Winterដែរអង្គុយកៅអីមុខជាប់កៅអីដែរKarinaកំពុងបើកបរ មានអារម្មណ៍មិនស្ងប់ទាល់តែសោះ ដែលត្រូវបានរាងខ្ពស់ជូនទៅយកមិត្តដូច្នេះ។

«មានអ្វីមែនទេ?ឬមួយមិនចង់អោយខ្ញុំទៅជាមួយ?» បន្ទាប់ពីក្រឡេកមើលរាងស្ដេីងពីរបីដង ឃើញថានាងមានអារម្មណ៍មិនស្រួល ទើបគេក៏សួរនាំ

«អត់ទេៗ...បានបងទៅជាមួយជារឿងដែរខ្ញុំសប្បាយចិត្តណាស់!»

«ចឹងនាងមានអ្វីដែរនៅតែមិនស្ងប់ចិត្តទៀត?»

«គឺខ្ញុំខ្លាចរំខានបង...ម្យ៉ាងខ្ញុំខ្លាចបងធុញពេលនៅជាមួយមនុស្សដែរបងមិនស្គាល់!»

«បើនាងមិនស្ងប់ចិត្តព្រោះតែរឿងនឹង...បញ្ឈប់ទៅ ព្រោះខ្ញុំមិនអីទេ!»

«បងប្រាកដហើយឬ?»

«តើនាងគិតថាខ្ញុំជាមនុស្សដែលចូលចិត្តលេងសើចមែនទេ?» បានស្ដាប់សម្ដីគេដូច្នោះ បានធ្វើអោយរាងស្ដេីងក៏ស្ងាត់មាត់វិញទៅ

លុះធ្វើដំណើរមិនបានយូរប៉ុន្មាន ពួកគេបានមកដល់មុខប្រលានយន្តហោះយ៉ាងសុវត្ថិភាព ហើយក៏បានឃើញមិត្តរបស់រាងស្ដេីងបានរត់មករកនាងផងដែរ។

លុះធ្វើដំណើរមិនបានយូរប៉ុន្មាន ពួកគេបានមកដល់មុខប្រលានយន្តហោះយ៉ាងសុវត្ថិភាព ហើយក៏បានឃើញមិត្តរបស់រាងស្ដេីងបានរត់មករកនាងផងដែរ។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

នាងមានឈ្មោះថាHanni ជាមិត្តកាលរៀនវិទ្យាល័យជាមួយនឹងWinter

«សួរស្ដីឯង...ខានជួបគ្នាយូរហើយ សុខសប្បាយដែរទេ?» Hanniសួរទៅកាន់Winter

«សុខនឹងទុក្ខដំណាលគ្នានឹងឯង ចុះឯងវិញ?!» សួរទៅកាន់មិត្តវិញ

«ដូចតែឯងចឹង និយាយចឹងម្នាក់នោះជានរណាដែរ?សង្សារមែនទេ?» នាងតូចHanniងាកសម្លឹងទៅកាន់រាងខ្ពស់ដែរកំពុងឈរផ្អែកឡានជះរាងយ៉ាងសង្ហារទៅកាន់ក្រមុំៗដែរនៅផ្ដុំនោះឆូរឈរមើលប្រៀត

ភារកិច្ចជួបស្នេហ៍ (វគ្គ I-II)Where stories live. Discover now