ក្នុងភាគនេះ បន្ទាប់ពីKarinaបានចូលមកដល់បន្ទប់ទឹកហើយ គេដកដង្ហើមញាប់ៗសឹងមិនចង់ដល់គ្នា ព្រោះតែអំបាញ់មិញនេះគេព្យាយាមខ្លាំងណាស់ ដេីម្បីកុំអោយនាងបានដឹងពីភាពខ្មាស់អៀនរបស់គេ
«អូហូយ៎~វិសទៅហើយអំបាញ់នេះ កុំតែចេះទប់អារម្មណ៍ជាប់ទេ កុំអីស្រាតអស់!» គេយកដៃអង្អែលទ្រូវរបស់ខ្លួនមួយៗបន្ធូរអារម្មណ៍
«ស្រីម្នាក់នោះក៏ចឹងដែរ និយាយឡើងច្បាស់ថាចាកចេញ...តែបែរជានៅបន្តទៅវិញ ធ្វើអោយឯងនេះភ័យអត់អំពើ!»
«អេ៎ឈប់សិន...ហេតុអ្វីខ្ញុំត្រូវភ័យព្រួយ?ក្រែងនាងគ្មានជាប់ពាក់ព័ន្ធអីជាមួយនឹងខ្ញុំឯណាហី?!» សួរមកកាន់ខ្លួនឯងទាំងឆ្ងល់
«បានបាន...ឈប់គិតពីនាងទៀត នាងគ្មានអ្វីសំខាន់អោយឯងគិតទេ...អួយ៎~ពុទ្ធោ~» កំពុងតែនិយាយម្នាក់ឯងសុខៗ Winterក៏បានបើកទ្វាអើតក្បាលចូលមក ធ្វើអោយរាងខ្ពស់ភ្ញាក់ស្រែកឡើងលាន់ពេញបន្ទប់ទឹក
«បងកំពុងធ្វេីអីនឹង?មិចបានជាសង្ងំក្នុងបន្ទប់ទឹកយូរម្ល៉េះ?»
«ហេតុអ្វីមុននឹងចូលមិចមិនចេះគោះទ្វារផងទៅលោក...មិនដឹងទេឬយ៉ាងមិចថាមនុស្សវាភ្ញាក់!» ស្ដីថាអោយនាងដោយសម្លេងលឺៗ
«មនុស្សដូចបងចេះភ្ញាក់ដែលហ៎!»
«សូម្បីឆ្កែនៅចេះភ្ញាក់...ចុះទម្រាំខ្ញុំមនុស្ស បើមិនចេះទើបវាចម្លែក!ហេីយនាងចូលមកធ្វេីអី?»
«ខ្ញុំចង់ចូលមកមើលបង ថាបងរួចរាល់ហើយឬនៅ ព្រោះខ្ញុំអាងងូតម្ដង!តែយ៉ាងណាជ្រុលជាបងមិនទាន់ទៅហើយ...ពួកយើងងូតជាមួយគ្នាតែម្ដងទៅ យ៉ាងមិចដែរ?!» រាងស្ដេីងចូលមកក្នុងបន្ទប់ទឹកព្រមទាំងបិទទ្វារវិញ រឿងនេះបានធ្វេីអោយរាងខ្ពស់ភ័យខ្លួនយ៉ាងខ្លាំង ដល់ថ្នាក់យកកន្សែងមកបិទបាំងរាងកាយផ្នែកខាងលើរបស់ខ្លួន
«ឡប់សតិ...ខ្ញុំមិនងូតជាមួយនាងទេ ចេញទៅ!» គេកាន់តែដេញ នាងកាន់តែដេីរចូលមកជិតគេកាន់តែកៀក ព្រមទាំងបានយកចង្អុលដៃមកអូសអង្អែលលើដេីមទ្រូងរបស់គេផងដែរ
«បងប្រាកដទេថាអត់?!» រាងស្ដើងមិនត្រឹមនិយាយខ្សៅៗដាស់អារម្មណ៍របស់គេទេ ថែមទាំងយកដៃចង្អុលដដែលនោះទាញទម្លាក់កន្សែងដែរក្របលើខ្លួនរបស់រាងខ្ពស់ទៀតផង
YOU ARE READING
ភារកិច្ចជួបស្នេហ៍ (វគ្គ I-II)
Romanceស្នេហាមួយដែលផ្ដេីមពីមនុស្សមិនដែរស្គាល់គ្នាសោះប្រែមកជាមនុស្សដែរស្គាល់គ្នា រួចបន្តជាទំនាក់ទំនងក្លែងក្លាយជាមួយគ្នា រហូតដល់ពេលមួយដែលភាពក្លែងក្លាយក៏បានប្រែក្លាយមកជាការពិត ការពិតដែរអ្នកទាំងពីនឹកស្មានមិនដល់។
