បន្ទាប់ពីKarinaបានវាយទៅកាន់បុរសម្នាក់នោះហើយ បានធ្វើអោយWinterពិតជាខឹងនឹងគេខ្លាំងណាស់ ព្រោះថាគេជាមនុស្សដែលគ្មានហេតុផលទាល់តែសោះ
«តើបងមានដឹងខ្លួនថាកំពុងធ្វេីអ្វីដែរទេ?» រាងស្ដេីងចាប់គេទៅម្ខាង មុននឹងសួរគេ
«តើនាងការពារវាមែនទេ?!»
«ខ្ញុំមិនបានចង់ការពារនរណាម្នាក់ទេ ប៉ុន្តែលើកនេះបងពិតជាខុសមែន!»
«គ្រាន់តែខ្ញុំចង់ការពារនាងពីការប៉ះរបស់អាម្នាក់នោះវាជាកំហុសហ៎?!»
«បងនិយាយអី?ការពារចឹងឬ?តែថាគេមិនបានធ្វេីអ្វីខ្ញុំនោះទេ តើបងចង់ការពារខ្ញុំពីអ្វី?»
«គឺ...» មកដល់ចំណុចនេះ រាងខ្ពស់ឈរគាំងស្គុបមួយកន្លែង ព្រោះមិនដឹងថាត្រូវនិយាយបែបណាទៅកាន់នាងអោយសមឡើយ
«សម្រេចមកបងប្រច័ណ្ឌមែនទេ?» រាងស្ដើងសួរទៅកាន់គេបែបមនុស្សចង់បានចម្លើយ
«គ្មានអីទេ!» រាងខ្ពស់តបសម្ដីនាងតែប៉ុណ្ណេះ គេក៏បានដេីរចាកចេញពីទីនោះបាត់ទៅ
«អេ៎~តើបងទៅណា?!» រាងស្ដេីងចង់រត់ទៅតាមគេណាស់ ប៉ុន្តែនាងមិនអាចនោះទេ ដោយសារតែនាងត្រូវនិយាយដោះស្រាយជាមួយមិត្តប្រុសៗរបស់នាងជាមុនសិន ទើបអាចទៅតាមគេបន្តបាន
នាល្ងាចឡើង ក្នុងវីឡារបស់Karina បន្ទប់របស់គេ រាងខ្ពស់បានដេីរទៅដេីរមកសឹងតែចង់មួយរយជុំទៅហើយដេីម្បីជំនះនឹងបេះដូងរបស់ខ្លួនឯង ថាគេមិនបានប្រចណ្ឌ័នាងនោះទេ គេធ្វើនេះគ្រាន់តែឆេវឆាវមួយពេលប៉ុណ្ណោះ តែទោះជាគេខំប្រកែកនឹងខ្លួនឯងដល់ថ្នាក់ណា ក៏ចុងក្រោយគេនៅតែខឹងនឹងបុរសទាំងអស់នោះដែរប៉ះថ្ពាល់របស់រាងស្ដេីងដដែល។
«កុំខឹងអាណា តាំងចិត្តអោយស្ងប់ ឯងមិនបានប្រច័ណ្ឌ មិនបានខឹងនឹងមនុស្សអស់ទាំងអស់នោះទេ ឯងគ្រាន់តែឆេវឆាវមួយពេល ចឹងហើយឈប់គិត ឈប់ខ្វល់ មុននេះគ្មានអ្វីកើតឡើងទេ!»
រាងខ្ពស់ទន្ទេញពាក្យទាំងនេះជាប់មាត់ រហូតដល់ពេលមួយដែរគេងាកទៅមុខហើយបែរមកវិញ ស្រាប់តែគេភ្ញាក់នឹងWinterដែលមកឈរពីខាងក្រោយគេតាំងពីពេលណាមិនដឹង បណ្ដាលអោយទប់ជំហរមិនជាប់ដួលមួយរំពេច តែថាកាលដួលមួយនោះគេក៏បានស្រវ៉ាទាញដៃរបស់រាងស្ដេីងអោយដួលជាមួយគ្នាផងដែរ
YOU ARE READING
ភារកិច្ចជួបស្នេហ៍ (វគ្គ I-II)
Romanceស្នេហាមួយដែលផ្ដេីមពីមនុស្សមិនដែរស្គាល់គ្នាសោះប្រែមកជាមនុស្សដែរស្គាល់គ្នា រួចបន្តជាទំនាក់ទំនងក្លែងក្លាយជាមួយគ្នា រហូតដល់ពេលមួយដែលភាពក្លែងក្លាយក៏បានប្រែក្លាយមកជាការពិត ការពិតដែរអ្នកទាំងពីនឹកស្មានមិនដល់។
