*មាត់ទន្លេ
បន្ទាប់ពីបានស្ដាប់លឺពេញត្រចៀក ថាWinterបានសុំខ្លួនឯងរៀបការ ធ្វើអោយJakeស្រឡាំងកាំងអស់ពាក្យអ្វីនឹងនិយាយតបតទៅកាន់នាងវិញ
"ស្ងាត់បែបនេះមិនចង់ឬ?បេីមិនចង់ខ្ញុំក៏មិនចង់បង្ខំបងដែរ!!" រាងស្ដើងយកខ្នងដៃមកជូតវាសទឹកភ្នែកដែលនៅជាប់នឹងផែនថ្ពាល់អោយស្រឡះស្អាតពីផ្ទៃមុខ មុននឹងក្រោបឈរអស់កម្ពស់ ដូចនេះJakeគេក៏រហ័សក្រោបឈរតាម
"ចង់...បងចង់ខ្លាំងណាស់!" Jakeនិយាយទាំងញាប់មាត់ ព្រមទាំងចាប់យកដៃនាងយកមកកាន់ក្នុងប្រអប់ដៃរបស់ខ្លួនទាំងពីរផងដែរ
"ចឹងខែក្រោយពួកយេីងរៀបការទៅ...តេីបងអត់ប្រកាន់ដែរវាលឿនខ្លាំងទេត្រូវអត់?!" គេក្រវីក្បាលដោយស្នាមញញឹមយ៉ាងធំ
"ទេ...ចង់អាទិត្យក្រោយឬស្អែករៀបការក៏វាមិនលឿនសម្រាប់បងដែរ ព្រោះបងបានរងចាំអូនរៀបការជាមួយគ្នារយៈពេល5ឆ្នាំមកហេីយ!"
"..."
"តេីអូនឈប់ខឹងរឿងកាលពីលេីកមុនហេីយ?" ចង់សម្ដៅដល់រឿងដែលគេធ្លាប់បានធ្វេីខុសទៅលេីនាងការពីលេីកមុន
"អឹម~"
"អគុណអូនដែលព្រមអត់ទោសអោយបង...អគុណ!!" Jakeរំភេីបណាស់ ដល់ថ្នាក់ស្ទុះទៅអោបWinterនឹងនិយាយអគុណនាងម្ដងហេីយម្ដងទៀត
ចំណែករាងស្ដេីងវិញ ទោះជានាងជាអ្នកដែរសុំគេរៀបការក៏មែនពិត ប៉ុន្តែនាងមិនបានសប្បាយចិត្តអីសូម្បីបន្តិច រីឯអារម្មណ៍របស់នាងគឺមិនបានញាប់ញ័រឬរំភេីបអ្វីឡេីយ ពេលដែលបាននៅជិតនឹងត្រូវJakeអោបបែបនេះ ដែលវាគឺខុសស្រឡះពីកាលដែរនាងបាននៅជិតនឹងត្រូវបានអោបដោយKarina
________________________
*បន្ទប់ស្នាក់នៅក្នុងក្លឹបរបស់Minji
Karinaគេបានក្រោបឡេីងដោយអាការៈនៅឈឺក្បាលតិចៗនៅឡេីយ ព្រោះតែយប់មិញគេផឹកច្រេីនជ្រុលខ្លាំងពេក សំខាន់រឿងកាលពីយប់មិញ អ្វីក៏គេមិនចាំដែរ ក្រៅតែពីខូចចិត្តរឿងរាងស្ដេីងហេីយមកផឹកនៅទីនេះ
"ភ្ញាក់ដឹងខ្លួនហេីយឬអ្នកនាងជេីងល្អ?!" Minjiដែលកំពុងឈរផ្អែកខ្លួនក្បែរបង្អួចសម្លឹងមកកាន់រាងខ្ពស់ រួចសួរឡេីងទាំងទឹកមុខមាំ
YOU ARE READING
ភារកិច្ចជួបស្នេហ៍ (វគ្គ I-II)
Romanceស្នេហាមួយដែលផ្ដេីមពីមនុស្សមិនដែរស្គាល់គ្នាសោះប្រែមកជាមនុស្សដែរស្គាល់គ្នា រួចបន្តជាទំនាក់ទំនងក្លែងក្លាយជាមួយគ្នា រហូតដល់ពេលមួយដែលភាពក្លែងក្លាយក៏បានប្រែក្លាយមកជាការពិត ការពិតដែរអ្នកទាំងពីនឹកស្មានមិនដល់។
