ភារកិច្ចជួបស្នេហ៍ វគ្គII ភាគ១

861 86 37
                                        

ក្រោយការចាកចេញទៅរបស់Winterនៅកាលនោះ បានធ្វើអោយKarinaឈឺចាប់ខ្លាំងណាស់ រហូតធ្វើអោយគេធ្លាក់ខ្លួននៅតែក្នុងបន្ទប់ មិនចេញទៅណាឬធ្វេីការងារអ្វីទាំងអស់ ពោលគឺថាគេប្រលែងចោលនៅអ្វីគ្រប់យ៉ាង សូម្បីតែខ្លួនគេផ្ទាល់ទៅជាយ៉ាងណាក៏គេមិនខ្វល់ផងដែរ

ដោយហេតុនេះហើយ បានធ្វើអោយមនុស្សជុំវិញខ្លួនរបស់គេពិតជាព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេសគឺម្ដាយរបស់គេតែម្ដង ចំណែកឯក្រុមហ៊ុនរបស់គេវិញ តម្លៃភាគហ៊ុនគឺចេះតែធ្លាក់ចុះជាបន្តបន្ទាប់ ព្រោះតែគ្មានអ្នកដឹកនាំនៅមើលការខុសត្រូវ

ដែរនេះគឺជាការព្រួយបារម្ភមួយទៀតចំពោះបុគ្គលិកដែរអាចប្រឈមមុខនឹងការអត់ការងារធ្វេី ក៏ដូចជាក្រុមហ៊ុនទាំងមូលត្រូវដួលរលំ ចំពោះគ្រួសាររាងខ្ពស់ផ្ទាល់គេមិនប៉ះពាល់អីណាស់ណាទេ នោះក៏ដោយសារវាគ្រាន់តែជាក្រុមហ៊ុនមួយចំណែកតូចក្នុងគ្រួសាររបស់គេ ប៉ុន្តែបុគ្គលិករបស់គេវិញគឺវាប៉ះពាល់យ៉ាងខ្លាំងទៅដល់គ្រួសារនឹងជីវភាពប្រចាំថ្ងៃរបស់ពួកគេម្នាក់ៗ។

ក្នុងបន្ទប់របស់Karina

ដូចសព្វមួយដងដែរ គឺតែងតែមានអ្នកបម្រេីប៉ុន្មាននាក់បានយកអាហារមកអោយគេដល់ក្នុងបន្ទប់ នឹងជួយសម្អាតបន្ទប់របស់គេផង ព្រោះថាគេមិនបានគិតខ្វល់អីទេ ក្រៅតែពីផឹកស្រាបៀររួចដាក់ដបស្រាពាសពេញតែបន្ទប់ទាំងអស់ ក្រដាស់ជូតមាត់វិញគឺមានគ្រប់ទិសទី បើនិយាយពីកំអួតពេលគេផឹកស្រវឹងខ្លាំងម្ដងៗ ក្នុងបន្ទប់របស់គេកន្លែងណាក៏មានដែរ មិនលើកលែងសូម្បីលើគ្រែគេគេងផ្ទាល់

ឃើញសភាពបន្ទប់មួយនេះហើយទោះជួលអោយមនុស្សមកនៅមួយថ្ងៃក៏គ្មានអ្នកមកផង ព្រោះថាវាយ៉ាប់មើលខ្លាំងពេក បើខ្លិនក្នុងបន្ទប់វិញគឺមិនបាច់និយាយ អ្នកល្មមៗគ្រាន់តែបើកទ្វារចូលសន្លប់មុនបាត់ទៅហើយ

«អាណា...វាបីខែហើយណាកូន ល្មមកាត់ចិត្តបានហើយ គេគ្រប់គ្នានៅខាងក្រៅកំពុងតែត្រូវការកូន កូនលឺម៉ាក់និយាយដែរទេ?!» អ្នកជាម្ដាយបានអង្រួនខ្លួនរបស់Karinaដែរដេកអោបដបស្រានៅលើគ្រែអោយគេបានភ្ញាក់ខ្លួនឡើង

ភារកិច្ចជួបស្នេហ៍ (វគ្គ I-II)Where stories live. Discover now