*ស្អែកថ្ងៃថ្មីបានចូលមកដល់ ម្ដាយរបស់Karinaក៏បានហៅអ្នកទាំងពីរដែរជាគូរស្នេហ៍ក្លែងក្លាយថ្មីថ្មោងមកនិយាយគ្នាអោយច្បាស់ម្ដងទៀត ព្រោះកាលពីក្បាលល្ងាចគាត់នៅតែមិនអស់ចិត្តពីទំនាក់ទំនងរវាងអ្នកទាំងពីរ
"ម៉ាក់មានការអីឆាប់និយាយមក...ពួកខ្ញុំប្រញាប់ទៅធ្វេីការ!" រាងខ្ពស់អង្គុយលេីសាឡុងក្បែរWinter ព្រមទាំងយកដៃរបស់នាងម្ខាងមកកាន់យ៉ាងជាប់ ធ្វើមេីលតែគូរស្នេហ៍ដែរស្រឡាញ់គ្នាខ្លាំងចឹង
"មិត្តស្រីរបស់ឯងឈ្មោះអី?ធ្វើការអី?អាយុប៉ុន្មានហេីយ?គ្រួសារមានឬក្រ?នឹងជួបគ្នាដោយរបៀបណា?"
"គឺ..." រាងខ្ពស់រកឆ្លេីយទៅហេីយ ម្ដាយរបស់គេក៏និយាយកាត់សម្ដី
"យេីងមិនបានសួរឯង...បិទមាត់ទៅ យេីងចង់ស្ដាប់មិត្តស្រីរបស់ឯងនិយាយ!"
"អូននិយាយទៅ!" រាងខ្ពស់ធ្វេីជាទះខ្នងដៃរបស់រាងស្ដេីងថ្នមៗ កុំអោយនាងមានភាពភ័យខ្លាច ទាំងដែរការពិតវាគ្រាន់ជាការសម្ដែងរបស់អ្នកទាំងពីរដែរបានរៀបចំទុកប៉ុណ្ណោះ
"ជម្រាបសួរអ្នកម៉ាក់ម្ដងទៀត...ខ្ញុំមានឈ្មោះថាWinter ជាបុគ្គលិកក្នុងក្រុមហ៊ុនតូចមួយ ដែលពេលនេះគឺបានផ្លាស់មកធ្វេីជាលេខាផ្ទាល់ខ្លួនរបស់បងMin Jeongហេីយ!ហេីយឆ្នាំនេះគឺខ្ញុំមានអាយុ25ឆ្នាំ...ខ្ញុំមិនមានគ្រួសារនោះទេ រាល់ថ្ងៃខ្ញុំជាក្មេងកំព្រាមិនមានក៏មិនក្រអីដែរ ម៉ាល្មមរស់ដោយខ្លួនឯងបាន!"
"ជួបគ្នាដោយរបៀបណា?នរណាស្រឡាញ់នណាមុន?" គាត់សម្លឹងនាងលេីក្រោមមួយស្របក់ទេីបសួរបន្ត ប៉ុន្តែសារនេះរាងខ្ពស់ក៏ជាអ្នកឆ្លេីយជំនួស
"ពួកយេីងជួបគ្នាពេលខ្ញុំទៅជួបអ្នកស្គាល់គ្នានៅផ្ដុំកន្លែងនាងធ្វេីការ...នៅពេលនោះគ្រាន់តែខ្ញុំបានជួបនាងភ្លាមខ្ញុំក៏ស្រឡាញ់នាងភ្លាម ដោយមាននិស្ស័យពួកយេីងក៏បានជួបនឹងនិយាយគ្នា...មិនយូរប៉ុន្មានខ្ញុំបានសារភាពប្រាប់នាងហេីយពួកយេីងក៏បានក្លាយជាគូរស្នេហ៍ដូចដែរម៉ាក់បានឃេីញ!"
"ពិននឹងទេ?" គាត់សួរបញ្ជាក់
"ត្រូវហេីយ...តែពិននឹងទេ គ្មានអ្វីដែរលេីសនឹងឡេីយ...ព្រោះថាខ្ញុំមិនចូលចិត្តអ្វីដែររញ៉េរញ៉ៃច្រេីន ម៉ាក់ក៏ដឹង!"
CZYTASZ
ភារកិច្ចជួបស្នេហ៍ (វគ្គ I-II)
Romansស្នេហាមួយដែលផ្ដេីមពីមនុស្សមិនដែរស្គាល់គ្នាសោះប្រែមកជាមនុស្សដែរស្គាល់គ្នា រួចបន្តជាទំនាក់ទំនងក្លែងក្លាយជាមួយគ្នា រហូតដល់ពេលមួយដែលភាពក្លែងក្លាយក៏បានប្រែក្លាយមកជាការពិត ការពិតដែរអ្នកទាំងពីនឹកស្មានមិនដល់។
