ភាគ៨

732 69 17
                                        

បន្ទាប់ពីបើកឡានបានមួយសន្ទុះ ទីបំផុតKarinaក៏បានមកដល់វីឡារបស់ខ្លួនវិញ ជាមួយនឹងឥវ៉ាន់មួយគូទឡានទៀតដែលគេទើបតែបានបញ្ជារអោយអង្គរក្សបានទៅទិញមក ទុកសម្រាប់អោយWinterប្រេីប្រាស់ ព្រោះគេខ្លាចថាឥវ៉ាន់ព្រឹកមិញនាងប្រេីមិនទាន់គ្រប់។

«អ្នកនាងណាត្រឡប់មកវិញហើយ!» អ៊ំដែរនៅមើលថែផ្ទះបានស្រែកឡើង ជាហេតុដែលអ្នកបម្រេីក្មេងៗគ្រប់គ្នាបានរត់មកទទួលគេយ៉ាងលឿន

«អ៊ំ ជួយយកឥវ៉ាន់ទាំងនេះទៅរៀបចំទុកអោយនាងច្រម៉ក់នោះផង...ខ្ញុំខ្លាចថានាងមានរបស់ប្រេីមិនគ្រប់!» Karina

«ចាស៎~ពួកឯងឆាប់មកជញ្ជូនឥវ៉ាន់ចូលទៅក្នុងទៅ!» ក្រោយទទួលបញ្ជាពីចៅហ្វាយហើយ អ៊ំមេផ្ទះក៏បញ្ជាអ្នកបម្រេីក្មេងៗបន្ត

«និយាយចឹងអ៊ំ...នាងម្នាក់នោះទៅណាហើយ?»

«អ្នកនាងវីនគឺកំពុងតែអង្គុយរងចាំអ្នកនាងណានៅឯអាងហែលទឹកឯណោះ!»

«...» Karinaមិនមាត់ គេបានត្រឹមតែលេចចេញនូវស្នាមញញឹមយ៉ាងចម្លែកបន្តិច មុននឹងដេីរសំដៅទៅរករាងស្ដេីង

*នៅអាងទឹកខាងក្រោយវីឡា

Winterអង្គុយនៅមាត់អាង ទម្លាក់ជើងទាំងពីត្រាំទឹកទាំងអារម្មណ៍ស្រងូតស្រងាត់ ព្រោះតែនឹកដល់Karina ដែលម៉ោងជាងមួយថ្ងៃត្រង់ទៅហើយ គេមិនទាន់ត្រឡប់មកវិញទៀត

«មិចបានជាមកអង្គុយទីនេះទៅវិញ?» រាងខ្ពស់ដេីរអោបដៃឈរពីក្រោយខ្នងរបស់រាងស្ដេីង

«នេះបងមកវិញហើយមែនទេ?!» នាងសប្បាយចិត្តខ្លាំងណាស់នៅពេលបានឃើញវត្តមានរបស់គេនៅពីក្រោយខ្លួនដូច្នេះ មុននឹងនាងក៏ក្រោបចេញពីទឹកមកឈរនៅពីមុខគេ

«បើមិនទាន់មកនាងឃើញខ្ញុំនៅទីនេះដែរមែនទេ?!» ឆ្លើយហីៗបែបមិនចាប់អារម្មណ៍ពីរាងស្ដេីងដែរនៅចំពោះមុខ

«អូ៎~សុំទោស!» ទម្លាក់ទឹកមុខចុះ

«នាងខុសស្អីបានជាត្រូវសុំទោស?!» ចងចិញ្ចើមទាំងឆ្ងល់

«ខុសដែលធ្វេីអោយបងមិនសប្បាយចិត្តនឹងខ្ញុំនោះអី!»

«ចេះតែមានហើយ!»

ភារកិច្ចជួបស្នេហ៍ (វគ្គ I-II)Where stories live. Discover now