«តើអ្នកម៉ាក់ស្គាល់ទីនេះបានដោយរបៀបណាទៅ?» រាងស្ដើងអង្គុយទល់មុខគាត់ មុននឹងសួរទាំងអារម្មណ៍ភ័យព្រួយក្នុងចិត្ត ខ្លាចថានឹងមានរឿងណាមួយកើតឡើង

«កុំហៅខ្ញុំថាម៉ាក់ ខ្ញុំមិនមែនម្ដាយរបស់នាងទេ!» រាងស្ដេីងរៀងទម្លាក់ទឹកមុខ មិនហ៊ាននិយាយបន្តឡើយ ទើបបានជាអ្នកស្រីYuគាត់ជាអ្នកស្ដីបន្ត

«ខ្ញុំបានដឹងហើយថានាងកំពុងតែទាក់ទងជាមួយនឹងKarina ដូច្នេះហើយខ្ញុំមកថ្ងៃនេះ គឺចង់អោយនាងចាកចេញពីគេម្ដងទៀត...ព្រោះថាខ្ញុំមិនអាចទទួលកូនប្រសារដូចជានាងបានម្ដងទៀតឡើយ!ហើយនេះគឺជាទឹកប្រាប់ចំនួន5លាន...ខ្ញុំគិតថាប៉ុណ្ណេះវាគ្រប់គ្រាន់ហើយសម្រាប់អោយនាងទៅកសាងជីវិតថ្មី!»

អ្នកស្រីYuបានដកហូតក្រដាសសែកមួយសន្លឹងចេញពីការបូបរបស់គាត់ រួចដាក់វាទៅលើតុពីមុខរបស់រាងស្ដេីង ដោយទឹកមុខដូចមិនចង់មើលនាងប៉ុន្មាននោះទេ

«ខ្ញុំសុំទោសផង...តែខ្ញុំមិនអាចធ្វេីចឹងបាននោះទេ ចំណែកលុយនេះវិញក៏ដូចគ្នា!» Winterបានយកក្រដាស់សែកមួយនោះយកទៅដាក់ពីមុខរបស់អ្នកស្រីYuវិញ

រឿងនេះបានធ្វេីអោយគាត់ខឹងនឹងនាងខ្លាំងមែនទែន ដល់ថ្នាក់ក្រោបឈរទាញកែវទឹកដែរនៅក្បែរនោះជះចំកណ្ដាលមុខរបស់រាងស្ដេីងតែម្ដង

«ធម៌ត្រជាក់មិនចង់ បែរជាចង់ធម៌ក្ដៅមែនទេ?ខ្ញុំប្រាប់នាង...រយៈពេលបីថ្ងៃក្រោយ បើសិនជានាងមិនចេញពីជីវិតកូនស្រីរបស់ខ្ញុំទេ ខ្ញុំនឹងអោយមនុស្សបញ្ជូននាងចេញទៅឆ្ងាយមិនខានទេ!» ថាចប់ត្រឹមតែប៉ុណ្ណេះគាត់ក៏បានដេីរចាកចេញទៅវិញបាត់ទៅ តែគាត់គឺមិនបានយកក្រដាសសែកមួយនោះទៅវិញជាមួយឡើយ

លុះល្ងាចបន្តិច នៅពេលKarinaបានត្រឡប់មកពីណាត់វិញ គេស្រាប់តែប្រទះនឹងបុរសរាងខ្ពស់ម្នាក់កំពុងតែឈរនៅពីមុខបន្ទប់ខនដូររបស់Winter ប៉ុន្តែគេហាក់ឈរធ្មឹងៗមិនបានចុចកណ្ដឹងឬធ្វេីអ្វីមួយនោះទេ

ដោយចិត្តសង្ស័យរាងខ្ពស់ក៏បានដេីរសម្ដៅទៅរកគេ ចំពេលដែរគេគឺបានងាកមុខមកល្មម ជាហេតុដែលធ្វើអោយរាងខ្ពស់ភាំងមួយរំពេច ថែមទាំងបាននឹកឃើញអំពីពិធីមង្គលការមួយទៀតផង ដែរមានបុរសនៅខាងមុខនេះគឺជាកូនកំលោះ ឯនារីម្នាក់ដែរជាកូនក្រមុំគឺគេមិនបានមើលស្គាល់ថាជាអ្នកណាទេ ព្រោះតែស្រពិចស្រពិលខ្លាំងពេក។

ភារកិច្ចជួបស្នេហ៍ (វគ្គ I-II)Where stories live. Discover now