«មិចបានជានាងមិនដឹងពីតួនាទីខ្លួនសោះចឹង?!» Giselleនិយាយ ព្រមទាំងសម្លឹងទៅកាន់មុខNingNingមិនដាក់ភ្នែក តែថាកញ្ញាNingNingគឺមិនចេះចាវជាមួយទេ មានមកដឹងតែមានទៅវិញហើយ
«មិចបានថាមិនដឹង?!ខ្ញុំដឹងតាស តែខ្ជិលមក...ព្រោះតែជាប់រើសម៉ូតខោអាវថ្មី នាងមិនឃើញទេ?!» លើកឥវ៉ាន់បង្ហាញអោយGiselleបានឃើញ ក្នុងន័យបញ្ជាក់
«អ្នកទាំងពីរពិភាក្សាគ្នាសិនចុះ ខ្ញុំត្រឡប់ទៅមុនសិនហើយ!» Karinaគេចង់ដកខ្លួននឹងអាលបានទៅមើលរាងស្ដេីង ប៉ុន្តែក៏ត្រូវបានGiselleនិយាយឃាត់
«អ្នកនាងជាប្រធាន...បើហ៊ានតែចេញទៅពេលនេះ ខ្ញុំនឹងដាក់ពាក្យប្ដឹងជាក់ជាមិនខាតទេ ពីបទមិនទទួលខុសត្រូវក្នុងការងារ!»
«តែថាបងស្រីខ្ញុំនៅទីនេះហើយតាស?!» រាងខ្ពស់តប
«ខ្ញុំមិននិយាយជាមួយស្រីមិនដឹងពីតួនាទីម្នាក់នេះទេ ដូច្នេះហើយអ្នកនាងត្រូវតែនៅនិយាយជាមួយខ្ញុំសិន!»
ចុះឡើងៗKarinaគេនៅតែមិនបានទៅដដែល ហេតុនេះគេបានត្រឹមអង្គុយចំកណ្ដាលតុយ៉ាងស្ងៀមស្ងាត់ រងចាំដំណឹងពីWinterដែរនាងបាននិយាយថានាងនឹងទាក់ទងមកគេ បើសិនជានាងមិនស្រួលខ្លាំង។
ចំណែកទាំងភ្ញៀវទាំងបងជីដូនមួយវិញក៏មកឈរប្រកែកគ្នានៅពីមុខរបស់គេឡើងហឹងពេញត្រចៀកអស់ទៅហើយ ព្រោះតែការមកយឺតរបស់NingNingយើងនេះឯង សម្រេចមកមិនមែនហៅនាងមកជួយនិយាយទេ តែគឺហៅនាងមកឈ្លោះជាមួយGiselleទើបត្រូវ។
______________________
ក្រឡេកមកមើលខាងខនដូររបស់រាងស្ដេីងឯនេះវិញ ពីដំបូងនាងគិតថារាងខ្ពស់បានមកពីណាត់វិញ ទើបនាងរហ័សទៅបើកទ្វារអោយគេទាំងសប្បាយចិត្តក្រោយលឺកណ្ដឹងទ្វាររោទ៍ ប៉ុន្តែពេលដែលនាងបានបើកទ្វារមក គឺបានធ្វើអោយនាងស្រឡាំងកាំងខ្លាំងមែនទែន ដោយសារអ្នកដែរនៅខាងមុខទ្វារគឺមិនមែនជាKarinaនោះទេ តែគឺជាស្រី្តវ័សរៀងចាស់ម្នាក់ ដែលនាងបានស្គាល់យ៉ាងច្បាស់ថាគឺជានរណា។
ខណៈនោះ បន្ទាប់ពីស្ងប់ស្ងាត់មួយសន្ទុះហើយ Winterក៏បានអញ្ជើញគាត់អោយមកអង្គុយខាងក្នុងសិន រួចបានចាក់ទឹកមួយកែវអោយគាត់យ៉ាងត្រឹមត្រូវ តាមបែបម្ចាស់ផ្ទះគោរពភ្ញៀវ
ESTÁS LEYENDO
ភារកិច្ចជួបស្នេហ៍ (វគ្គ I-II)
Romanceស្នេហាមួយដែលផ្ដេីមពីមនុស្សមិនដែរស្គាល់គ្នាសោះប្រែមកជាមនុស្សដែរស្គាល់គ្នា រួចបន្តជាទំនាក់ទំនងក្លែងក្លាយជាមួយគ្នា រហូតដល់ពេលមួយដែលភាពក្លែងក្លាយក៏បានប្រែក្លាយមកជាការពិត ការពិតដែរអ្នកទាំងពីនឹកស្មានមិនដល់។
