ព្រូស~
ខណៈដែរអ្នកទាំងពីរបានដួលនោះ បបូរមាត់ទាំងពីរបានប៉ះទង្គិចគ្នា ធ្វើអោយម្នាក់ៗមាននូវការភ្ញាក់ផ្អើលមួយកម្រិតទៀត ជាពិសេសរាងខ្ពស់តែម្ដងដែរគេមិនបានមានការចងចាំអ្វីអំពីនាង ដែលប្រៀបដូចជាស្នាមថេីបដំបូងរបស់គេយ៉ាងចឹង
«នេះបងយ៉ាងមិចទៅហើយ?» រាងស្ដើងពេលបានផ្ចង់អារម្មណ៍ត្រឡប់មកវិញ នាងបានក្រោបចេញពីលើគេ មុននឹងជួយលើកគេអោយអង្គុយហើយបានសួរនាំ
«ខ្ញុំ...ខ្ញុំមិនអីទេ!» រាងខ្ពស់និយាយទាំងរដាក់រដុប
«បើចឹងល្អហើយ បងឆាប់ក្រោបឡើងមក ចាំខ្ញុំជួយ!» រាងស្ដើងបានក្រោបឈរឡើង ព្រមជាមួយនឹងការជួយទាញដៃគេអោយក្រោបឡើងដូចគ្នា
«នាងមកតាំងពីពេលណា?មិចខ្ញុំមិនបានលឺសម្លេងនាងសោះចឹង?»
«អោយលឺយ៉ាងមិច បើបងរវល់តែដេីរទៅដេីរមកនិយាយស្អីក៏មិនដឹង ពេលខ្ញុំហៅក៏មិនលឺទៀត!»
«ប្រហែលជាខ្ញុំគិតរឿងការងារច្រេីនហើយ!» រាងខ្ពស់និយាយបន្លប់កុំអោយនាងចាប់អារម្មណ៍
«និយាយចឹង នាងមកយូរហើយឬនៅ?ចុះរឿងមកស្នាក់នៅទីនេះវិញ គិតយ៉ាងមិចទៅហើយ?»
«ខ្ញុំទើបតែមកអំបាញ់មិញនេះនឹងឯង...ចំណែករឿងស្នាក់នៅវិញ Hanniគឺយល់ព្រមហើយ ចាំតែបងអនុញ្ញាតទេ!»
«ប្រាកដជាអនុញ្ញាតហើយ បើនាងនៅទីនេះនុះ!» រាងខ្ពស់សប្បាយចិត្តពេកជ្រុលមាត់ ធ្វើអោយរាងស្ដើងសម្លឹងមុខគេឡើងថ្លែ ព្រោះតែឆ្ងល់
«អឺ~ខ្ញុំចង់និយាយថា...បើពួកនាងនៅទីនេះល្អហើយ បានជួយធ្វេីការអ៊ំមេផ្ទះផង!»
«រឿងនេះខ្ញុំច្បាស់ជាជួយហើយ...តែថាមុននេះនៅផ្សារបងមិនទាន់បានឆ្លើយសំណួរខ្ញុំនៅឡើយទេ!»
«ឆ្លើយអី?ខ្ញុំមិនដឹងទេ!» សួរធ្វើពើ
«ចឹងទុកអោយខ្ញុំសួរបងម្ដងទៀតទៅចុះ តើបងប្រច័ណ្ឌនឹងខ្ញុំំមែនទេ?»
«ទេ...មិនបានទេ!» ប្រកែកទាំងមុខក្រហម
«ប្រាកដទេ?» នាងបានដេីរទៅកាន់តែកៀក បណ្ដាលអោយគេដេីរថយក្រោយរហូតដួលទៅអង្គុយនៅលើពូក ចំណែករាងស្ដេីងឃើញចឹងនាងក៏យកដៃទាំងពីឃាំងផ្លូវ ហើយបន្ទាបមុខទៅកាន់តែជិតមុខរបស់គេដូចគ្នា
YOU ARE READING
ភារកិច្ចជួបស្នេហ៍ (វគ្គ I-II)
Romanceស្នេហាមួយដែលផ្ដេីមពីមនុស្សមិនដែរស្គាល់គ្នាសោះប្រែមកជាមនុស្សដែរស្គាល់គ្នា រួចបន្តជាទំនាក់ទំនងក្លែងក្លាយជាមួយគ្នា រហូតដល់ពេលមួយដែលភាពក្លែងក្លាយក៏បានប្រែក្លាយមកជាការពិត ការពិតដែរអ្នកទាំងពីនឹកស្មានមិនដល់។
ភាគ១២
Start from the beginning
