«មិនមែនទេ...តែគេគឺជាសង្សារចាស់ ដែរយើងកំពុងតែចង់ផ្សះផ្សាជាមួយគេវិញ!» រាងស្ដេីងនិយាយទាំងទម្លាក់ទឹកមុខ
«ហ្អាស៎~មិចចឹង?» សួរដោយការភ្ញាក់ផ្អេីល
«រឿងវែងឆ្ងាយណាស់...ម្យ៉ាងយើងមិនចង់អោយឯងឈឺក្បាលជាមួយនឹងរឿងយើងទេ ទើបមិនទាន់ចង់ប្រាប់!»
«យើងយល់ហើយ...តែបើមានអោកាសល្អត្រូវតែប្រាប់យើងដឹងទេ?» Hanni
«ទទួលបញ្ជារអ្នកនាង!» Winterលើកដៃម្ខាងដាក់ត្រឹមចិញ្ចើមដូចជានាយទាហ៊ាន បែបលេងសើច
ក្រោយពីនិយាយគ្នាលេងបានបន្តិចហើយ រាងស្ដេីងក៏បាននាំមិត្តទៅក្បែរKarinaដេីម្បីណែនាំ តែគេហាក់មុខមាំដូចធម្មតា មិនមានប្រតិកម្មឬរាក់ទាក់អ្វីទៅកាន់នាងតូចHanniវិញឡើយ
«នេះគឺជាHanni មិត្តកាលវិទ្យាល័យរបស់ខ្ញុំ!ចំណែកHanniនេះគឺជាKarina អនាគតមិត្តថ្លៃរបស់ឯង!» លឺនាងណែនាំបែបនោះរាងខ្ពស់បានប្រេីក្រសែរភ្នែកមើលនាងយ៉ាងចម្លែក ប៉ុន្តែគេមិនបាននិយាយអ្វីនោះទេ
«សួស្ដីKarina...រីករាយដែលបានស្គាល់!» Hanniខំបោះដៃទៅចាប់ដៃជាមួយគេ គេបែរជាធ្វើមិនដឹង មុននឹងនិយាយទៅកាន់រាងស្ដេីងឯណាណោះឆ្កុយ
«ឆាប់ឡើងឡានមក អាងប្រញាប់ទៅ!» ថាចប់គេក៏ដេីរចូលទៅក្នុងឡានមុនបាត់ទៅ
«ងាប់ហើយ...អីក៏រឹកធំខ្លាំងម្ល៉េះ?!» Hanni
«គេតែប៉ុណ្ណឹងឯង...កុំប្រកាន់គេអី ពួកយើងឆាប់ឡើងឡានទៅ!» ថារួចអ្នកទាំងពីរបានឡើងឡានកៅអីខាងក្រោយ រឿងនេះបានធ្វេីអោយរាងខ្ពស់មិនព្រមបើកឡានចេញទៅនោះទេ ពោលគឺគេងាកក្រោយសម្លឹងមើលមុខរាងស្ដេីងថ្លែ
«គិតថានាងជាអ្នកដំណើរហើយខ្ញុំជាអ្នកបើកឡានឬយ៉ាងមិចហ្អាស៎?» KarinaថាអោយWinter ចំណែកអ្នករួមដំណើរដែលជាHanniធ្វេីភ្នែកឡេងឡង់ៗ ឆ្ងល់ផងអីផង ប៉ុន្តែមិនហ៊ានសួរ
«បងចង់អោយធ្វេីយ៉ាងមិចទើបបងសុខចិត្ត?» រាងស្ដើងបានសួរបកទៅគេ
YOU ARE READING
ភារកិច្ចជួបស្នេហ៍ (វគ្គ I-II)
Romanceស្នេហាមួយដែលផ្ដេីមពីមនុស្សមិនដែរស្គាល់គ្នាសោះប្រែមកជាមនុស្សដែរស្គាល់គ្នា រួចបន្តជាទំនាក់ទំនងក្លែងក្លាយជាមួយគ្នា រហូតដល់ពេលមួយដែលភាពក្លែងក្លាយក៏បានប្រែក្លាយមកជាការពិត ការពិតដែរអ្នកទាំងពីនឹកស្មានមិនដល់។
ភាគ១០
Start from the beginning
