«ចឹងបានន័យថាបងសប្បាយមែនទេ?» រាងស្ដើងញញឹមរីកមុខ នៅពេលគិតដល់ចំណុចនេះ
«ខ្ញុំមិនបានថាទេ...កុំចេះតែគិតផ្ដេសផ្ដាស់!»
«...» ទម្លាក់ទឹកមុខចុះវិញ ព្រមទាំងស្ងាត់
«និយាយចឹង ខ្ញុំលឺថានាងមានរឿងនិយាយជាមួយខ្ញុំ...តើវាជារឿងអ្វី?»
«គឺខ្ញុំចង់អគុណបងពីរឿងកាលពីយប់មិញ បើមិនមានបងនោះទេ ម្ល៉េះខ្ញុំមិនដឹងទៅជាយ៉ាងណាឡើយ!»
«យប់មិញមិនបានគិតចង់ជួយទេ...គ្រាន់តែឆ្លងកាត់ហើយឃើញវាទើសភ្នែកពេកប៉ុណ្ណោះ!»
«...» រាងស្ដើងមិនមាត់តបតនឹងសម្ដីគេនោះទេ នាងបានត្រឹមតែសម្លឹងមុខគេភ្លឹសៗ ព្រោះនាងដឹងក្នុងចិត្តច្បាស់ណាស់ថាគេគ្រាន់តែនិយាយកុហក
«គ្មានអ្វីត្រូវនិយាយទៀតទេមែនទេ?បើគ្មានទេខ្ញុំចូលផ្ទះវិញ!!» រកងាកបែរក្រោយត្រឡប់ចូលផ្ទះវិញទៅហើយ តែរាងស្ដេីងក៏បានចាប់ដេីមដៃរបស់គេឃាត់ទាន់ ហើយដូចពីមុនយ៉ាងចឹង រាល់ពេលដែលនាងប៉ះដៃរបស់គេ គេតែងតែក្រលាស់វាចេញ
«និយាយតែមាត់បានហើយ...កុំប៉ះ!»
«សុំទោស!»
«មានអីក៏ឆាប់និយាយមក!»
«គឺថាឥវ៉ាន់ព្រឹកមិញនេះខ្ញុំមិនអាចទទួលបានទេ...វាច្រេីនពេកហើយសម្រាប់ខ្ញុំ!»
«វាគ្រាន់តែជារបស់ដែរខ្ញុំបោះចោល នាងយកទៅប្រេីទៅ...ទុកថាខ្ញុំធ្វេីបុណ្យ!»
«...» បន្ទាប់ពីលឺគេនិយាយបែបនោះហើយ បានធ្វើអោយនាងអន់ចិត្តនឹងគេយ៉ាងខ្លាំង
«តើការរបស់នាងអស់ហើយមែនទេ?»
«នៅសល់មួយទៀតដែលខ្ញុំមិនទាន់និយាយប្រាប់បង!»
«...» រាងខ្ពស់សម្លឹងមុខរបស់នាងដោយការចង់ដឹង
«បន្តិចទៀតខ្ញុំត្រូវទៅកន្លែងស្នាក់របស់ខ្ញុំវិញហើយ...ក៏អគុណម្ដងទៀតចំពោះកន្លែងសម្រាកយប់មិញនេះ នឹងអ្វីដែរបងបានជួយខ្ញុំ ទោះជាពេលនោះបងមានបំណងឬមិនមានបំណងក៏ដោយចុះ!»
«តើខ្ញុំបាននិយាយហើយឬនៅថាអោយនាងចាកចេញ?» ស្ទុះទៅកញ្ឆក់ដេីមដៃរបស់នាងទាំងទឹកមុខកាច នោះក៏ព្រោះតែគេមិនចង់អោយនាងចាកចេញនោះឯង
YOU ARE READING
ភារកិច្ចជួបស្នេហ៍ (វគ្គ I-II)
Romanceស្នេហាមួយដែលផ្ដេីមពីមនុស្សមិនដែរស្គាល់គ្នាសោះប្រែមកជាមនុស្សដែរស្គាល់គ្នា រួចបន្តជាទំនាក់ទំនងក្លែងក្លាយជាមួយគ្នា រហូតដល់ពេលមួយដែលភាពក្លែងក្លាយក៏បានប្រែក្លាយមកជាការពិត ការពិតដែរអ្នកទាំងពីនឹកស្មានមិនដល់។
