ភារកិច្ចជួបស្នេហ៍ វគ្គII ភាគ១

Magsimula sa umpisa
                                        

«ពេលនេះអូនយ៉ាងមិចទៅហើយWinter?អូនសុខសប្បាយទេ?» រាងខ្ពស់គេឈរផឹកទាំងទឹកមុខស្រពាប់ស្រពោន នៅឯទ្រូងខាងឆ្វេងរបស់គេវាហាក់ដូចជាមាននរណាម្នាក់យកអីមកចាក់ មករុកឆ្កឹះឆ្កៀល ធ្វើអោយគេឈឺចាប់ម្ដងហើយម្ដងទៀត

មិនថាគេខំឈប់គិតឈប់នឹកនាងយ៉ាងណាឡើយ ក៏ចុងក្រោយគ្រប់សកម្មភាពរបស់នាងវាតែងតែផុសឡើងនៅក្នុងខួរក្បាលរបស់គេ រាល់ពេលដែរគេស្វាងពីសូរ៉ា

ហេតុនេះហើយ ទើបមានសំណួរមួយតែងតែសួរមកកាន់ខ្លួនគេថា «តើគេមិនទាន់ល្អគ្រប់គ្រាន់សម្រាប់នាងមែនដែរទេ?បានជានាងមិនជ្រេីសរើសយកគេដូច្នេះ?»

«បើសិនជាខ្ញុំស្លាប់...តើនាងនៅតែជាមនុស្សចុងក្រោយដែរខ្ញុំនឹកឬយ៉ាងណា?» បញ្ចប់សំណួរដ៏ឆ្កួតមួយនេះហើយ គេក៏លើកអកស្រាមួយដបដែរនៅនឹងដៃអស់តែម្ដង

នៅវេលានោះផងដែរ ស្រាប់តែមានព្រិលធ្លាក់ចុះមក ធ្វើអោយរាងខ្ពស់គេឆ្ងល់ខ្លាំងមែនទែន ថានេះជាខែអ្វីទៅហើយ មិចក៏មានព្រិលធ្លាក់ទៅហើយ

មិនអស់ចិត្តKarinaបានដេីរចេញពីកន្លែងដែលខ្លួនកំពុងផឹកស្រាអំបាញ់មិញនោះចេញមកខាងមុខផ្លូវធំ ដែរកំពុងមានចរាចរណ៍យ៉ាងសកម្ម ប៉ុន្តែគេមិនបានចាប់អារម្មណ៍នឹងរឿងចរាចរណ៍អីអស់នោះទេ ផ្ទុយទៅវិញគេបានចាប់អារម្មណ៍នឹងនារីម្នាក់ ដែលមានរូបរាងដូចទៅនឹងរាងស្ដេីងបេះដាក់

ហើយមិនចង់ទុកអោយខ្លួនឯងសង្ស័យច្រេីនផង រាងខ្ពស់ក៏រហ័សដេីរទៅតាមនាង ទាំងដែរពួកគេទាំងពីគឺនៅផ្លូវមួយជំហៀងម្នាក់

នៅវេលានោះរាងខ្ពស់ពិតជាចង់ដេញអោយទាន់នាងខ្លាំងណាស់ តែដោយសារតែមនុស្សច្រេីន ចរាចរណ៍នៅតាមដងផ្លូវក៏ច្រេីន ទើបគេមិនអាចដេញនាងទាន់ឡើយ រហូតគេបានទៅដល់ផ្លូវបំបែកជាបួនមួយ ដែរទីនោះមានភ្លើងចរាចរណ៍សម្រាប់អោយអ្នកថ្មើរជើងឆ្លងកាត់ រាងខ្ពស់ក៏រត់ឆ្លងទៅយ៉ាងលឿនដេីម្បីអោយទាន់ដំណើរនាង

តែដោយព្រិលធ្លាក់ខ្លាំង ផ្លូវក៏កាន់តែរអិល ជាហេតុដែរធ្វើអោយឡានមួយគ្រឿងដែរមិនអាចចាប់ប្រាំងជាប់ ជ្រុលបុកទៅលើរាងខ្ពស់មួយទំហឹង លឺសូរតែ ផាំង~

ភារកិច្ចជួបស្នេហ៍ (វគ្គ I-II)Tahanan ng mga kuwento. Tumuklas ngayon