ភារកិច្ចជួបស្នេហ៍ វគ្គII ភាគ១

Start from the beginning
                                        

តែទោះជាយ៉ាងណា គេមិនបានភ្ញាក់ដឹងខ្លួននោះទេ ថែមទាំងរើបម្រាស់ចេញពីដៃម្ដាយដែរកំពុងអង្រួនគេទៀតផង ធ្វើអោយអ្នកជាម្ដាយនៅពេលនេះគាត់ឡើងរលីងរលោងទឹកភ្នែកទៅហើយ ណាមួយអាណិតកូនណាមួយទៀតសង្វេគខ្លួនឯងដែលមិនអាចជួយអ្វីដល់កូនស្រីតែម្នាក់បាន

«ម៉ាក់កុំខ្វល់ពីខ្ញុំអី ម៉ាក់ទៅណាក៏ទៅទៅ ខ្ញុំចង់នៅម្នាក់ឯង ម៉ាក់យល់ទេ?!» រាងខ្ពស់និយាយបែរខ្នងទាំងខ្លួនមិនទាន់ស្វាងស្រារនៅឡើយ ទាំងដែរស្មើនេះគឺថ្ងៃត្រង់ទៅហើយ

«អាណា តើឯងចង់អោយម៉ាក់ធ្វេីយ៉ាងមិចទើបឯងត្រលប់មកដូចដេីមវិញហ្អាស?ម៉ាក់ពិតជាអស់វិធីមែនទែនហើយ!»

«...» រាងខ្ពស់មិនតប គេបានត្រឹមសង្ងំគេងបន្តយ៉ាងស្ងាត់ស្ងៀម

អស់វិធី មិនដឹងគួរនិយាយយ៉ាងណាទៀត ម្ដាយរបស់គេក៏ចាកចេញពីបន្ទប់មួយនោះវិញទៅ ដេីម្បីទុកពេលអោយអ្នកបម្រេីសម្អាតបន្ទប់ នឹងអោយរាងខ្ពស់គេបានស្វាងស្រាជាងមុនខ្លះផង។
_______________________

កាត់មកដល់ល្ងាចឡើង Karinaអស់ស្រាដែរនៅក្នុងបន្ទប់ ទើបគេក៏បានចុះមកខាងក្រោមដេីម្បីរកស្រាផឹកបន្ថែម ប៉ុន្តែទោះជាគេខំរកយ៉ាងណាក៏គ្មានទៀតដែរ ដោយសារតែម្ដាយគេបានយកស្រាទាំងអស់នោះទៅចោលអស់ទៅហើយ មិនទុកសូម្បីតែមួយដបសម្រាប់គេ

ដូច្នេះហើយ ដោយគ្មានជម្រើស ណាមួយជំងឺនឹកគេវាចេះតែរេីឡើងជារឿយៗមិនឈប់ផងនោះ រាងខ្ពស់ក៏បានឡើងទៅបន្ទប់វិញ សម្អាតខ្លួនរួចស្លៀកពាក់យ៉ាងត្រឹមត្រូវ មុននឹងបើកឡានចេញពីផ្ទះទាំងយប់ទៅកាន់ម៉ាតមួយកន្លែងដែរនៅក្បែរនោះ

មកដល់ភ្លាមគេបានចូលទៅទិញស្រាបៀរឡើងមួយថង់ធំដេីម្បីទៅអង្គុយផឹកនៅកន្លែងស្ងាត់មួយដែរគេគិតថាគ្មាននរណាម្នាក់អាចមករំខានគេបានក្នុងខណៈពេលនេះ

មកដល់ភ្លាមគេបានចូលទៅទិញស្រាបៀរឡើងមួយថង់ធំដេីម្បីទៅអង្គុយផឹកនៅកន្លែងស្ងាត់មួយដែរគេគិតថាគ្មាននរណាម្នាក់អាចមករំខានគេបានក្នុងខណៈពេលនេះ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ភារកិច្ចជួបស្នេហ៍ (វគ្គ I-II)Where stories live. Discover now