« បងជីន...មានអីទេខ្ញុំគ្រាន់តែកង្វល់ចិត្តតិចតួចពេលដែលបងទៅបាត់ខ្ញុំនៅទីនេះម្នាក់ឯងប្រាកដជាអផ្សុកណាស់ហើយ។មានបងនៅជាមួយគ្រាន់បានជាគ្នាតែនេះបងជិតទៅចោលអញ្ចឹងហើយក៏អង្គុយកើតទុក្ខតែម្ដងទៅ » ថេយ៉ុង សុខចិត្តជ្រើសរើសពាក្យកុហកជំនួសវិញប្រាកដនៅគេមិនអាចប្រាប់ការពិតទៅដល់បងប្រុសគេឡើយ។
« ប្រាកដទេថាមានតែរឿងនេះកុំឱ្យមានរឿងផ្សេងដែលលាក់បាំងបងឲ្យសោះបើបងដឹង លេងនឹងមានរឿងជាមួយបងជាមិនខាន » ជីន មើលមុខប្អូនទាំងបារម្ភ
« អត់មានពិតមែនបងកុំបារម្ភអី » ថេយ៉ុង
« ល្អ ហើយចឹង » ជីន
« អ្នកប្រុសថេយ៍ មានគេមករក » ម៉ែដោះ...
« អ្នកណាដែលអ៊ំ » ថេយ៉ុង
« គឺគាត់ប្រាប់ថាជាមិត្តរបស់អ្នកប្រុស » ម៉ែដោះ
« អរគុណអ៊ំហើយចាំខ្ញុំទៅជួបពួកគេ » ថេយ៉ុង
« ចា៎ » និយាយរួចម៉ែដោះក៏ដើរចាកចេញទៅដើម្បីទៅធ្វើការរបស់គាត់បន្ត
« ប្រហែលជាជីមីននិងជេហូបហើយមើលទៅឯងឆាប់ទៅជួបគេទៅបងសុំទៅហាងសិនហើយឮថាថ្ងៃនេះមានមនុស្សច្រើនផង » ជីន
« បាទ » ...
បន្ទាប់ពីជីនចេញទៅថេយ៉ុងក៏ដើរមករកមិត្តដែលកំពុងអង្គុយចាំនៅបន្ទប់ទទួលភ្ញៀវទាំងទឹកមុខស្រស់ស្រាយពេលដឹងថាមិត្តមកលេងខ្លួនបែបនេះ
« កាមីន កាហូប ខ្យល់អីបក់ពួកឯងឲ្យមករកយើងដល់ផ្ទះបែបនេះ » ថេយ៉ុង
« ខ្យល់ផោមទេដឹង ឯងនេះយ៉ាប់មែន » ជេហូប
« គឺពួកយើងមានរឿងចង់និយាយជាមួយឯង » ជីមីន
« រឿងអ្វីទៅ » ថេយ៉ុង
« គឺមួយរយៈនេះយើងឧស្សាហ៍ឃើញគូដណ្ដឹងរបស់ឯងជាមួយនឹងស្រីម្នាក់នោះញឹកញាប់ណាស់តើនាងជាសង្សាររបស់គេមែនទេ។ » ជេហូប និងជីមីន សួរទៅកាន់ថេយ៉ុងទាំងពីរនាក់ព្រោះមួយរយៈនេះគេឧស្សាហ៍ឃើញជុងហ្គុកចេញក្រៅជាមួយនឹងស្រីម្នាក់នោះញឹកញាប់ណាស់ធ្វើឲ្យគេឃើញហើយខឹងជំនួសមិត្ត
ភាគ:10 ថេយ៉ុងគេធ្វើបាបអូន🥀
Start from the beginning
