« ហីយ៉ា/ពួកបងនេះសរសើរខ្ញុំពេកហើយមិនដល់ថ្នាក់ហ្នឹងទេ ហើយទាំងអស់នេះវាក៏ជាអ្វីដែលប៉ាម៉ាក់របស់ខ្ញុំតែងតែព្រានប្រដៅមកលើពួកខ្ញុំដូចគ្នាមិនថាទៅទេណាកន្លែងណានោះទេ។មនុស្សម្នាក់ៗសុទ្ធតែមានតម្លៃរៀងៗខ្លួនយើងត្រូវចេះឲ្យតម្លៃអ្នកដទៃនោះពួកគេក៏នឹងស្រឡាញ់គោរពរាប់អានយើងដូចគ្នា។ មិនថាអ្នកនោះធ្វើការអ្វីក៏ដោយពួកគេសុទ្ធតែមានតម្លៃនិងសុជីវធម៌រៀងៗខ្លួន » ថេយ៉ុង
« ចា៎.អ្នកប្រុសអញ្ចឹងពួកខ្ញុំសុំទៅរៀបចំអាហារខាងនោះសិនហើយអ្នកប្រុសសូមអញ្ជើញធ្វើចុះពេលរួចរាល់ហើយហើយពួកខ្ញុំបានណា » យ៉ាជី..
« បាទបង » ថាហើយពួកគេក៏បំបែកគ្នាទៅធ្វើការរៀងៗខ្លួនចំណែកថេយ៉ុងគេកំពុងតែរៀបចំធ្វើបង្អែមសម្រាប់លាងមាត់ពេលស្រស់ស្របអាហាររួចរាល់..គេផ្ចិតផ្ចង់ធ្វើណាស់សម្រាប់បង្អែមមួយមកនេះអ្វីដែលពិសេសនោះគេធ្វើសម្រាប់រាងក្រាស់តែម្ដងសង្ឃឹមថាគេនឹងចូលចិត្តបង្អែមដែលគេខំធ្វើវាមុខនេះចុះ។ កំពុងតែរៀបចំអាហារនិងបង្អែមសុខៗក៏មានសំឡេងឡានបើកចូលមកនោះវាគ្មានអ្នកណាក្រៅពី ចន ជុងហ្គុកនោះទេ
« ចុះមកអូនសម្លាញ់ » ថាហើយមិនខុសវាជាឡានរបស់នាយពិតមែនប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលគេថាតែនាំសង្សារសំណព្វចិត្តរបស់ខ្លួនមកផ្ទះទៀតផង។តើដ៏មានរឿងអ្វីកើតឡើងនៅពេលដែលលោកចនឃើញកូនប្រុស។នៅរបស់ខ្លួនបណ្ដើរសង្សារមកក្នុងផ្ទះទាំងដែលមានគូដណ្ដឹងនៅទីនេះដែរនោះ
« បងនាំអូនមកទីនេះមិនខ្លាចប៉ារបស់ស្តីបន្ទោសទេឬហើយនៅមានគូដណ្ដឹងរបស់បងម្នាក់ទៀត គាត់ចង់ឱ្យអូនខ្មាស់គេនៅចំពោះមុខពួកទាំងអស់នោះឬបានជាបងនាំអូនមកបែបនេះ » លីណា និយាយចូលតួធ្វើជាកំសត់ដើម្បីឲ្យរាងក្រាស់មកលួងលោមនាង ទាំងដែលការពិតក្នុងចិត្តត្រេកអរស្ទើរតែស្លាប់ទៅហើយពេលដែលនាយនំានាងមកភូមិគ្រឹះរបស់ខ្លួនបែបនេះ លើកទីមួយហើយដែលគេនាំនាងមកមើលចុះវាធំខ្លាំងណាស់ទាំងនេះហើយវាជាក**ីស្រមៃរបស់នាងបានក្លាយជាអ្នកស្រីតូចនៅក្នុងត្រកូលអ្នកមានដ៏សែនស្តុកស្ដម្ភទៅណាមកណាក៏គេច្រណែនដែរ។
ភាគ:5-6 ទះខ្ញុំព្រោះអាក្មេងនោះ🥀
Start from the beginning
