ពេលមកដល់ខាងក្នុង រាងក្រាស់ស្រាប់តែបាត់រាងខ្ពស់អោយឈឹង មិនដឹងថាគេទៅណាទេ ជាហេតុដែលរាងក្រាស់គេមានការឈឺក្បាលវិលមុខយ៉ាងខ្លាំង ព្រោះមិនដឹងថាខ្លួនឯងត្រូវទៅណាមកណីទៀត បេីឥឡូវនេះ រាងខ្ពស់គេបាត់ស្រមោលទៅហេីយនោះ
ងាកមកមេីលខាងKarinaដែលបានចូលមកដល់ខាងក្នុងផ្ទះរបស់គេឯនេះវិញ គេបានដេីររករាងស្ដេីងពីកន្លែងមួយទៅកន្លែងមួយនៅក្នុងបរិវេនផ្ទះទាំងមូល តែរកនាងមិនឃេីញទាល់តែសោះ រហូតគេបានឡេីងទៅដល់ជាន់ខាងលេី នៅក្នុងបន្ទប់ដ៏ស្ងប់ស្ងាត់នឹងងងឹតមួយ
ក្រាក~ (សម្លេងបេីកទ្វារ)
"Jake...ខ្ញុំប្រាប់ហេីយមែនទេ ថាចូលមកគួរតែចេះគោះទ្វារ!"
សម្លេងស្រួចស្រាលមួយបានបន្លឺឡេីង ក្រោយរាងខ្ពស់របស់យេីងបានបេីកទ្វារចូលទៅខាងក្នុង ដែលសម្លេងមួយនេះគេស្គាល់យ៉ាងជាក់ច្បាស់ថាជាសម្លេងរបស់នរណា
"វិន!!"
សាមីខ្លួនគ្រាន់តែបានលឺសំឡេងអ្នកបេីកទ្វារចូលមកថាមិនមែនជាJakeភ្លាម នាងក៏រហ័សងាកសម្លឹងទៅមេីល ទេីបបានឃេីញថាម្នាក់នោះគឺជាKarina ធ្វើអោយនាងពិតជាមានការភ្ញាក់ផ្អេីលយ៉ាងខ្លាំង
"ពិតជាអូនពិតមែន Winter!" នៅរំពេចនោះ រាងខ្ពស់បានស្ទុះទៅចាប់អោបរាងស្ដេីងទាំងក្ដីរំភេីបចិត្តលាយឡំជាមួយនឹងទឹកភ្នែកហូរស្រក់ចុះមកដំណាលគ្នា
រាងស្ដើងឈរស្ងៀមត្រឹងមួយកន្លែងអោយគេអោប ដោយមិនបានអោបតបតឬនិយាយអ្វីទាំងអស់ មិនមែនថានាងមិនរំភេីបមិនសប្បាយចិត្តអីទេ ប៉ុន្តែនាងមិនដឹងថាគួរធ្វេីយ៉ាងណាទៅវិញទេ ក្នុងការប្រឈមមុខជាមួយគេនាខណៈនេះ
"បងនឹកអូនណាស់វិន...មួយរយៈកន្លងមកនេះបងស្ទេីតែឆ្កួតចិត្តស្លាប់ទៅហេីយ ជាពិសេសពេលដឹងថាអូនជិតរៀបការនៅខែក្រោយនេះ!!ឥឡូវអូនប្រាប់បងមក...ថាគ្រប់យ៉ាងវាគ្រាន់តែជាការប្រឌិត វាមិនមែនជាការពិតឡេីយ!" Karina
"វាមិនមែនជាការប្រឌិត...តែវាគឺជាការពិត បងឆាប់ទៅវិញទៅ...ខ្ញុំជិតរៀបការជាមួយគេហេីយ!" Winterរេីចេញពីការអោបម្ដងបន្តិចៗដល់ផុត មុននឹងនិយាយ
YOU ARE READING
ភារកិច្ចជួបស្នេហ៍ (វគ្គ I-II)
Romanceស្នេហាមួយដែលផ្ដេីមពីមនុស្សមិនដែរស្គាល់គ្នាសោះប្រែមកជាមនុស្សដែរស្គាល់គ្នា រួចបន្តជាទំនាក់ទំនងក្លែងក្លាយជាមួយគ្នា រហូតដល់ពេលមួយដែលភាពក្លែងក្លាយក៏បានប្រែក្លាយមកជាការពិត ការពិតដែរអ្នកទាំងពីនឹកស្មានមិនដល់។
ភាព19
Start from the beginning
