12: ខុស

19 2 0
                                        


មួយសប្ដាហ៍ក្រោយមក

នៅលើតុដែលជាធម្មតាលូវីសតែងតែអង្គុយធ្វើកិច្ចការងាររបស់គេដូចជាសរសេរចម្រៀងជាដើម ពេលនេះតុពេញទៅដោយឯកសារផ្សេងៗ ព្រមទាំងមានកុំព្យូទ័រមួយគ្រឿងនៅបើកចោលនៅឡើយ។ រាងស្ដើងដែលទើបនឹងភ្ញាក់ពីគេងទាំងមមិងមមាំងព្រោះនេះនៅពាក់កណ្ដាលយប់នៅឡើយ ប៉ុន្តែក៏ប្រទះភ្នែកសម្លឹងមើលទៅកុំព្យូទ័រកំពុងបើកនោះទាំងអាការៈប្រឹងពិនិត្យបែបជ្រួញចិញ្ចឹម នាងល្អចាប់ដាក់ខ្លួនអង្គុយចុះលើកៅអីរួចទាញ Mouse អូសមើលចុះក្រោមដើម្បីអានអត្ថបទដែលបានសំណេរនៅក្នុងកុំព្យូទ័រនេះយ៉ាងស្មឹងស្មាធិ៍។

គ្រប់ប្រយោគពាក្យពេចន៍ព្រមទាំងការសរសេររៀបរាប់នាងកាន់តែអានទឹកមុខកាន់តែពិបាកមើល ហាក់ដូចជាបានដឹងឮរឿងរ៉ាវដែលពិបាកនឹងទទួលយក កែវភ្នែកពោរពេញដោយភាពសោកសៅនិងចម្ងល់។

តើអត្ថន័យនៃការសរសេរក្នុងអត្ថបទនោះជាអ្វី?

[...] «សន្សើមច្រើនណាស់យប់នេះដូចជាមិនសូវមានផ្កាយទេមេឃងងឹតខុសធម្មតា ខ្ញុំគិតថាប្រហែលជាអាចភ្លៀងនាងឆាប់ចូលក្នុងតង់ទៅ នៅក្រៅយូរទៀតតិចបានក្លាយជាអ្នកជំងឺនៅថ្ងៃស្អែក!»

«បើនាងបដិសេធ ខ្ញុំនឹងឈប់ភ្លាម!»

«បងធ្វើបទមួយត្រៀមនឹងចេញ តែចង់ឱ្យអូនស្ដាប់មុនគេរួចផ្ដល់ជាមតិតាមគំនិតយល់ឃើញរបស់អូន»

«បើត្រូវទៅភ្នំពេញវិញតែម្នាក់ឯង បងច្បាស់ជានឹកអូនខ្លាំងមិនខាន»

«បងនឹកអូនណាស់»

«គឺបងប្រច័ណ្ឌ»

«បើអូនមិនរៀននិយាយហៅថាបងផង! តើបានអីនឹងថ្នឹក?»

«ខ្ញុំសូមដាស់តឿនដល់អ្នកកាសែតគ្រប់គ្នាមិនថាមកពីស្ថាប័នការសែតមួយណាឡើយ បើអ្នកទាំងអស់គ្នាមិនលុបរូបភាពឬព័ត៌មានដែលមានទាក់ទងនឹងភរិយាខ្ញុំទេ! អ្នកត្រៀមខ្លួនប្រឈមមុខជាមួយខ្ញុំនៅតុលាការចុះ!»

«អូនភ័យណាស់មែនទេ? កុំភ័យអីហើយឈប់យំ បងនៅក្បែរអូនទីនេះហើយឈប់យំទៅ!»

អាពាហ៍ពិពាហ៍តារា~Married To A Super Star Where stories live. Discover now