09: ស្វាមីតារា

28 2 0
                                        

ថ្ងៃស្អែកមកដល់ប្ដីប្រពន្ធមួយគូដែលកំពុងធ្វើដំណើរដោយរថយន្តទំនើបស្រឡាង ជារថយន្តរបស់លូវីសម៉ាក Mazda ត្រឡប់ចូលមកដល់ក្រុង រួចត្រូវបញ្ជាចូលភូមិគ្រឹះដ៏ធំរបស់អ្នកជំនួញល្បីល្បាញដែលគ្មាននរណាក្រៅពីភូមិគ្រឹះរបស់លោកវង្សមុន្នីនោះឡើយ។ ចូលមកដល់ភ្លាមយើងឃើញមានវត្តមានស្រ្តីវ័យជ្រេបន្តិចដែលតែងកាយតាមទម្លាប់ ព្រមទាំងផាត់មុខបែបធម្មជាតិបិទបាំងស្នាមជ្រួញដែលមានតិចតួចនៃវ័យរបស់អ្នកស្រីឱ្យរលុបអស់ស្ទើរមើលមិនឃើញ។

«ជម្រាបសួរអ្នកម៉ាក់!» លូវីសប្រញាប់លើកដៃប្រណមជាការគួរសមទៅកាន់ម្ដាយក្មេកដែលខុសពីអ្នកជាកូនស្រីបង្កើតដើរចូលមកទន្ទឹមគ្នានេះដោយមិនរាក់ទាក់ម្ដាយបន្តិចសោះ។

«យ៉ាងម៉េចឯងរៀបការហើយ សីលធម៌លែងមានក្នុងខ្លួនឯងហើយឬ?» អ្នកស្រីម៉ារីយ៉ាសំពះតបទៅកូនប្រសារតែក៏ឆ្លៀតសួរបញ្ឈិតបញ្ឈៀងទៅកូនស្រី។

«ខ្ញុំនៅតែដដែល មានតែម៉ាក់ទេដែលតែងគំរោះគំរើយដាក់ខ្ញុំតែរហូតនោះ!» ឥរិយាតប។

«អ្ហើយ... បានពួកឯងអង្គុយចុះមក! ទុកថាម៉ាក់ខុសចុះដែលនិយាយស្ដីធ្វើឱ្យឯងអន់ចិត្ត!» មិនចង់វែងឆ្ងាយច្រើនណាមួយចិត្តជាម្ដាយមានអ្នកណាដែលខឹងកូនបានយូរនោះ អ្នកស្រីម៉ារីយ៉ាក៏ដូចគ្នាពេលមុននោះគាត់គ្រាន់តែស្រឡាញ់កូនពេកនឹកដល់ការដែលកូនស្រីតែម្នាក់ត្រូវរៀបការហើយចេញទៅនៅឆ្ងាយពីខ្លួនក៏ចេះតែធ្លោយមាត់ស្ដីធ្ងន់ដាក់កូនដោយភ្លេចពិចារណា។

«ប៉ាឯងមិននៅទេ! ជាប់ការងារក្រុមហ៊ុនគ្មានពេលសម្រាក បើឯងចង់ជួបគាត់នោះពិបាកហើយ!» ចរិតសម្ដីដែលធ្លាប់តែបែបនេះមកជាយូររបស់អ្នកស្រីម៉ារីយ៉ាស្ដាប់ហើយក៏នៅតែហាក់ដូចជាឌឺដងឱ្យកូនដដែល។

«ខ្ញុំចង់មកលេងម៉ាក់និងប៉ា ដូច្នេះចួបអ្នកណាក៏បានដែរណាមួយខ្ញុំមិនទាន់ទៅវិញភ្លាមៗនោះទេ!» ឥរិយាតបធម្មតាព្រមទាំងនិយាយបញ្ជាក់ធ្វើឱ្យអ្នកជាម្ដាយសម្រួលទឹកមុខមិនត្រូវ ចិត្តមួយនឹករីករាយដែលកូនមកលេងហើយមិនទាន់ប្រញាប់ទៅវិញភ្លាម ឯចិត្តមួយនៅចាំពេលនិយាយដាក់សម្ពាធដល់កូនទើបអ្នកស្រីព្យាយាមសម្ដែងធ្វើទឹកមុខស្មើៗ។

អាពាហ៍ពិពាហ៍តារា~Married To A Super Star Where stories live. Discover now