ថ្ងៃថ្មីឈានចូលមកដល់ក្លាយជាបច្ចុប្បន្នដែលត្រូវប្រឈមមុខជំនួសឱ្យម្សិលមិញដែលជាអតីតកាល ទីនេះគឺភូមិគ្រឹះស្កឹមស្កៃដែលទើបនឹងបញ្ចប់កម្មពិធីសិរីមង្គលនៃគូស្វាមីភរិយាថ្មីថ្មោង។
«ប៉ាទុកចិត្តលើកូនហើយ! ដូច្នេះសូមឯងថែរក្សាកែវភ្នែករបស់ប៉ាបន្តពីប៉ាឱ្យបានល្អបំផុតផង!» លោកវង្សមុន្នីនិយាយទៅកាន់កូនប្រសារព្រមទាំងយកដៃទះស្មានាយសង្ហាតិចៗ។
«បាទ!» លូវីសឱនក្បាលឆ្លើយទទួលសំណើរបស់ឪពុកក្មេក។
លោកវង្សមុន្នីញញឹមងក់ក្បាលទាំងមិននិយាយអ្វីតទៀត លោកស្រឡាញ់កូនស្រីណាស់នាងជាកែវភ្នែកជាគ្រប់យ៉ាងសម្រាប់លោក ឪពុកមិនងាយឡើយបង្ហាញក្ដីស្រឡាញ់ទៅកាន់កូនប៉ុន្តែទំហំនៃក្ដីស្រឡាញ់ចំពោះកូនគឺធំធេងបំផុត។ ការពិតនោះលោកមុន្នីគិតច្រើនខ្លាំងណាស់ក្នុងរឿងរៀបការរបស់កូនស្រីបណ្ដូលចិត្តតែម្នាក់របស់លោក លោកបានសំងំជាមួយទឹកមុខស្រពោនតែម្នាក់ឯងតាំងពីថ្ងៃដែលសម្រេចចិត្តឱ្យកូនរៀបអាពាហ៍ពិពាហ៍មកម្ល៉េះ។
សម្ភារៈគ្រប់យ៉ាងបានរៀបចំដាក់ក្នុងឡានរួចជាស្រេច គឺជាអីវ៉ាន់របស់ឥរិយាព្រោះនាងត្រូវចេញពីទ្រនំដ៏ល្វឹងល្វើយនេះហើយ នាងបានគិតរួចហើយថាបន្ទាប់ពីដំណើរកំសាន្តក្រេបទឹកឃ្មុំរួចនាងសម្រេចចិត្តទៅរស់នៅបន្តឯខេត្តមណ្ឌលគិរីតែម្ដង ដែលទីនោះមានរីសតផ្ទាល់ខ្លួនរបស់នាងដែលលោកវង្សមុនីរៀបចំសាងសង់ទុកឱ្យកូនស្រីតាំងពីនាងនៅមិនទាន់ពេញវ័យជំទង់មកម្ល៉េះ។ មិនប្រាកដថាឥរិយានឹងអាចទទួលបានជីវិតដ៏ល្អប្រសើរឬអត់នោះទេ អ្វីដែលសំខាន់នាងសុខចិត្តទៅនៅទីនោះក៏មិនរស់នៅភូមគ្រឹះដែលសម្បូរគ្មានខ្វះនេះដែរ។
«ជម្រាបលាលោកប៉ា! អ្នកម៉ាក់!» ឥរិយាលើកដៃសំពះអ្នកមានគុណទាំងពីរ ឯលូវីសក៏សំពះលាដូចគ្នា លោកវង្សមុន្នីឱបកូនស្រីហើយនិយាយ: «សុខសប្បាយណាកូន!»
បែរមកលោកស្រីម៉ារីយ៉ាវិញគ្មានពាក្យនិយាយទៅកាន់កូនអ្វីមួយម៉ាត់សោះ ថែមទាំងមិនសម្លឹងមុខចំទៅកូនពេលកូនលាទៀតផង។ ឥរិយាសម្លឹងម្ដាយទាំងទឹកមុខស្ងួតស្ងប់មិនស្មានថាអ្នកជាម្ដាយដាច់ចិត្តដាក់ខ្លួនដល់ម្លឹង រាងស្ដើងស្រមៃដល់ពាក្យដែលលោកស្រីម៉ារីយ៉ានិយាយមកកាន់នាងកាលពីព្រឹកព្រលឹម៖
YOU ARE READING
អាពាហ៍ពិពាហ៍តារា~Married To A Super Star
Romanceមនុស្សស្រីម្នាក់ដែលត្រូវបានធ្លាក់ចូលទៅក្នុងរឿងរ៉ាវរញ៉េរញៃព្រោះតែការយល់ច្រឡំ។ អាពាហ៍ពិពាហ៍តារាសម្រាប់អត្ថន័យធម្មតា ប្រហែលមានន័យថាជាស្នេហារវាងគូស្វាមីភរិយាដែលត្រូវឆ្លងកាត់រនាំងបញ្ហាការរិះគន់ជាច្រើនព្រោះតែភាពជាតារាល្បីល្បាញ ជាអ្នកសិល្បៈដែលរស់នៅតម្រូវទៅ...
