05: ជិតក្បែរ

38 2 0
                                        

ការសន្ទនាឌឺដងដែលជាសង្រ្គាមពាក្យសម្ដីរវាងកំលោះសង្ហាតារាល្បីនិងភរិយាបានបញ្ចប់ បើពិនិត្យឱ្យម៉ត់ចត់លូវីសដូចជាសើចសមសប្បាយចិត្តពិតៗឥតក្លែងក្លាយសោះ។ មិនដឹងថាគេសប្បាយចិត្តព្រោះបានប្រកែកឈ្នះឥរិយាឬយ៉ាងណា?

«សម្ដីខ្លាំងតែងតែមិនចង់ចាញ់... កម្លាំងកាយរឹតតែមិនងាយបង្ហាញថាទន់ជ្រាយ នាងពិតជាមានអាកប្បកិរិយាមិនដូចជាកូនអភិជនដទៃពិតមែន!» លូវីសគិតនិយាយក្នុងចិត្តម្នាក់ឯង ក្រោយលួចដៀងគ្រប់កាយវិការបស់ឥរិយា។

«អូយ៎...!» ឥរិយាភ្លាត់មាត់បន្លឺឡើងពេលទាក់នឹងវល្លិ៍បិះជំពាក់ជើងដួលតែទប់លំនឹងខ្លួនទាន់ លូវីសឮភ្លាមបម្រុងថយមកជិតដែរតែរហ័សបង្អាក់បំណងវិញពេលដឹងថានាងមិនអី។

មួយស្របក់ក្រោយ....

ផាំង!

ភឹប!

រាងតូចច្រឡឹងបុកប៉ះទង្គិចនឹងល្វែងខ្នងមាំមួយទំហឹងព្រោះរវល់តែដើរអោនមើលក្រោមមិនបានចាប់អារម្មណ៍ថាលូវីសបញ្ឈប់ដំណើរ។ នេះសំណាងហើយដែលគេដាក់សម្ពាយគេទៅខាងមុខ មិនអ៊ីចឹងថាមិនត្រូវឥរិយាត្រូវពកក្បាលផងមិនដឹង?

«អេ...លោកឈប់ធ្វើអី?» ឥរិយាសួរទាំងលើកដៃអង្អែលថ្ងាសថើៗ លូវីសទម្លាក់សម្ពាយចុះ រួចរហ័សបែរខ្លួនមកប្រឈមមុខនឹងនាងថែមទាំងដៃម្ខាងចាប់ក្រសោបស្រាក់ជាប់កាយស្រឡូនយ៉ាងលឿន ឯដៃម្ខាងទៀតលើកឡើងដាក់ក្បែរមាត់ជាសញ្ញាឱ្យស្ងាត់។

«ស៊ូច... នៅឱ្យស្ងៀមកុំកម្រើក!»

«លោកចង់ធ្វើអីហ្នឹង?» ឥរិយាសួរទាំងឆ្ងល់មិនយល់ពីកាយវិការបស់លូវីសថាចង់ធ្វើអី។

«ខាងមុខមាន... មានពស់!» លូវីសឱនចុះក្បែរត្រចៀកស្រីស្រស់រួចខ្សឹបល្មមឮតិចៗ ឥរិយាបានត្រឹមបើកភ្នែកធំៗឡើងសម្លឹងមើលមុខលូវីសទាំងភ្ញាក់ក្រញ៉ាង។

«មានពស់? វានៅមិនទាន់ទៅណាទៀតមែនទេ? លោកឆាប់ធ្វើអ្វីម្យ៉ាងទៅ!» ឥរិយាសួរទាំងភ័យញ័រខ្លួននាងខ្លាចពពួកសត្វមានពិសណាស់។

«នាងនៅស្ងៀមសិនទៅមើល! ចង់ស្លាប់ទាំងពីរនាក់នាក់ហ្អេស?» ឥរិយាហាក់ស្ដាប់បង្គាប់ឈរស្ងៀមក្នុងរង្វង់ដៃមាំលែងកម្រើក តែនាងប្រឹងដាក់ដៃទប់រក្សាគម្លាតពីដើមទ្រូងរបស់កំលោះសង្ហាទាំងពិបាក។

អាពាហ៍ពិពាហ៍តារា~Married To A Super Star Onde histórias criam vida. Descubra agora