អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង
រាងស្ដើងតូចច្រឡឹងកម្ពស់ខ្ពស់ល្មម ទម្រង់មុខពណ៌សម្បុរដូចជាកូនកាត់សក់វែងរលាស់ជិតត្រឹមចង្កេះនាងពិតជាស្រស់ស្អាតដូចផ្កាកំពុងពេញក្រពុំនៃវ័យក្រមុំក្នុងអាយុប្រមាណ២១ឆ្នាំ ផ្សំនឹងសម្លៀកបំពាក់នៅជាប់ចំហាយស្តាយល៍(Style) អឺរ៉ុបដែលមានខោសាច់ក្រណាត់រលុងសម្រុងវែងពណ៌បែបកាកអំពៅសមនឹងអាវខើចប្រភេទក្របថប់ (crop top) ពណ៍សរួមនឹងអាវក្រៅសាច់ខោប៊យដៃវែងរលុងៗដូចនឹងខោកាន់តែធ្វើឱ្យស្រីស្រស់ម្នាក់នេះលេចធ្លោបែបថ្លៃថ្នូរបំផុត។
ស្រស់ស្រីកល្យាណីម្នាក់នេះមានឈ្មោះថា វង្សមុន្នី ឥរិយា ជាកូនស្រីតែម្នាក់គត់របស់ត្រកូលវង្សមុន្នីនេះឯងក៏ជាគ្រួសារមួយដែលអាចនិយាយបានថាមានមុខមាត់ក្នុងសង្គមឬអាចស្គាល់ថាជាគ្រួសារអភិជនផងដែរ នាងទើបតែបញ្ចប់ការសិក្សានៅបរទេសហើយត្រឡប់មកស្រុកកំណើតខ្លួនវិញនៅថ្ងៃនេះ តែនាងមកវិញដោយមិនប្រាប់ដំណឹងដល់អ្នកផ្ទះមុននោះទេ។
ដំណើរដើរដោយភាពជឿជាក់គួបនឹងវ៉ែនតាខ្មៅហើយមានថែមអូសវ៉ាលិសជាមួយផងស្រីស្អាតនេះហាក់ប្រៀបដូចទៅនឹងតារាម៉ូឌែលកំពុងដើរម៉ូតទៅវិញ នាងល្អសម្លឹងមើលជុំវិញរកនរណាម្នាក់ នាងទាញដោះវ៉ែនតាខ្មៅចេញបន្តសម្លឹងមើលឆ្វេងស្ដាំ។
«ប្រទេសកម្ពុជាសូមស្វាគមន៍! ស្រីស្អាត!» ការនិយាយស្វាគមន៍របស់នរណាម្នាក់បន្លឺឡើងរាក់ទាក់មកកាន់នាង។
«អ្ហា៎! យើងស្មានថាឯងមិនមកហើយទេតើ!» ឥរិយានិយាយទៅមិត្តសម្លាញ់របស់នាងដែលមកទទួល ឈ្មោះថាហ្សេលីន។
«ឆ្កួតមែនឯង យើងម៉េចនឹងដាច់ចិត្តនោះ! បើឯងមកវិញដោយមិនប្រាប់អ្នកផ្ទះដឹងបែបនេះ អើយនឹកណាស់ឯង!» ហ្សេលីនធ្វើឬកម្ញិកម្ញក់រួចស្ទុះឱបមិត្តសម្លាញ់ដោយក្ដីនឹករឭក។
«អរគុណណាស់! យើងនឹកឯងដូចគ្នាសម្លាញ់!» ឥរិយាឱបដោយអង្អែលខ្នងមិត្តបង្ហាញក្ដីរឭកដូចគ្នា។
YOU ARE READING
អាពាហ៍ពិពាហ៍តារា~Married To A Super Star
Romanceមនុស្សស្រីម្នាក់ដែលត្រូវបានធ្លាក់ចូលទៅក្នុងរឿងរ៉ាវរញ៉េរញៃព្រោះតែការយល់ច្រឡំ។ អាពាហ៍ពិពាហ៍តារាសម្រាប់អត្ថន័យធម្មតា ប្រហែលមានន័យថាជាស្នេហារវាងគូស្វាមីភរិយាដែលត្រូវឆ្លងកាត់រនាំងបញ្ហាការរិះគន់ជាច្រើនព្រោះតែភាពជាតារាល្បីល្បាញ ជាអ្នកសិល្បៈដែលរស់នៅតម្រូវទៅ...
