11:មានអ្វីលាក់បាំង?

18 2 0
                                        


«លោកប៉ា... ហឹក... ប៉ា» ផ្ទៃមុខស្រទន់ស្រោបដោយមន្តស្នេហ៍បែរប្រែជាជោគជន់ដាមដោយតំណក់ទឹកភ្នែកជាប់លើថ្ពាល់។

ឃើញសភាពគេងមមើរបស់ភរិយាហើយលូវីសសែនខ្លោចចិត្តអាណិតដល់នាង តើនាងមានអារម្មណ៍ខូចចិត្តប៉ុនណាទៅពេលបានដឹងរឿងរ៉ាវការពិតទាំងអស់? ប៉ាម៉ាក់ដែលនាងហៅមិនមែនជាប៉ាម៉ាក់បង្កើត ឯប៉ាម៉ាក់បង្កើតសុទ្ធតែចាកចេញពីពិភពលោកនេះអស់ទៅហើយ ថែមមកមានអ្នកជាស្វាមីដែលអាចចាត់ទុកថាជាមនុស្សតែម្នាក់នៅក្បែរនាងក៏ជាមនុស្សនាំរឿងឱ្យនាងដូចគ្នា ហេតុអ្វីនាងត្រូវរ៉ាប់រងប្រឈមនឹងរឿងទាំងនេះ? ពេលនេះលូវីសទទួលស្គាល់ហើយថាអ្នកដែលជាតួកំសត់ពិតប្រាកដគឺជានារីរាងតូចម្នាក់នេះ តែគ្រប់ពេលនាងតែងតែរឹងមាំជានិច្ច។

លូវីសឱនថើបថ្ងាសភរិយាថ្នមៗព្រមទាំងគេងចុះក្បែរនាង មាឌមាំទាញឱ្យនាងគេងកើយលើដៃរបស់គេ រួចដៃម្ខាងក្រសោបឱបកាយតូចស្រឡូនឱ្យស្ថិតក្នុងរង្វង់ទ្រូង ភាពកក់ក្តៅផ្ទេរពីកាយរវាងគ្នានិងគ្នាប្រៀបដូចជាថ្នាំសណ្ដំឱ្យគូស្វាមីភរិយាមួយគូនេះគេងលក់យ៉ាងស្កប់ស្កល់។

...

រាងតូចដែលទើបតែក្រោកពីគេងរួចរៀបចំខ្លួនស្រួលបួលហើយក៏ដើរចុះមកខាងក្រោម នាងតម្រង់មករកផ្ទះបាយទំនងចង់រកទឹកផឹកតែក៏ប្រទះរាងកាយសង្ហាដែលគ្មានអ្នកណាក្រៅពីស្វាមីតារាល្បីរបស់នាងនោះទេ។

«អូនភ្ញាក់ហើយ? ល្អណាស់បងធ្វើម្ហូបរួចល្មមអង្គុយចុះត្រង់នោះហើយ!» លូវីសទាញចានចាប់ម្ហូបដែលធ្វើរួចយកមកដាក់លើតុបាយដែលឥរិយាអង្គុយ ទឹកមុខភរិយាឯណេះសម្លឹងមើលគ្រប់សកម្មភាពចុងភៅសង្ហាយ៉ាងពិនិត្យលម្អិត។ ត្បិតថាគេជាតារាល្បីតែនាងក៏មិនបានភ្ញាក់ផ្អើលអ្វីដែរ ដែលគេក្លាយមកជាអ្នកចម្អិនម្ហូបបែបនេះ ព្រោះថាវាជាលើកទីពីរហើយដែលលូវីសធ្វើម្ហូបឱ្យនាងញ៉ាំ។

«សាកញ៉ាំមើលទៅ!» ថាហើយលូវីសក៏អង្គុយចុះទល់មុខស្រីល្អដែរ។

«ថ្ងៃនេះទំនេរឬ?» ឥរិយាមើលមុខលូវីសរួចលើកចិញ្ចើមសួរ។

«អ្ហឹម! ថ្ងៃនេះបងចង់នៅក្បែរអូន!» លូវីសតបទាំងគ្រវីក្បាល ឥរិយាស្ដាប់ចម្លើយលូវីសហើយបានត្រឹមធ្វើមុខឆ្ងល់ សម្លឹងមុខលូវីសភ្លឹះៗ។

អាពាហ៍ពិពាហ៍តារា~Married To A Super Star Where stories live. Discover now