«លោកជួយប្រាប់អ្នកគ្រប់គ្រងផង ខ្ញុំត្រូវការសម្រាកមួយរយៈ!» លូវីសងើបឈរឡើងពេញកម្ពស់បញ្ជាផ្ដាំប្រាប់ទៅឃីនរួចដើរចេញទៅទុកឱ្យនាយឃីនឈរងីងើអេះក្បាលម្នាក់ឯង។
_
ពេលព្រឹកព្រលឹមនៃវីឡាដែលមានទេសភាពព្រៃភ្នំជុំវិញ ស្រាប់តែមានឡានមួយគ្រឿងមកឈប់ចតនៅមុខទាំងមិនដឹងថាជាភ្ញៀវមកពីខាងណាព្រោះគ្មានទទួលដំណឹងពីអ្នកគ្រប់គ្រងថាមានភ្ញៀវមកជាមុនឡើយ។ ម្យ៉ាងនេះជាវីឡាផ្ទាល់ខ្លួនរបស់អ្នកនាងត្រកូលវង្សមុន្នីហេតុអីក៏មានអ្នកមកដល់ទីនេះបានទាំងមិនអញ្ជើញ?
ជើងវែងបោះជំហានទម្លាក់ចុះពាំនាំកាយសង្ហាចេញពីឡាន អ្នកបម្រើពីរបីនាក់នឹងអ៊ំភួងដែលជាចាស់ទុំជាងគេនៅទីនេះចេញមកតំណាលគ្នាដើម្បីរាក់ទាក់សង្កេតអ្នកកំលោះដែលមកដល់ទីនេះទាំងព្រឹក។
«អឹ... លោក?» អ៊ំភួងហាក់ចង់សួរនាំពីអត្តសញ្ញាណនាយតែគេបែរជាតបមុនយ៉ាងរហ័ស៖
«ខ្ញុំលូវីស ជាស្វាមីរបស់ឥរិយា!» មាឌមាំនិយាយទាំងឡើងដៃប្រណមផ្គុំគ្នាឡើងជាការគោរពស្រ្ដីចំណាស់ អ៊ំភួងក៏សំពះតបវិញទាំងរាងភាំងៗនៅឡើយ។
«អ៊ីចឹង អ្នកប្រុសអញ្ជើញចូលទៅខាងក្នុងសិនទៅ! អេ! ពួកឯងឆាប់ទៅលើកទឹកមកទទួលអ្នកប្រុស!» អ៊ំស្រីដាក់ដៃចង្អុលបង្ហាញនាំផ្លូវស្វាគមន៍អ្នកចំណូលថ្មី ព្រមទាំងប្រាប់ទៅក្មេងបម្រើផ្សេងទៀតឱ្យលើកទឹកមកទទួលភ្ញៀវ។
«បាទអរគុណ!» ទឹកលើកមកដល់ដាក់ចុះលើតុក្បែរដៃនាយសង្ហាភ្លាមគេក៏រហ័សនិយាយអរគុណ។
«អ្នកប្រុសមកដល់ទីនេះទាំងព្រឹកបែបនេះ ច្បាស់ជាចេញមកទាំងអត់ងងុយហើយមើលទៅ?» អ៊ំភួងជជីកសួរថ្លឹងថ្លែង។
«បាទមិនខុសទេ! ប៉ុន្តែចុះតើភរិយាខ្ញុំនៅឯណា?» លូវីសលើកកែវទឹកក្រេបបន្តិចរួចសួររកភរិយា។
«អឹ... បើតាមទម្លាប់អ្នកនាងតូចគួរតែទៅហាត់ប្រាណតាំងពីព្រឹកម៉ោង៥ព្រលឹម! អ៊ីចេះចុះចាំខ្ញុំឱ្យក្មេងទៅតាមអ្នកនាងតូច!»
«មិនចាំបាច់ទេលោកអ៊ំ! អឹ... ចាំខ្ញុំទៅតាមនាងតែម្ដងពួកបងៗគ្រាន់តែប្រាប់មកថាឥរិយាហាត់ប្រាណនៅម្ដុំណា?» លូវីសតបកាត់ភ្លាមៗធ្វើឱ្យអ៊ំភួងនិងអ្នកបម្រើផ្សេងៗទៀតងាកមើលមុខគ្នាទាំងញញឹមដោយនឹកគិតថាប្ដីប្រពន្ធគេនេះទំនងនឹកនាគ្នាណាស់ហើយ ទើបគាត់ក៏ងក់ក្បាលយល់ព្រម។
YOU ARE READING
អាពាហ៍ពិពាហ៍តារា~Married To A Super Star
Romanceមនុស្សស្រីម្នាក់ដែលត្រូវបានធ្លាក់ចូលទៅក្នុងរឿងរ៉ាវរញ៉េរញៃព្រោះតែការយល់ច្រឡំ។ អាពាហ៍ពិពាហ៍តារាសម្រាប់អត្ថន័យធម្មតា ប្រហែលមានន័យថាជាស្នេហារវាងគូស្វាមីភរិយាដែលត្រូវឆ្លងកាត់រនាំងបញ្ហាការរិះគន់ជាច្រើនព្រោះតែភាពជាតារាល្បីល្បាញ ជាអ្នកសិល្បៈដែលរស់នៅតម្រូវទៅ...
07: ហួងហែង
Start from the beginning
