«ឯងអាចធ្វើការប្ដូរការសម្រេចចិត្តរបស់ឯងពេលនេះនៅទាន់ពេល ឯងជ្រើសរើសទៅទោះឯងរៀបការហើយក៏ដោយបើអាចឯងលែងលះជាមួយគេវិញក៏បាន ម៉ាក់ទទួលស្គាល់ថាម៉ាក់ពិតជាខឹងនឹងឯងណាស់ប៉ុន្តែបើសិនឯងមិនចេញពីទីនេះហើយនៅជួយក្នុងមុខជំនួញគ្រួសារយើងនៅទីនេះនោះ ម៉ាក់នឹងលើកលែងទោសឱ្យឯងរឿងឯងធ្វើឱ្យត្រកូលមួយនេះអាប់អោនតែបើឯងមិនធ្វើតាម តទៅម៉ាក់មិនពើអើខ្វាយខ្វល់នឹងជីវិតឯងទៀតឡើយយើងគ្មានកូនដែលមិនស្ដាប់បង្គាប់ ព្រមទាំងបំផ្លាញមុខមាត់កេរ្តិ៍ឈ្មោះគ្រួសារបែបនេះទេ។»
សម្ដីរៀបរាប់វែងអន្លាយបែបដាច់ស្រេចជាមួយនឹងទឹកមុខម៉ឺងម៉ាត់ លោកស្រីម៉ារីយ៉ាពេលនេះគួរឱ្យខ្លាចបំផុត។
«ខ្ញុំនឹងធ្វើអ្វីដែលខ្លួនត្រូវធ្វើនិងបានគិតទុក ខ្ញុំមិនធ្វើតាមម៉ាក់កំណត់ឱ្យនោះទេ! អរគុណសម្រាប់គ្រប់យ៉ាងដែលម៉ាក់ផ្ដល់ឱ្យខ្ញុំ! ជីវិតជាកូនរបស់ម៉ាក់ខ្ញុំស្រណុកសុខស្រួលពេកហើយ ដូច្នេះខ្ញុំគ្រាន់តែមិនចង់ទម្លាប់សុខស្រួលមានម៉ាក់ជាខ្នងបង្អែកបន្តទៀតនោះទេ!»
«ឯង....ឯងពិតជាសុខចិត្តទៅរស់នៅតាមក្មេងជាតារាកំប៉ិកកំប៉ុកនោះហ្អេស? គេនឹងធ្វើឱ្យឯងមានជីវិតល្អប្រសើរបានទេ បើជិវិតគេផ្ញើតែលើមាត់និងភ្នែកច្រមុះរបស់មហាជនបែបនោះ?»
«ក្មេងតារា? រួចចុះយ៉ាងម៉េចអ្នកម៉ាក់? គេគឺជាប្ដីរបស់ខ្ញុំ ហើយក៏ជាកូនប្រសាររបស់ម៉ាក់ឬមិនមែន? រឿងអនាគតខ្ញុំមិនអាចទាយដឹងមុននោះទេ ប៉ុន្តែម៉ាក់កុំបារម្ភខ្ញុំមិនមែនជាកូនក្មេងទៀតនោះទេ!»
គ្រប់ម៉ាត់គ្រប់សម្ដីដែលឥរិយាបាននិយាយក្រោមសភាពតានតឹងជាមួយលោកស្រីម៉ារីយ៉ាពិតជាបានប៉ះពាល់យ៉ាងខ្លាំងរវាងទំនាក់ទំនងម្ដាយកូនអ្នកទាំងពីរ ឥរិយាគិតស្រមៃរួចហើយក៏ងាកមកសម្លឹងមុខម្ដាយទាំងរអៀសចិត្ត នាងមានអារម្មណ៍ខុសណាស់ដែរ ព្រោះខ្លួនជាកូនបែរជាប្រើសម្ដីថ្លោសដាក់អ្នកជាម្ដាយ។
YOU ARE READING
អាពាហ៍ពិពាហ៍តារា~Married To A Super Star
Romanceមនុស្សស្រីម្នាក់ដែលត្រូវបានធ្លាក់ចូលទៅក្នុងរឿងរ៉ាវរញ៉េរញៃព្រោះតែការយល់ច្រឡំ។ អាពាហ៍ពិពាហ៍តារាសម្រាប់អត្ថន័យធម្មតា ប្រហែលមានន័យថាជាស្នេហារវាងគូស្វាមីភរិយាដែលត្រូវឆ្លងកាត់រនាំងបញ្ហាការរិះគន់ជាច្រើនព្រោះតែភាពជាតារាល្បីល្បាញ ជាអ្នកសិល្បៈដែលរស់នៅតម្រូវទៅ...
04: ដំណើរកម្សាន្តក្រេបទឹកឃ្មុំ
Start from the beginning
