កុំយកខ្លួនទៅលលេងជាមួយនិងភ្លើងអី

322 30 3
                                    

ភាគទី32

"ការរកសីុរបស់លោកកាន់តែកាក់កបឡើងហើយ ពួកយើងពិតជាសរសើរមិនបានពិតមែន"ដៃគូរជំនួញដែលមានដើមទន់ក្នុងហ៊ុនជាមួយលោកប្រាយ៍បាននិយាយកោតសរសើរពីរការរកសីុរបស់គាត់ ត្រឹមតែប៉ុន្មានឆ្នាំមកនេះការរកសីុរបស់លោកប្រាយ៍កាន់តែកើនឡើងមិនចាញ់គ្នាជាមួយការរលសីុរបស់យ៉ុនហ្គីដែលជាប់ចំំណាត់ថ្នាក់ស្តេចTop1នៅទូរទាំងផ្នែកអឺរ៉ុបនិងអាសីុនោះឡើយ លោកប្រាយ៍ពេលមានអ្នកកោតសរសើរពីរលោកដូច្នេះ គាត់ញញឹមខ្ទឹបបិទមាត់ស្ទើរតែមិនជិតនោះទេ

"មើលទៅខ្ញុំត្រូវតែរៀនបន្ថែមពីរការរកសីុទាំងអស់នេះហើយ"បុរសចំណាស់ជាដៃគូរជំនួញម្នាក់ទៀតក៏និយាយ

"ពួកលោកកោតសរសើរខ្ញុំពេកហើយទេដឹង យ៉ាងណាការរកសីុរបស់ខ្ញុំនៅតែអន់ក្រោមការរកសីុរបស់គ្រួសារត្រកូនមីនដដែលនិង"លោកប្រាយ៍ បាននិយាយដាក់ខ្លួនមិនហ៊ានលើកខ្លួនឯងឲ្យខ្ពស់តាមសម្តីដែលដៃគូរជំនួញទាំងអស់ប្រឹងកោតសរសើរទៅលើគាត់។ ពួកគាត់បានអង្គុយនៅតុដែលគេរៀបចំឲ្យជារង្វង់មូលមានជាង50តុទាំងអស់ ម្នាក់ៗក៏បន្តការនិយាយជជែកគ្នាបន្តមិនដឹងឡើយថាពួកគាត់កំពុងនិយាយពីររឿងអ្វីខ្លះ។

"លោកប៉ា"សម្លេងនាងតូចព្រីនបានហៅលោកប្រាយ៍ឲ្យងាកទៅរកប្រភពសម្លេងរបស់នាង ព្រីននាងបានដើរកាច់រាងមករកលោកប្រាយ៍បើនិយាយពីរចញ្ចើមនាងទាំងគូរវិញក្របួចចងគួចចូលគ្នាទឹកមុខដូចហាក់បីស្រពាប់ស្រពោនជាខ្លាំង។

"តើមានរឿងហេស៎កូនស្រីប៉ា"លោកប្រាយ៍ ចោទសួរកូនស្រីតែម្នាក់គត់របស់គាត់ទាំងក្តីបារម្ភដែលឪពុកមានចំពោះកូន ព្រីនមិននិយាយតែនាងក៏បានចាប់ដៃអ្នកជាប៉ាចេញទៅរកកន្លែងឆ្ងាយរាងស្ងាត់ដែលមិនអាចមានអ្នកណាមើលឃើញនាងនិងប៉ានាង។

"អូសប៉ាចេញមកបែបនេះតើកូនមានរឿងអ្វីមែនទេ ឆាប់ប្រាប់ប៉ាមក"លោកប្រាយ៍ ក្រសោបមុខកូនស្រីជាមួយបាតដៃគ្រើមៗរបស់គាត់ចោទសួរនាងសារជាថ្មីម្តងទៀត ព្រីននាងក៏បានទាញដៃអ្នកជាប៉ាចេញរួចទើបនាងបន្លឺពាក្យសម្តីដែលនាងចង់និយាយ

🔞🚬អ្នកស៊ើបអង្កេតរឿងក្តីឃាតកម្ម🚬🔞Donde viven las historias. Descúbrelo ahora