ចំណីឆ្កែ

481 31 11
                                    

ភាគទី11

    ពេលព្រឹក

រាត្រីដ៏ព្រៃផ្សៃបានកន្លងផុតទៅពេលនេះព្រះអាទិត្យចាប់ផ្តើមរះបញ្ចេញពន្លឺកាំរស្មីរះចែងចាំពេញសកលោកទាំងមូល នៅតុអាហារពពេញទៅដោយអាហារជាច្រើនរៀបចំនៅលើតុ រាងក្រាសបានអង្គុយបរិភោគអាហារពេលព្រឹកតែម្នាក់ឯងទាំងមានដូជុងឈរក្បែរថែមទាំងមានអ្នកបម្រើឈរចាំបម្រើប៉ុន្មាននាក់ទៀតផងដែល។ ចំណាយពេលក្នុងការញាំរយះពេល30នាទីក៏រួចរាល់រាងក្រាសបានយកកន្សែរមកជូតមាត់រួចក៏ទាញកែវទឹកមកផឹក បម្រុងថាងើបចេញពីរតុអាហារទៅហើយតែក៏ានឮសម្លេងមនុស្សចំនិតនិយាយ

"ចៅហ្វាយនេះថ្នាំបាទ"ដូជុង បានហុចថ្នាំនិងទឹកទៅឲ្យយ៉ុនហ្គី រាងក្រាសសម្លឹងមើលទៅថ្នាំនិងទឹកដែលដូជុងហុចមកឲ្យនោះទាំងមិនហា៎ស្តីមួយម៉ាត់សោះ

"យកវាចេញទៅ"នាយប្រាប់ឲ្យដូជុងយកថ្នាំនិងចេញ ប៉ុន្តែដួជុងមិនស្តាប់បញ្ជារធ្វើតាមនាយបានបញ្ជារនោះទេ

"ប៉ុន្តែចៅហ្វាយមិនទាន់បានលេបវានោះទេ"ឲ្យគេយកចេញទាំងដែលយ៉ុនហ្គីមិនទាន់បានលេបអីចឹងឬ ដូជុងនាយមិចនិងអាចយកថ្នាំអស់ទាំងនិងទុកតាមបញ្ជារនាយទៅបើនាយមិនបានលេបផង

"សភាពយើងបែបនេះត្រូវការប្រើថ្នាំអស់និងទៀតដែលទេ"នាយសួរទៅដូជុង ពេលដែលឮសំណួរមួយនេះចេញពីរមាត់អ្នកជាចៅហ្វាយដូជុងហាក់ឈរគិតបន្តិច

"ប៉ុន្តែ..."ដូជុង ចង់ប្រកែកចង់ឲ្យរាងក្រាសព្រមលេបថ្នាំមួយនេះ

"យើងមិនត្រូវការប្រើថ្នាំឆ្គួតទាំងអស់នេះទៀតទេប្រញ៉ាប់យកវាចេញទៅ"ម្តងនេះនាយនិយាយសង្កត់សម្លេងច្បាស់ៗប្រាប់ដល់ដូជុងឲ្យយកថ្នាំទាំងអស់និងចេញ ដោយមិនអាចញុះញង់ឲ្យនាយក្រាសព្រមលេបថ្នាំបានដូជុងមានតែសម្រេចចិត្តធ្វើទៅតាមបញ្ជារដែលយ៉ុនហ្គីបានបញ្ជារ

"នាងជួយរៀបចំអាហារសត្វឆ្កែឲ្យយើងមួយចានផង"មុននិងចេញពីរកន្លែងតុអាហារនិងយ៉ុនហ្គី បានបញ្ជារទៅអ្នកបម្រើស្រីម្នាក់ឲ្យរៀបចំអាហាររបស់សត្វឆ្កែទៅឲ្យនាយ

"ចៅហ្វាយយកចំណីឆ្កែធ្វើអីក្នុងភូមិគ្រិះមិនមានចញ្ចឹមសត្វឯណា"មិនឆ្ងល់មិនបានក្នុងភូមិគ្រិះគ្មានចញ្ចឹមសត្វទេចុះហេតុអីចៅហ្វាយរបស់គេនេះប្រាប់ឲ្យនាក់បម្រើរៀបចំអាហារសត្វឆ្កែអញ្ចឹង ដោយចង់ស្រាយចម្ងល់ដូជុងក៏សម្រេចចិត្តសួរទៅរាងក្រាសដើម្បីឲ្យបានដឹងចម្លើយចេញមកកុំឲ្យនៅឆ្ងល់បន្ត

🔞🚬អ្នកស៊ើបអង្កេតរឿងក្តីឃាតកម្ម🚬🔞Where stories live. Discover now