ចូលរួមកម្មវិធី

280 32 1
                                    

ភាគទី30

"លោកបន្ទាន់ខ្ញុំឲ្យមកជួបលោកតើមានរបស់អ្វីឲ្យខ្ញុំមើលមែនទេ? "មិនទាន់និងអង្គុយចុះបានរៀបរយផង នារីរូបស្រស់ក៏ហា៎ស្តីចោទជាសំណួរសួរទៅអ្នកកម្លោះអង្គុយទល់មុខនាងភ្លាម

"រឿងនេះពួកយើងចាំជជែកជាមួយគ្នានៅពេលក្រោយក៏មិនទាន់ហួសពេល អ្នកនាងគួរតែកម្មង់អាហារអ្វីញាំមុនសិនចាំឈានដល់និយាយកិច្ចការ"សុភាពបុរសសង្ហាពោលដោយសម្តីវាចាធម្មតាបែបមិនកំហោតឬបែបឮខ្លាំងៗ អ្នកកម្លោះបានហុចមឺុនុយមុខម្ហូបទៅកាន់ អាន់ណា បោះប្រយោលពាក្យសម្តីដោយចង់ឲ្យនាងញាំអ្វីមុននិងចូលការនិយាយពីរសាច់ការរបស់ពួកគេ។

"ខ្ញុំមានការបន្ថែមទៀតបើសិនលោកមានការអីក៏ឆាប់និយាយមក"គោលដៅដែលអាន់ណានាងមកគឺពីរមួយមករកប្រុសសង្ហាកែវភ្នែកប្រផះនេះពីរស្វែងរកតម្រុយខ្លះៗពីរឃាតករ។

"មើលទៅអ្នកនាង ឆយ អាន់ណា តស៊ូជាមួយកាងារនេះខ្លាំងដល់ហើយ"បុរសសង្ហាដែលមាននាមថា លី ជុនហា បាននិយាយលើកកោតសរសើររារីរូបឆោមស្រស់ឆយ អាន់ណា ដែលនាងពូកែ ជាស្រីប៉ុន្តែសង្កេតឃើញថានាងម៉ដ្ឋចត់ ព្រមទាំងស្រលាញ់អាជីបកាងាររបស់នាងជាខ្លាំង។

"វាជាកាតាបកិច្ចរបស់ខ្ញុំ"នាងកើតមកគឺដើម្បីបំពេញតួនាទីកាងារជាប៉ូលីសសើុបអង្កេតទាំងនេះនាងស្រលាញ់ដោយប្រើបេះដូង ដូច្នេះវាមិនចម្លែកនោះឡើយដែលនាងនៅលីវអាយុ30ហើយមិនទាន់រកដៃគូជីវិតនោះ។

"អាហារលោកកម្មហើយមកដល់ហើយ"បុគ្គលិក លើកអាហារបានយកឲ្យអ្នកទាំងពីរ នោះសុទ្ធតែជាអាហារប៉ុន្មានមុខដែលជុនហានាយបានកម្មង់ មុននិងអាន់ណានាងមកដល់។

"បំណាច់ថាអាហារលើកមកដល់ហើយ ខ្ញុំគិតថាអ្នកនាងមិនចិត្តចង្អៀតត្រឹមចំណាយពេលប៉ុន្មាននាទីញាំអាហារទាំងនេះជាមួយខ្ញុំនោះទេ"នាយបានញញឹមយ៉ាងស្រស់ទៅកាន់អាន់ណា ពោលដោយកាស្នើរសុំពេលវេលានាងប៉ុន្មានផ្តល់ក្តិតយសជាមួយនិងនាយ។

អាន់ណាសម្លឹងមើលបុរសទល់មុខឆ្នាស់និងម្ហូបអាហារដែលបុគ្គលិកបានលើកយកមក វាមានច្រើនមុខពេញលើរបស់ពួកគេតែម្តងហើយ។

🔞🚬អ្នកស៊ើបអង្កេតរឿងក្តីឃាតកម្ម🚬🔞Место, где живут истории. Откройте их для себя