ឯងជាអ្នកណា?

304 27 5
                                    

ភាគទី26

រាងតូចរូបកាយស្រស់ស្អាតចង្កេះអង្រ្កងមុខមូលថ្ពាល់ប៉ោងៗបបូរមាត់ដូចមាត់កូនទាតូចកំពុងបោះជំហ៊ានមើលជុំវិញរោងចក្រ កម្មករនិងបុគ្គលិកទាំងអស់ម្នាក់ៗពិតជាស្វិតស្វាយក្នុងការបំពេញតួនាទីកាងាររបស់ពួកគេខ្លាំងណាស់ មិនកោតសរសើរម្ចាស់រោងចក្រមិនបាន មិននឹកស្មានដល់ដែលម្ចាស់រោងចក្រដូចរូបនាយមុខស្លេកអីនិងអាចគ្រប់គ្រងកម្មករទាំងអស់ធ្វើឲ្យពួកគេគោរពច្បាប់ទម្លាប់បានល្អដូច្នោះ...

"ទៅជាមួយយើង"សម្លេងមាំនិយាយកាត់ផ្តាច់ធ្វើឲ្យជីមីបទាញស្មារតីពីរការគិតសម្លឹងមើលមុខមនុស្សប្រុសដែលនិយាយដាក់រូបគេមុននេះ យ៉ុនហ្គីសម្លឹងមើលទៅជីមីនទាំងមុខមាំដៃក៏កញ្ឆក់ចាប់'ក'ដៃរាងតូចឲ្យអូសទៅតាមនាយ...

"អួយយយ៎ លែងខ្ញុំឈឺ"កដៃត្រូវបុរសឈាមត្រជាក់នេះចាប់ច្របាច់យ៉ាងណែនអូសទាញគេឲ្យទៅតាមទាំងទីណាត់ទីណែង

ក្រាក/ ក្រិប *** មិនយូរប៉ុន្មានយ៉ុនហ្គីក៏បានចាប់អូសទាញអ្នកកម្លោះតូចឡើងមកដល់បន្ទប់ធ្វើការរបស់នាយដោយបិទទ្វាវិញយ៉ាងរហ័សនិងត្រឹមត្រូវបំផុត រាងក្រាសបានប្រលែងដៃចេញពីរការចាប់កដៃរាងតូចដោយប្តូរមកទាញខ្សែរក្រវ៉ាត់កបន្ធូរដោះអាវធំចេញបោះវាទៅលើសាឡុង ដោយខ្លួននាយនៅសល់តែអាវសមីពណ៌សមួយពាក់និងខ្លួន ជីមីនឯនេះវិញឈរស្ងៀមទ្រឹងសម្លឹងមើលគ្រប់សកម្មភាពនាយក្រាស់

"ចង់ធ្វើម៉ារ៉ាកាំងកាពារទ្វាហេស៎"មាត់ចេះតែនិយាយដៃចេះតែសីុញ៉េភ្នែកក៏ត្រួតពិនិត្យឯកសារដែលត្រូវធ្វើ ថ្វីត្បិតតែនាយធ្វើការក៏ពិតមែនតែចុងកន្ទុយភ្នែកគឺនៅឃើញស្រមោលជីមីនដែលឈរទ្រឹងនៅមុខទ្វា ដូច្នេះហើយទើបនាយក្រាសបោះពាក្យសម្តីចោទសួរទៅរាងតូច។

"លោកនាំខ្ញុំចូលបន្ទប់នេះជាមួយធ្វើអ្វី"ជីមីន

"មកនេះ"យ៉ុនហ្គី ជ្រើសយកមិនឆ្លើយតបប្តូរដោយហៅរាងតូចឲ្យទៅក្បែរនាយ ជីមីនសម្លឹងមើលទៅយ៉ុនហ្គីក្នុងចិត្តក៏រាងស្ទាក់ស្ទើរដូចមិនចង់ទៅ តែឃើញមុខមាំនោះហើយវាមានរិទ្ធអំណាចណាស់ដែលធ្វើឲ្យរូបគេញ៉ាប់ញ័រភ័យខ្លាច ទាំងដែលខ្លួនឯងជាប៉ូលីសសើុបអង្កេតដ៏ជំនាញ ថ្វីដៃវៃតប់ប្រដាល់ក្បាច់គុណដាវធ្នូរកាំភ្លើង។ល។សុទ្ធសឹងតែជាជំនាញរបស់រាងតូច នេះក៏ជាចំណុចមួយដែលគេមិនយល់ផងដែល ពេលខ្លះក៏គិតក្នុងចិត្តថាខ្លួនឯងឥតបានការ ត្រឹមមនុស្សប្រុសម្នាក់គេមិនអាចធ្វើអ្វីទៅនាយបាន វាពិតជាអយុទ្ធតិធម៌សម្រាប់ជនរងគ្រោះដែលស្លាប់ទៅទាំងអស់នោះខ្លាំងណាស់...

🔞🚬អ្នកស៊ើបអង្កេតរឿងក្តីឃាតកម្ម🚬🔞Hikayelerin yaşadığı yer. Şimdi keşfedin