មើលងាយសម្ថភាព

312 26 1
                                    


   ភាគទី6

ចាប់ផ្តើមនៅថ្ងៃថ្មីមនុស្សម្នាទាំងឡាយបានចេញទៅធ្វើការពួកគេរៀងៗខ្លួនតាមផ្លូវឡានទំនើបស្លាកលេខត្រកូលមីនក៏បំពុងតែធ្វើដំណើរទៅក្រុមហ៊ុនដោយដូជុងជានាក់កាន់ចង្កូតឡានបើកដោយផ្ទាល់តែម្តង។

    ចំណាយពេលមិនប៉ុន្មានម៉ោងទេឡានក៏បានបើកមកដល់ក្រុមហ៊ុនរាងសង្ហារបានចេញពីរឡានទាំងទឹកមុខរាបស្មើរជំហ៊ានជើងកំពុងតែបោះទៅមុខអបដោយមានជំនិតដើរតាមក្រោយជាប់ជានិច្ច។

"អរុណសួរស្តីលោកអគ្គនាយក"បុគ្គលិកក្នុងក្រុមហ៊ុននាំគ្នាក្រោកឈររាក់ទាក់ទៅកាន់រាងក្រាស់ វាជាទម្លាប់ហើយដែលគ្រប់គ្នាធ្វើបែបនិង យ៉ុនហ្គីមិនបានឆ្លើយតបទេគឺនាយមានតែដើរសម្តៅទៅបន្ទប់ធ្វើការរបស់នាយទៅវិញ ពេលយ៉ុនហ្គីនិងមនុស្សចំនិតចេញផុតទើបបុគ្គលិកទាំងនោះអង្គុយចុះធ្វើកិច្ចការរបស់ពួកគេបន្ត។

"លេខាឃីន រឿងដែលយើងឲ្យនាងកែសម្រួលកាលវិភាគនោះកុំភ្លេចយកទៅឲ្យយើងនៅក្នុងបន្ទប់ផង"យ៉ុនហ្គី ប្រាប់ទៅកាន់លេខាស្រីដែលចាំជំនួសដៃជំនួសជើងរឿងកាងារក្នុងក្រុមហ៊ុនឲ្យនាយ នារីរូបស្រស់បានអោនក្បាលបញ្ឃាក់ថានាងដឹងហើយ រួចយ៉ុនហ្គីបើកទ្វាចូលបន្ទប់ធ្វើការនាយឯដូជុងក៏ទៅផ្នែកធ្វើការគេ។

      ឃីន ឆាយប៊ី ជាលេខាធ្វើការជាមួយយ៉ុនហ្គី4ឆ្នាំមកហើយនាងមានសម្ថភាពដែលអាចមើលការខុសត្រូវក្រុមហ៊ុនជំនួសដៃជើងយ៉ុនហ្គីបានយ៉ាងល្អ វ័យឆ្នាំនេះនាងមានអាយុ27ឆ្នាំហើយ បើនិយាយពីរសម្រស់គឺស្រស់ស្អាតទាក់ទាញដែលអាចឲ្យបុរសៗជាច្រើនលង់និងសម្រស់នាងបាន អត្តចរិតនាងគឺរម្យទមសុភាពៗមឹុសៗមិនមាត់'ក'និយាយអីច្រើនទេតែកុំចាក់រុកឆ្កិះឆ្កៀលឲ្យនាងខឹងឲ្យសោះព្រោះលោកអ្នកអាចបានស្គាល់អ្វីដែលគេហៅថាជាសាតានញីបាន។

រំលឹកដល់អ្នកខាងស្នងការប៉ូលីសឯនេះវិញរឿងរ៉ាវច្របូកច្របល់ជាច្រើនកំពុងសម្រុកនាំគ្នាចូលធ្វើឲ្យកិច្ចការប៉ូលីសត្រូវរញ៉េរញ៉ៃព្រោះតែស្រាវជ្រាវរកមុខឃាតករពិតមិនទាន់ហើយហើយឥឡូវក៏បានទទួលដំណឹងមានមនុស្សស្លាប់ដោយសារតែកាត់អណ្តាលខ្វះភ្នែកជៀសាច់ច្រកថង់បោះចូលក្នុងគំនរសម្រាមទៀតផង។

🔞🚬អ្នកស៊ើបអង្កេតរឿងក្តីឃាតកម្ម🚬🔞Where stories live. Discover now