ដោះលែងខ្ញុំទៅ

447 28 0
                                    


ភាគទី4

    ការថតសម្តែងរបស់តារាដែលមានប្រជាប្រិយភាពគឺ  ឈូ ឡាងអឺ បានបញ្ចប់ទៅដោយយ៉ាងរលូន

"ចប់ការថតហើយពួកយើងត្រូវទៅជួបថៅកែ យ៉ន ស៊ូនឃ្ជុល "ជំនួយការដាស់តឿនរំលឹកឡាងអឺកាលទៅជួបកៅកែដែលជួយជម្រុញឲ្យនាងមានភាពល្បីល្បាញ។ ទឹកមុខឡាងអឺប្រែជាស្ងួតរាល់ពេលដែលឮថាទៅជួបថៅកែនេះម្តងៗ កង់ឡានទាំងបួនចាប់ផ្តើមរំកឹលទៅមុនពេលដែលពួកគេបានដើរចេញពីរកន្លែងថតចូលមកអង្គុយក្នុងឡានទៅ។

ចំណាយពេលជិតមួយម៉ោងក្នុងការចេញដំណើរពីរកន្លែងថតមកផ្ទះលោក យ៉ន ស៊ូនឃ្ជុល ឥឡូវនេះក៏បានមកដល់ ដំណើរដើរដោយមានស្បែកជើងកែងសូរសម្រឹកជើងឮល្មមៗកំពុងតែបោះជំហ៊ានចូលទៅខាងក្នុងផ្ទះ ។

"ខ្ញុំមកជួបលោក យ៉ន តើគាត់នៅដែលទេ"ឡាងអឺ សួរទៅកាន់អ្នកបម្រើដែលកំពុងធ្វើការជូតសម្អាតសាឡុងក្នុងបន្ទប់ទទួលភ្គៀវ។

"គាត់នៅក្នុងបន្ទប់សៀវភៅ អ្នកនាងឡើងទៅលើបត់ឆ្វេងទ្វាបន្ទប់ដែលមានពណ៍ត្នោតនិងហើយជាបន្ទប់សៀវភៅរបស់លោកម្ចាស់"អ្នកបម្រើឆ្លើយដោយការគួរសម ឡាងអឺមិនបាននិយាយអ្វីតប'ត'មកវិញឡើយ នាងបានបោះជំហ៊ានទៅបន្ទប់សៀវភៅនោះទាំងចិត្តមិនចង់ តែដើម្បីបញ្ចប់រឿងដ៏សែនរញ៉េរញ៉ៃតែងតែតាមលងបន្លាចនាងមករហូត មានតែទ្រាំទៅរកទាំងចិត្តមិនចង់សូម្បីតែបន្តិចនិងហើយ។

តុកៗ***ឡាងអឺឈរនៅមុខទ្វាបន្ទប់លើកដៃស្រឡូនគោះទ្វាតិចៗដើម្បីឲ្យនាក់នៅខាងក្នុងស្តាប់ឮ....

"ចូលមក"សម្លេងនាក់នៅខាងក្នុងអនុញ្ញាតប្រាប់ឲ្យចូល មិនបន្លាយពេលយូរឡាងអឺនាងបើកទ្វាចូល រូបភាពដែលនាងឃើញ លោក យ៉ន ស៊ូនឃ្ជុល កំពុងតែអង្គុយលើសាឡុងក្នុងបន្ទប់សៀវភៅនេះ បើសង្កេតមើលទៅដូចជាលោក យ៉ន ស៊ូន ឃ្ជុល នេះអង្គុយចាំវត្តមានរបស់នាងមកជាយូរទៅហើយ។

"ថៅកែ ហៅនាងខ្ញុំមកជួបដូច្នេះតើមានកិច្ចការអ្វីដែលទេ"នាងបណ្តេញចេញការគិតអវិជ្ជមានទាំងអស់ចេញពីរខួរក្បាលរបស់នាង ដោយបង្វែរសួរពីរមូលហេតុដែលថៅកែ នេះហើយនាងមកជួបដល់ផ្ទះ។

🔞🚬អ្នកស៊ើបអង្កេតរឿងក្តីឃាតកម្ម🚬🔞Where stories live. Discover now