ច្បាស់ហើយថាផ្ទះមួយនេះ

390 23 1
                                    


ភាគទី3

   "សួរស្ដីអ្នកនាង"ចូលមកដល់ថេយ៉ុងក៏រាកទាក់ទៅកាន់នារីរូបស្រស់ដែលអង្គុយរងចាំគេមួយសន្ទុះមកហើយ នាងបែរទៅរកប្រភពសម្លេងទាញវែនតាពណ៍ខ្មៅដែលនាងពាក់ដោះចេញ បង្ហាញផ្ទៃមុខដ៏ស្រស់ផូរផង់របស់នាងយ៉ាងច្បាស់ពេញភ្នែកថេយ៉ុង នាងស្រស់ស្អាតខ្លាំងណាស់ដែលនរណាបានឃើញសម្រស់របស់នាងហើយប្រាកដជាលង់ស្នេហ៍មិនខាន។

"ខានជួបគ្នាយូរហើយ "បបូរមាត់ក្រហមទំបានញោចស្នាមញញឹមយ៉ាងស្រស់ស្អាត នៅលើផ្ទៃមុខដ៏ស្អាតស្រស់ផូរផង់របស់នាង ថេយ៉ុងសម្លឹងមើលទោះបីស្នាមញញឹមមួយនោះស្រស់ស្អាតក៏មិនអាចធ្វើឲ្យចិត្តគេរង្គោះរង្គើរជ្រួលជ្រើមជាមួយស្នាមញញឹមនិងដែល។

"អ្នកនាងស្គាល់ខ្ញុំ? "វាចម្លែកពេលស្តាប់ឮដល់សម្តីនាងនិយាយដូចជាធ្លាប់ស្គាល់គេពីមុនមកដោយឆ្ងល់និងចង់ដឹងចម្លើយវិញផងនោះ ថេយ៉ុងក៏សួរទាំងជ្រួញចញ្ចើមចូលគ្នាចម្ងល់នៅពេញខួរក្បាល ឯខួរក្បាលក៏កំពុងនឹកគិតថាដែលជួបនាងពីរមុនមកដែលឬអត់។

"ទៅនិយាយគ្នាបន្ទប់ធ្វើការរបស់ឯងវិញទៅ"បើសង្កេតពាក្យពេចន៍សម្តីនាងនិយាយហាក់ដូចជាពួកគេស្និតស្នាលគ្នាពីមុនមក ប៉ុន្តែបើសួរទៅថេយ៉ុងស្គាល់នាងឬអត់ ចម្លើយច្បាស់ជាអត់ហើយ តែទោះបីនាងនិយាយដាក់គេបែបនេះក៏ដោយចុះក៏គេមិនប្រកាន់ដែលមានតែញញឹមតិចៗ

"អ្នកនាងដើរមកតាមខ្ញុំមក"ថេយ៉ុង មិនប្រកែកឡើយក្នុងការនាំនារីម្នាក់នេះចូលទៅក្នុងបន្ទប់ធ្វើការរបស់គេ រាងតូចបានដើរនាំមុខទាំងមាននារីរូបស្រស់ដើរតាមក្រោយ។

ក្រាក** មកដល់មុខបន្ទប់ថេយ៉ុងបានបើកទ្វាចូលទៅខាងក្នុងរួមជាមួយនិងនារីរូបស្រស់ចូលជាមួយផងដែល

"អញ្ជើញអ្នកនាងអង្គុយចុះ"ថេយ៉ុង បានអញ្ជើញនាងអង្គុយលើសាឡុងដែលមាននៅក្នុងបន្ទប់ធ្វើការរបស់គេ នាងមិននិយាយអ្វីគ្រាន់តែបោះជំហ៊ានដោយស្បែកជើងកែងខ្ពស់ពណ៍ខ្មៅនាងទៅអង្គុយលើសាឡុងតាមអ្វីដែលថេយ៉ុងអញ្ជើញ។ថេយ៉ុងបានចេញទៅចាក់ទឹកចំនួនពីកែវនិងបានដើរត្រឡប់មករកនាងជាមួយនិងទឹកពីរកែវផងដែល។

🔞🚬អ្នកស៊ើបអង្កេតរឿងក្តីឃាតកម្ម🚬🔞Waar verhalen tot leven komen. Ontdek het nu