ភាគទី29;អូនជាជីវិតរបស់បងមិនមែនជាសត្រូវរបស់បងទេ

656 62 1
                                    

រឿង របាំងស្នេហ៍Vampire
ភាគទី 29


     សង្គ្រាមរវាងអាណាចក្រធំទាំងពីរវាមិនមែនជាសង្គ្រាមធម្មតានោះទេ ការឈឺចាប់និងការបាត់បង់មិនខុសពីមនុស្សឡើយរឺលើសនោះទៅទៀត ឈាមនៃកងទ័ពប្រាកដជាហូរហៀចូលទន្លេរមរណៈធ្វើអោយវាកាន់តែគូរអោយខ្លាច។
     ឈានចូលមកដល់ពេលយប់ថេយ៉ុងក៏បានលួចចេញក្រៅអាណាចក្រចូលទៅកាន់ព្រៃអាគមន៍ គោលបំណងរបស់ទ្រង់គឺចង់ដើទៅមើលអាណាចក្រវែមផាយ ទោះបីជាបានត្រឹមតែមើលពីចម្ងាយក៏ទ្រង់ព្រមព្រោះថាទ្រង់និកទីនោះនិងអ្នកនៅទីនោះណាស់ ប៉ុន្តែអ្នកណាទៅដឹងនោះថាគ្រាន់តែឈានចូលទៅក្នុងព្រៃនោះមិនបានប៉ុន្មានផងស្រាប់តែ....
      «ជុង...»ជំហ៊ានដែលបោះទៅមុខក៏ត្រូវឈប់ភ្លាមៗពេលដែលឃើញថាអ្នកដែលកំពុងតែនៅចំពោះមុខ វាជារឿងមួយដែលនិកស្មានមិនដល់ដែលអាចជួបជុងហ្គុកនៅទីនេះ។
      «ថេយ៍...»ជុងហ្គុកដែលឈរធ្មិងមើលទៅថេយ៉ុងនោះក៏ចូលទៅអោបថេយ៉ុងភ្លាមៗ។ មុននេះទ្រង់ក៏មិនខុសពីថេយ៉ុងដែរ និកខ្លាំងពេកទើបរមើសច្បាប់លួចចូលមកទឹកដីសត្រូវប៉ុន្តែបែជាជួបថេយ៉ុងបានដោយមិនចាំបាច់ទៅដល់អាណាចក្រ និកណាស់ខានអោបខានប៉ះបែបនេះយូរថ្ងៃហើយ។
      «បងនិកអូនណាស់ដឹងទេ?»ជុងហ្គុកអោបថេយ៉ុងណែនដៃតាមដែលអាចធ្វើបាន ចង់ប្រាប់ថានិកណាស់និកខ្លាំងបំផុត មុនដំបូងគិតថាត្រឹមមកលួចមើលប៉ុណ្ណោះមិនសង្ឈឹមឡើយថាបានជួបថេយ៉ុងបែបនេះ។
       «អូន...អូនក៏និកបងដែរ»ទោះបីខួរក្បាលព្យាយាមដាស់តឿនព្យាយាមពន្យល់ប្រាប់ថាឋានៈរបស់ពួកទ្រង់ពេលនេះជាអ្វី ទោះបីព្យាយាមដាស់តឿនថាពួកទ្រង់ជាសត្រូវប៉ុន្តែគ្រប់យ៉ាងមិនអាចយកឈ្នះបេះដូងបានឡើយ វាស្រែកទាមទារកម្ចាស់មិនអាចបដិសេដថាមិននិកមិនអាចបដិសេដនៅការអោបមួយនេះព្រោះទ្រង់ក៏ត្រូវការបែបនេះដូចគ្នា។
      ជុងហ្គុកសង្ងំអោបកាយតូចរបស់ថេយ៉ុងទឹកភ្នែកស្រក់ចុះមកយ៉ាងស្ងៀមស្ងាត់ ក្នុងពេលនេះមិនដឹងថាគូរនិយាយអ្វីក្រៅពីសង្ងំអោបមនុស្សជាទីស្រលាញ់។
     «ហេតុអ្វីបងមកទីនេះ?»ថេយ៉ុងលែងចេញពីការអោបមុននិងលើកដៃទៅអង្អែលលើថ្ពាល់ជុងហ្គុកថ្នមៗ តើទ្រង់មកទីនេះដោយរបៀបណា?ទ្រង់ជារាជទាយាទប៉ុន្តែពេលនេះទ្រង់កំពុងតែរមើសច្បាប់ហើយ។
      «ចុះអូនវិញនោះ?»ជុងហ្គុកមិនបានឆ្លើយតបនិងសំណួររបស់ថេយ៉ុងនោះទេមានតែសួរបកទៅកាន់នាយតូចវិញ បើតាមការគិតរបស់ទ្រង់ពួកទ្រង់មានបំណងមិនខុសគ្នានោះទេ។
     «អូននិកបង»ថេយ៉ុងឆ្លើយតបទៅវិញត្រង់ៗ ទោះបីជាលាក់បាំងក៏គ្មានន័យអ្វីដែរ។
     «បងមកទីនេះក៏ព្រោះតែនិកអូនដូចគ្នា»ឃើញទេថាអ្វីដែលទ្រង់គិតគឺមិនខុសឡើយ មិនថាទ្រង់រឺក៏ថេយ៉ុងសុទ្ធតែមានចិត្តនិកដល់គ្នា ទើបហ៊ានល្មើសច្បាប់បែបនេះ។
       «បងកំពុងតែនិកសត្រូវរបស់បងមែនទេ?»ឋានៈរបស់ពួកទ្រង់នៅពេលនេះគឺជាសត្រូវមិនមែនជាគូរស្នេហ៍ដូចមុនឡើយ តើពួកទ្រង់កំពុងតែនុកដល់សត្រូវមែនទេ?
      «អូនជាជីវិតរបស់បងមិនមែនជាសត្រូវរបស់បងទេ»មិនដឹងទេថាថេយ៉ុងគិតចំពោះទ្រង់បែបណាប៉ុន្តែសម្រាប់ទ្រង់មិនធ្លាប់គិតសោះឡើយថាថេយ៉ុងជាសត្រូវ ព្រោះថេយ៍ជាជីវិតជាអ្វីៗគ្រប់យ៉ាងរបស់ទ្រង់។
      «អូនធ្លាប់ប្រាប់បងហើយមែនទេថាបើពួកយើងជួបគ្នាម្ដងទៀតពួកយើងជាសត្រូវនិងគ្នា?»ថេយ៉ុងបង្ហូរទឹកភ្នែកដោយគ្មានសម្លេង ធ្លាប់ប្រាប់ហើយមែនទេថាបើជួបលើកក្រោយជាសត្រូវនិងគ្នា?ហេតុអ្វីក៏ធ្វើមិនបាន?មិនថាជាជុងហ្គុករឺក៏ទ្រង់សុទ្ធតែមិនអាចធ្វើបានគ្រប់យ៉ាងព្រោះតែពាក្យថាស្រលាញ់ តើអោយលើកដៃវាយប្រហាមនុស្សដែលខ្លួនស្រលាញ់បានដោយរបៀបណា?បេះដូងនេះក៏ជាសាច់ក៏ជាឈាមវាចេះឈឺចាប់ដូចគ្នា។
     «បើអូនអាចធ្វើបានអូនសម្លាប់បងមក»ជុងហ្គុកញញិមដាក់ថេយ៉ុង បើធ្វើបានក៏ធ្វើមកចុះទ្រង់មិនតបតមិនធ្វើអោយថេយ៉ុងឈឺឡើយ។
      «រស់នូវអោយល្អបានទេពេលដែលគ្មានអូន?»នាយតូចបិទភ្នែកសម្រួលអារម្មណ៍ទាំងទឹកភ្នែកហូរមិនឈប់ សុំត្រឹមតែអាចដឹងថាមនុស្សដែលខ្លួនស្រលាញ់រស់នូវយ៉ាងមានក្ដីសុខទ្រង់ក៏ស្ងប់ចិត្តហើយ។
     «បើគ្មានអូន...តើបងរស់នៅបែបណា?»ថេយ៉ុងចង់អោយទ្រង់រស់នៅមានក្ដីសុខប៉ុន្តែមានដឹងពីចិត្តរបស់ទ្រង់ដែរទេ មានធ្លាប់ដឹងទេថាជីវិតមួយនេះផ្ញើទៅលើថេយ៉ុងហើយ?
     «ពួកយើងមិនអាចជួបគ្នាបែបនេះបានរហូតទេជុង...បងក៏ដឹង...»
      «បងមិនខ្វល់»ថេយ៉ុងនិយាយមិនទាន់ទាំងចប់ផងជុងហ្គុកក៏និយាយកាត់ ទ្រង់មិនខ្វល់ទេថាអ្នកផ្សេងគិតបែបណាហើយមិនយូរទៀតទេទ្រង់និងយកថេយ៉ុងត្រឡប់មកវិញ។
     «អូនត្រូវទៅហើយ»ចុងក្រោយបានត្រឹមតែបែខ្នងចាកចេញពីមនុស្សដែលខ្លួនស្រលាញ់បើនៅទៀតធ្វើអោយអារម្មណ៍កាន់តែច្របូកច្របល់ក៏មិនអាចប្រព្រិត្តិរឿងអាត្មានិយមបានដែរ។
     «បងនិងយកអូនត្រឡប់មកវិញ អូនជាអ្នកអង្គម្ចាស់របស់បងមិនមែនជាសត្រូវរបស់បងទេចន ថេយ៉ុង»ពេលដែលថេយ៉ុងឈានជើងដើចេញបានបីជំហ៊ានជុងហ្គុកក៏និយាយពាក្យនេះឡើង គ្មានថ្ងៃដែលទ្រង់អោយថេយ៉ុងឃ្លាតឆ្ងាយទេគ្មានថ្ងៃដែលទ្រង់បាត់បង់ថេយ៉ុងទេ ថេយ៉ុងជាអ្នកអង្គម្ចាស់របស់ទ្រង់ដែលមានងារស្មើនិងរាជនី មិនមែនជាសត្រូវរបស់ទ្រង់ទេ។
      «...»ថេយ៉ុងបញ្ឈប់ដំណើរក្រោយពេលដែលបានស្ដាប់ប្រយោគរបស់ថេយ៉ុងប៉ុន្តែទ្រង់មិនអាចងាគក្រោយឡើយបានត្រឹមតែបន្តដំណើរទាំងទឹកភ្នែកលាយឡំដោយស្នាមញញិមនៃការឈឺចាប់ប៉ុណ្ណោះ។
     <រវាងពួកយើងមានផ្លូវដែលអាចទៅរួចដែរមែនទេជុង នៅខាងមុខអូនមើលឃើញតែភាពងងិតប៉ុណ្ណោះ>ថេយ៉ុងនិយាយឡើងក្នុងចិត្ត ទ្រង់មើលមិនឃើញផ្លូវសម្រាប់ស្នេហារបស់ទ្រង់និងជុងហ្គុកទេគ្រប់យ៉ាងមានតែភាពខ្មៅងងិតនិងមិនអាចបកក្រោយបាន តើមានផ្លូវនោះទេ?តើស្នេហាពិតជាឈ្នះគ្រប់យ៉ាងមែនទេ?

របាំងស្នេហ៍វែមផាយ🔥😈«ចប់»Where stories live. Discover now