ភាគទី4;ចៅរបស់យើងត្រូវតែឡើងស្នងដំណែងពីយើង

1.3K 102 1
                                    

រឿង របាំងស្នេហ៍Vampire
ភាគទី 4

     ជុងហ្គុកបាននាំថេយ៉ុងត្រឡប់មកអាណាចក្រវិញទាំងទឹកមុខត្រជាក់ស្រេបដូចដើមសម្រាប់អ្នកផ្សេងគេមិនចម្លែកចឹត្តនិងទឹកមុខរបស់ជុងហ្គុកនោះទេព្រោះថាព្រះរាជទាយាទរបស់ពួកគេគឺទឹកមុខបែបនេះស្រាប់ទៅហើយមានតែថេយ៉ុងទេដែលចម្លែកក្នុងចឹត្តព្រោះថាជុងហ្គុកពីមុនទោះបីមុខមុាំបែបនេះពិតមែនតែមុាំដោយភាពកាចសាហាវប៉ុន្តែពេលនេះគេបែជាបង្កប់នៅទឹកមុខព្រួយបារម្ភទៅវិញ ប៉ុន្តែថេយ៉ុងសុខចឹត្តមិនសូរជុងហ្គុកនោះទេរងចាំដល់រាជដំណាក់សឹន
     « តើទ្រង់កើតអី? »ពេលមកដល់ដំណាក់របស់ជុងហ្គុកថេយ៉ុងក៏ចាប់ផ្ដើមបង្ហើបសំណួរចេញមកតែម្ដងគេឆ្ងល់យូរហើយថាជុងហ្គុកមានអ្វីក្នុងចឹត្ត?ហេតុអ្វីទើបទឹកមុខមិនស្រួលសោះអញ្ចឹង?
     « យើងមិនអីនោះទេ? »ជុងហ្គុកបដិសេដទុះដឹងថាមិនអាចលាក់ទឹកមុខជាមួយនិងថេយ៉ុងបានក៏ដោយ
     « បើទ្រង់មិនចង់មានបន្ទួលក៏មិនអីដែរប៉ុន្តែបើទ្រង់ចង់ប្រាប់អ្វីដល់ខ្ញុំម្ចាស់ខ្ញុំម្ចាស់និងរងចាំស្ដាប់ទ្រង់ជានិច្ច ...ខ្ញុំម្ចាស់ទៅដំណាក់វិញហើយ »ថេយ៉ុងដឹងថាបើជុងហ្គុកមិនចង់និយាយហើយទុះខំប៉ុណ្ណាក៏គេមិនប្រាប់នោះដែរអញ្ចឹងហើយមានតែដកថយ រៀបនិងចេញពីដំណាក់ទៅហើយជុងហ្គុកក៏បានឃាត់
     « ឈប់សឹន »
     « ទ្រង់មានការអ្វីជាមួយខ្ញុំម្ចាស់ »ថេយ៉ុងបែមកវិញទាំងទឹកមុខនិងធិងដូចជាមិនយល់ពីជុងហ្គុកតតែសោះ គេឃើញថាជុងហ្គុកមានអារម្មណមិនល្អទើបមិនចង់រំខានបឿុន្តែជុងហ្គុកបែជាហាមគេមិនអោយទៅទៅវិញ
     « ទ្រង់ត្រូវនៅដំណាក់នេះជាមួយយើងនៅយប់នេះ »ជុងហ្គុកនិយាយឡើងយ៉ាងងាយធ្វើដូចជារឿងធម្មតាប៉ុន្តែវាមិនមែនជារឿងធម្មតាសម្រាប់អ្នកម្ខាងទៀតនោះទេគ្រាន់តែឮភ្លាមធ្វើភ្នែកស្លឺភ្លាមតែម្ដង
     « ហេតុអ្វីខ្ញុំម្ចាស់ត្រូវនៅដំណាក់នេះជាមួយទ្រង់ទៅព្រះរាជទាយាទ?ទ្រង់គ្មានសឹទ្ធបញ្ជាលើខ្ញុំម្ចាស់នោះទេ »ថេយ៉ុងចូលទៅតវ៉ាចំពោះមុខជុងហ្គុកសុខៗបែជាមកបញ្ជាគិតថាគេនិងធ្វើតាម🙁
     « រឺទ្រង់ភ្លេចសន្យារបស់យើងហើយ? »ជុងហ្គុកលើកចញ្ចើមសួរទាំងអស់សំណើចតែមិនបានសើចចេញមកទេមើលមុខថេយ៉ុងនៅពេលនេះចុះគូរអោយចាប់ថើបខ្លាំងណាស់អត់មិនបានចង់តែហក់ទៅថើបទេហើយខាំថ្ពាល់ប៉ោងនោះអោយដាច់តែម្ដង ( ចង់ធ្វើអីនិង👀 )
     « ក៏បាន »ថេយ៉ុងបានឆ្លើយយល់ព្រមព្រោះអម្បាញ់មិនគេភ្លេចថាបានសន្យាអ្វីជាមួយជុងហ្គុកក្នុងការដោះដូរនិងការដើលេងទុះគេក៏មនុស្សលេងច្រើនឆាប់ខឹងតែគេសន្យាអ្វីហើយគឺមិនក្បត់សន្យានោះទេគេជាមនុស្សគោរពសន្យារណាស់
     « ល្អខ្លាំងណាស់ »ជុងហ្គុកញញិមសមចឹត្តពេលរៀបចំខ្លួនសម្អាតខ្លួនរួចរាល់អស់ហើយទើបឡើងក្រឡាបន្ទំប៉ុន្តែថេយ៉ុងដូចជាភ័យៗក៏មិនអាចធ្វើអ្វីបានម៉្យាងជុងហ្គុកជាបងប្រុសរបស់គេតើមិនអញ្ចឹងមានអ្វីត្រូវខ្លាច?( តែម្នាក់ហ្គុកនិងមិនគិតដូចកូនឆីឯងទេ🥱 )
     ជុងហ្គុកគ្រាន់តែឃើញថេយ៉ុងឡើងមកដល់ភ្លាមក៏ឡើងទៅទ្រោបពីខាងលើនាយតូចថេយ៉ុងយកតែម្ដងមិនដឹងជាគុំតាំងពីពេលណានោះទេ
     « ទ្រង់កំពុងតែចង់ធ្វើអី?ឆាប់ចុះភ្លាម »ថេយ៉ុងព្យាយាមរើចេញពីការអោបនិងច្រានទ្រូងជុងហ្គុកងើបចេញប៉ុន្តែមិនរួចដោយសារតែកម្លាំងអ្នកខាងលើខ្លាំងជាង
     « មិន »
     « ខ្ញុំម្ចាស់និង..អ្ហិមមម »និយាយមិនទាន់ចប់ផងបបូរមាត់របស់ថេយ៉ុងក៏ត្រូវបិទដោយស្វ័យប្រវត្តដោយសារតែជុងហ្គុកបានអោនមកថើបបំបិទមាត់របស់រាងតូចថេយ៉ុងបាត់ទៅហើយ អណ្ដាតដ៏រស់រវើកក៏ជ្រៀតចូលក្នុងក្រអូមមាត់របស់ថេយ៉ុងបឺតជញ្ជក់ប្រឡែងលេងជាមួយនិងអណ្ដាតរបស់ថេយ៉ុងផ្លាស់ប្ដូរទឹកមាត់គ្នាយ៉ាងសុីជម្រៅឯថេយ៉ុងមុនដំបូងក៏រើប៉ុន្តែបន្តឹចក្រោយមកក៏យល់ស្របហើយថើបតបតនិងជុងហ្គុកវិញយ៉ាងពេញចិត្តថែមទៀតផងបានមួយសន្ទុះក្រោយទើបជុងហ្គុកព្រមដកបបូរមាត់ចេញហើយថើបថ្ងាស់របស់រាងតូច មុននិងក្រោកចេញពីខ្លួនថេយ៉ុងទាំងសង្ងំប្ដូរមកគេងអោបថេយ៉ុងដូចដើមដោយដាក់មុខជ្រុបនិងទ្រូងរបស់ថេយ៉ុង
     « ហេតុអ្វីក៏ទ្រង់ធ្វើបែបនេះទៀតហើយ? »ថេយ៉ុងអង្អែលសក់របស់ជុងហ្គុកថ្នមៗគេកាន់តែមិនយល់ថាហេតុអ្វីជុងហ្គុកធ្វើបែបនេះព្រោះនេះមិនមែនជាលើកទីមួយនោះទេវាច្រើនដងហើយបើរាប់ក៏រាប់មិនអស់ដែរការប៉ះពាល់បែបនេះគឺមានតាំងពីក្មេងៗមកម្លេះ ម៉្យាងពួកគេមាននាមជាបងប្អូននិងគ្នាធ្វើបែបនេះមិនសមឡើយ
     « កុំនិយាយច្រើនអី បិទភ្នែកទៅបើមិនចង់អោយយើងធ្វើច្រើនជាងនេះ »ជុងហ្គុកនិយាយទាំងបិទភ្នែកគេដឹងថាថេយ៉ុងកំពុងតែគិតអ្វី ប៉ុន្តែហេតុអ្វីគេត្រូវខ្វល់ព្រោះគេនិងថេយ៉ុងមិនមែនជាបងប្អូនបង្កើតនិងគ្នាឯណា ដូច្នេះហើយគេចង់ធ្វើបែបណាក៏បានគេចង់ប៉ះពាល់មនុស្សដែលគេស្រលាញ់ តើមានអ្វីខុស? ថ្ងៃខាងមុខថេយ៉ុងក៏ត្រូវតែក្លាយជារបស់គេដដែរនិង ហើយអ្វីដែលគេខ្វល់ខ្លាំងបំផុតគឺគេខ្លាចការពិតត្រូវបានបើកបង្ហាញខ្លាចថាមានអ្នកដណ្ដើមយកថេយ៉ុងចេញពីទ្រូងរបស់គេទៅគេខ្លាចបាត់បង់ថេយ៉ុងខ្លាចថាត្រូវថេយ៉ុងចាត់ទុកជាអ្នកដ៏ទៃ
ងាគមកមើលខាងអាណាចក្រសុីយ៉ាមឯណ្ណេះវិញ ស្ដេចនៃអាណាចក្រសុីយ៉ាមទ្រង់កំពុងតែខឹងក្រោធយ៉ាងខ្លាំងពីពួកនាំសាររបស់ទ្រង់ធ្វើអោយអ្នកនៅក្រោមបង្គាប់ភ័យខ្លាច
     « ហេតុអ្វីក៏ពួកឯងសេុីបអត់បានការបែបនេះ? »ស្ដេចគីមស្រែកយ៉ាងខ្លាំងធ្វើអោយអ្នកក្រោមបង្គាប់អោនក្បាលចុះស្ទើរតែដល់ដីទៅហើយ
     « អោយខ្ញុំម្ចាស់សុំព្រះរាជទានទោស នៅពេលនោះខ្ញុំម្ចាស់មិនគិតថាព្រះរាជទាយាទនៅមានព្រះជន្មនោះទេក្រាបទូល »វ៉ុនឆាងលុតជង្គង់ចុះនៅនិងដីគេពិតជាដឹងកំហុសខ្លាំងណាស់កាលពីពីររយឆ្នាំមុនគេបានឮដំណឹងមកថាព្រះរាជទាយាទដែលជាបុត្ររបស់ព្រះនាងសាជីយ៉ុងបានបាត់បង់ជីវិតទៅហើយ ប៉ុន្តែពេលនេះទើបដឹងថានៅមានព្រះជន្មគ្រាន់តែមិនទាន់ច្បាស់ថាជាអ្នកណាព្រោះតែរឿងនេះមានពាក់ព័ន្ធជាមួយនិងរាជវង្សវែមផាយពួកគេមិនអោយដឹងបានងាយៗនោះទេ
     « ត្រូវសេុីបអោយដឹងថាចៅរបស់យើងនៅឯណា?ហើយយកគេមកអាណាចក្រសុីយ៉ាម គេជាចៅរបស់យើងគេត្រូវតែឡើងស្នងដំណែងពីយើង »ស្ដេចគីមថាឡើងទាំងមុខមុាំទើបយាងចូលដំណាក់របស់ទ្រង់វិញឯអ្នកនៅក្រោមបញ្ជាក៏ទៅសេុីបមកបន្ថែម ម្ដងនេះមិនហ៊ានអោយថ្លោះធ្លោយទៀតនោះទេពួកគេនិងស្វែងរករាជទាយាទអោយឃើញនិងនាំទ្រង់មកកាន់អាណាចក្រសុីយ៉ាមវិញទោះត្រូវប្រើវិធីណាក៏ដោយ
     « ម្ចាស់អូនឮទេចៅរបស់យើងនៅមានព្រះជន្មនៅឡើយ តើអូនសប្បាយចឹត្តទេ? »ស្ដេចគីមបានសម្លឹងទៅមើលរូបគំនូររបស់ព្រះរាជនីសូហៃជី ព្រះរាជនីបានអស់ព្រះជន្មទៅហើយក្រោយពីដឹងថាព្រះនាងហាជីយ៉ុងដែលជាបុត្រនិងចៅរបស់ទ្រង់ត្រូវក្ស័យសង្ខាក្នុងព្រៃអាគមន៍ទ្រង់គ្រាំគ្រាចឹត្តរហូតដល់ដំណាក់កាលចុងក្រោយ ប៉ុន្តែនៅពេលនោះមិនមែនមានតែរាជនីទេដែលគ្រាំគ្រាសូម្បីតែស្ដេចគីមក៏ដូចគ្នាទ្រង់ក៏ស្រលាញ់បុត្រស្រលាញ់ចៅដែរប៉ុន្តែទ្រង់ជាស្ដេចទ្រង់ជាអ្នកបង្កើតច្បាប់ទ្រង់បានសម្លាប់ហុនជុនព្រោះតែទ្រង់ទប់កំហឹងមិនបានប៉ុន្តែមិនមែនទ្រង់ដល់ថ្នាក់ដាច់ធម៌មេត្តាលើកដៃសម្លាប់បុត្រនិងចៅខ្លួនឯងនោះទេ ពេលនោះទ្រង់បញ្ជាអោយទាហានទៅតាមព្រះនាងសាជីយ៉ុងមកវិញប៉ុណ្ណោះ
     « យើងសន្យានិងទ្រង់ យើងនិងយកចៅត្រឡប់មកអាណាចក្រវិញអោយទាល់តែបានដាច់ខាត »ដឹងទេថាទ្រង់សប្បាយចិត្តខ្លាំងណាស់នៅពេលដែលទ្រង់ដឹងមកថាចៅប្រុសតែម្នាក់គត់របស់ទ្រង់នៅមានជីវិត ចៅប្រុសរបស់ទ្រង់ ទ្រង់ត្រូវតែយកមកវិញជាដាច់ខាតគេជារាជទាយាទនៃអាណាចក្រសុីយ៉ាមដូច្នេះហើយកន្លែងដែលគូរតែនៅត្រូវតែជាទិកដីសុីយ៉ាមនៃអាណាចក្រសុីយ៉ាមមិនមែនជាអាណាចក្រវែមផាយនោះទេ ម្ដងនេះទ្រង់និងលះបង់គ្រប់យ៉ាងអោយតែអាចដណ្ដើមចៅប្រុសត្រឡប់មកវិញ

To be Continue...🌼

របាំងស្នេហ៍វែមផាយ🔥😈«ចប់»Where stories live. Discover now