ភាគទី21;មើលប្ដីគេប្រយ័ត្នប្រពន្ធគេខ្វះភ្នែក

811 80 0
                                    

រឿង របាំងស្នេហ៍Vampire
ភាគទី 21


     តើរឿងដែលកើតឡើងមុននេះជាស្នាដៃរបស់ថេយ៉ុង? បើគិតបែបនេះគឺខុសហើយវាជាស្នាដៃរបស់អ្នកដែលនៅក្នុងofficeឯណ្ណេះវិញទេហើយក៏គ្មានអ្នកណាក្រៅពីជុងហ្គុកដែរ គេអាចឃើញគ្រប់រឿងដែលគេចង់ដឹងលើកលែងតែរឿងរបស់អាណាចក្រផ្សេងដែលគេមានរបស់ដែលមានកម្លាំងខ្លាំងការពារ។
      « យើងក៏មិនទុកនាងដូចគ្នា »ជុងហ្គុកព្យាយាមរម្ងាប់អារម្មណ៍ភ្នែកដែលមានពណ៌ក្រហមឆ្អៅគូរអោយខ្លាចក៏ប្រែមកជាធម្មតាវិញ អាចថានេះជារិតអំណាចពិសេសមួយដែលបានមកពីព្រះចន្ទពណ៌ឈាម។ មិនមែនបិសាចគ្រប់អំបូរទាំងអស់អាចមើលឃើញអ្វីដែលខ្លួនចង់ដឹងនោះទេប៉ុន្តែជុងហ្គុកជាករណីពិសេសព្រោះតែគេមានឈាមជារាជវង្សមិនថាពីមាតារឺក៏បិតាថែមទាំងជាអ្នកដំបូងដែលកើតមកក្នុងថ្ងៃដែលព្រះចន្ទពណ៌ឈាមរះឡើងនៅកំពូលអាណាចក្រថែមទៀតប្រៀបដូចជាប្រមូលផ្ដុំនៅថាមពលយ៉ាងអញ្ចឹង ជាធម្មតានៅពិភពនៃបិសាចមិនមានព្រះចន្ទនោះទេប៉ុន្តែចម្លែកត្រង់ថាថ្ងៃដែលគេចាប់កំណើតបែជាមានអភូតហេតុដ៏អស្ចារ្យមួយនេះកើតឡើង។
      « ព្រះរាជទាយាទ »រំពេចនោះឆាងវុកស្រាប់តែបង្ហាញខ្លួននៅចំពោះមុខរបស់ជុងហ្គុកភ្លាមៗ មើលទៅដូចជាមានដំណឹងអ្វីដែលចង់ប្រាប់។
      « ឯងមកទីនេះធ្វើអី? »ហេតុអ្វីឆាងវុកត្រូវមកទីនេះដែរទាំងដែលគេជាអ្នកចាត់ចែងអោយឆាងវុកជួយមើលការខុសត្រូវនៅអាណាចក្រជាមួយនិងបិតារបស់គេ។
      « ពេលនេះពួកសុីយ៉ាមកាន់តែចូលមកក្បែរហើយរាជទាយាទ...ខ្ញុំម្ចាស់ខ្លាចតែ...»នេះហើយជារឿងដែលគេចង់មកប្រាប់ជាដំណឹងពេលនេះពួកនៃអាណាចក្រនោះកាន់តែចូលមកក្បែរហើយខ្លាចតែពួកគេមិនអាចបិទបាំងរឿងនេះជិតនោះទេ ប៉ុន្តែមិនទាន់ទាំងនិយាយចប់ផងក៏ត្រូវជុងហ្គុកនិយាយកាត់។
      « គ្មានថ្ងៃនោះទេ..»ជុងហ្គុកនិយាយឡើងទាំងមុខមុាំស្មើធេង គ្មានថ្ងៃនោះទេគ្មានថ្ងៃដែលគេព្រមបាត់បង់ថេយ៉ុងនោះទេគ្មាននោះជាដាច់ខាត បើពួកនោះហ៊ានគេនិងសម្លាប់ពួកនោះចោលកុំចោទថាគេដាច់ធម៌មេត្តាអោយសោះ។
      « អធិរាជចង់អោយខ្ញុំម្ចាស់នៅទីនេះការពារម្ចាស់តូចក្រាបទូល មើលទៅស្ថានភាពមិនល្អនោះទេ »ឆាងវុកអោនមុខចុះជាការសុំចម្លើយ យ៉ាងណាត្រូវមានការយល់ព្រមពីរាជទាយាទដូចគ្នា។
     « មានឯងម្នាក់ទៀតក៏ល្អ »ជុងហ្គុកងគ់ក្បាលតឹចៗយល់ស្រប មានគ្នាជួយមើលខុសត្រូវថេយ៉ុងក៏ល្អ ការពារប្រសើរជាងព្យាបាលរងចាំថ្ងៃដែលពួកគេអាចត្រឡប់ទៅអាណាចក្រវិញ។
      ក្រោយពីនិយាយគ្នាចប់សព្វគ្រប់ពួកគេក៏សម្របសម្រួលគ្នាត្រឹមនេះហើយក៏ហៅយ៉េរ៉ុងអោយចូលមកដូចគ្នា ទាស់ត្រង់ថាពីរនាក់នេះឈ្លោះគ្នាឥតល្ហែ ធ្វើអោយនាយក្រាសឈឺក្បាលបន្តឹចបន្តូចដែរ ពីរនាក់នេះអស់កែហើយជួបគ្នាម្ដងណាក៏ឈ្លោះគ្នាដែរ។
      ថេយ៉ុងសង្ងំធ្វើការរហូតដល់ថ្ងៃត្រង់ដោយមិនខ្វល់ពីរអ្នកណាទាំងអស់ចង់និយាយអ្វីក៏និយាយទៅគេមិនខ្វល់ហើយក៏ហត់ណាស់ដែរ កាលពីនៅអាណាចក្រគេពិតជាចង់ចេញមកខាងក្រៅចង់មកពិភពមនុស្សតែពេលនេះគេចាប់ផ្ដើមធុញហើយគ្រប់យ៉ាងពិតជារញ៉េរញ៉ៃណាស់មានតែរឿងធ្វើអោយឈឺក្បាល។
      « ថេយ៉ុងទៅញុាំបាយជាមួយគ្នាដែរទេ? »ពេលនោះមានបុគ្គលិកម្នាក់ចូលមកសួរគេជាមួយនិងគ្នីគ្នាប៉ុន្មានអ្នកទៀតរបស់នាង។
     « ខ្ញុំមិនទៅទេ »ថេយ៉ុងញញិមគូសមដាក់ពួកនាងបន្តឹចជាការគូរសម បើគេចូលមកល្អយើងក៏ល្អទៅវិញគេមិនកំណាញ់ស្នាមញញិមនោះទេ។ ក្រោយពីបដិសេដរួចហើយថេយ៉ុងក៏ឈ្ងោកមុខធ្វើការដូចធម្មតា ចង់ធ្វើការអោយឆាប់រួចហើយទៅរកជុងហ្គុកនៅខាងលើ ម៉្យាងអារហាររបស់មនុស្សមិនមែនជាអារហាររបស់គេនោះទេ អ្វីដែលគេត្រូវការគឺឈាម។
      នៅពេលការងាររាងស្បើយថេយ៉ុងក៏ឡើងទៅខាងលើដូចដែលបានគិតគ្រាន់តែថាមិនមែនចូលទៅខាងក្នុងបានដោយងាយៗនោះទេព្រោះតែមានមារចាំឈ្នានីសនោះអី។
      « ឯងមកទីនេះធ្វើអី? »ខេឡាងើបមកស្ដីអោយថេយ៉ុងដែលហ៊ានមកទីនេះ កុំប្រាប់ណាថាចង់មករកអគ្គនាយក?មិនអាចទេ...តើគេគិតអ្វី?ចង់ចូលមករកអគ្គនាយកងាយយ៉ាងនេះរឺ? ត្រឹមបុគ្គលិកធម្មតាសោះសំអាងអីចង់ជួបម្ចាស់ក្រុមហ៊ុន?
      « មកជួបអគ្គនាយកនិងហើយ គិតថាខ្ញុំមកជួបនាងមែនទេ? »ចេះមកសួរទៅកើតបើមិនអោយមកជួបជុងហ្គុក តើគេមកទីនេះមកជួបនាង?
      « ឯងមានសិទ្ធស្អីចូលជួបលោកចននោះ? »ខេឡាកាន់តែខឹងពេលដែលដឹងថាអ្វីដែលនាងគិតជាការពិត ចង់មកអោយដៃអគ្គនាយកមែនទេ?កុំគិតថានាងព្រមអោយសោះ។
      « សិទ្ធអ្វីក៏មិនទាក់ទងនិងនាងដែរ »ថេយ៉ុងឆ្លើយធម្មតាៗដូចជាមិនខ្វល់និងសម្ដីរបស់នាង គេមានសិទ្ធអ្វីក៏ជារឿងរបស់គេម៉្យាងទីនេះគេអាចចេញចូលស្រេចចិត្ត ប៉ុន្តែពេលដែលថេយ៉ុងបម្រុងនិងដើទៅបើកទ្វាខេឡាស្រាប់តែមកឈរពាំងមុខទ្វាមិនអោយថេយ៉ុងចូលទៅ។
     « ថយចេញ »ម្ដងនេះមិនមែនលេងសើចទេណាគេកំពុងតែធុញពេញបន្ទុកហើយ ហើយគេក៏មិនចូលចិត្តនិយាយច្រើនដែរ។
      « យើងមិនអោយចូល ចង់យ៉ាងម៉េច? »ខេឡានៅតែមិនព្រមដកថយទោះបីជារាងញញើតនិងខ្សែភ្នែកដែលឃោឃៅរបស់ថេយ៉ុងក៏ដោយ បើនាងមិនថយអ្នកណាក៏ធ្វើអ្វីមិនបានដែរ។
      « បាន...»ថេយ៉ុងងគ់ក្បាលតឹចៗមុននិងសម្លឹងមើលខេឡាតាមក្រសែរភ្នែកដែលគេមើលទៅសត្រូវ គ្រាន់តែគេគ្រវាសភ្នែកបន្តឹចខេឡាក៏ត្រូវខ្ទាតទៅប៉ះនិងជញ្ជាងមួយទំហិងសន្លប់ស្ដូកស្ដឹង នាយតូចមិនខ្វល់ច្រើនក៏ដើចូលទៅខាងក្នុងofficeរបស់ជុងហ្គុកចំណែកទ្វាក៏បើកឡើងនិងបិទដោយឯកឯងតែម្ដងពេលដែលថេយ៉ុងចូលទៅដល់ខាងក្នុង។
      « នេះសម្រាប់អូន »ពេលចូលមកដល់ជុងហ្គុកក៏ហុចកែវឈាមអោយទៅថេយ៉ុងបាត់ទៅហើយដោយគេក៏មាននៅក្នុងដៃមួយកែវដែរ។
     « ... »ថេយ៉ុងមិននិយាយអ្វីក៏ទទូលកែវនោះយកមកផឹកគ្រាន់តែឈាមមកដល់មាត់ភ្លាមភ្នែកក៏ឡើងពណ៌ឈាមតែម្ដងហើយវាក៏ត្រឡប់មកវិញពេលដែលគេផឹកឈាមនោះអស់និងរម្ងាប់អារម្មណ៍មិនអោយខឹង។
     « បងដឹងថាអូនគិតបែបណា អ្នកណាដែលធ្វើអោយអូនទើសទាល់ត្រូវប្រាប់បង បងនិងធ្វើតាមអ្វីដែលអូនចង់បាន »ជុងហ្គុកយកកែវទៅទុកមុននិងចូលទៅអោបកាយតូចរបស់ថេយ៉ុង មិនពេញចិត្តរឺទើសទាល់អ្នកណាសូមប្រាប់គេមកចុះចង់អោយគេធ្វើបែបណាក៏ស្រេចតែចិត្ត គេមិនចង់ឃើញថេយ៉ុងមានអារម្មណ៍មិនល្អបែបនេះទេ។
     « បងធ្វើការបងចុះ មនុស្សទាំងនេះអូនចាត់ការបាន »ថេយ៉ុងលើកដៃអោបតបទៅជុងហ្គុកវិញ កុំធ្វើអោយគេអស់ការអត់ធ្មត់អោយសោះព្រោះគេនិងមិនទុកមនុស្សទាំងអស់នេះទេដូចជាអ្នកមុនៗអញ្ចឹង។
     « អូនតែងតែនិយាយបែបនេះ »គេមិនដឹងជាត្រូវជំទាស់ថេយ៉ុងបែបណានោះទេបើគេនិយាយបែបនេះហើយមានតែបណ្ដោយ ប៉ុន្តែមិនមែនគ្រប់រឿងនោះទេគេបណ្ដោយតែជាមួយនិងមនុស្សទេតែចំពោះអ្វីផ្សេងគេមិនបណ្ដោយអោយចូលមកក្បែរថេយ៉ុងឡើយ។
     « ពេលល្ងាចអូនសុំទៅលេងបងយ៉ុនបានទេ? »គេស្រាប់តែនិកដល់បងប្រុសធំ ប៉ុន្តែអ្នកដែលគេចង់ទៅលេងពិតប្រាកដនោះមិនមែនបងប្រុសទេគឺគេចង់ទៅលេងជីមីនហើយក៏ចង់ដឹងថាទំនាក់ទំនងពួកគេដល់ណាហើយ។
      « បងមិនអោយអូនទៅម្នាក់ឯងទេ បងទៅជាមួយអូនដែរ »ឥឡូវនេះគេលែងបណ្ដោយអោយថេយ៉ុងទៅណាមកណាម្នាក់ឯងទៀតហើយសត្រូវក៏មកកាន់តែជិតហើយដែរ ណាមួយក៏ចង់និយាយរឿងខ្លះជាមួយនិងយ៉ុនហ្គីដូចគ្នា។

« បែបនោះក៏បាន »ថេយ៉ុងងើបមកញញិមដាក់ជុងហ្គុកបន្តឹចមុននិងអោនជ្រុបមុខនិងទ្រូងរបស់ជុងហ្គុកវិញ បានជុងហ្គុកទៅជាមួយក៏កក់ក្ដៅម៉្យាងដែរ។
     នៅម៉ោង5ល្ងាចជុងហ្គុកក៏ជួនថេយ៉ុងទៅរកយ៉ុនហ្គីតាមសន្យារ ចំណែករឿងដែលថេយ៉ុងដឹងថាជីមីនមករស់នៅវិមានមីនជាមួយនិងយ៉ុនហ្គីនោះគឺមកពីជីមីនឆាតមកប្រាប់គេនេះឯងប៉ុន្តែពេលមកដល់មិនមែនជួបតែយ៉ុនហ្គីនិងជីមីនឯណាបែជាជួបអ្នកដែលមិនចង់ជួបដែរ។
     « នេះជាលោកចនមែនទេ សួស្ដី...រីករាយណាស់ដែលបានជួបលោក »លោកផាកដែលនៅទីនោះប្រញ៉ាប់ចូលមករាក់ទាក់ជុងហ្គុក មើលទៅដូចជាគាត់រីករាយណាស់ហើយក៏រំភើបណាស់ដែរពេលជួបនាយក្រាស។
     « វិមានហ្យុងអ៊ួអរដល់ហើយ »ជុងហ្គុកមិនខ្វល់ក៏ដើហួសទៅរកយ៉ុនហ្គីទាំងកាន់ដៃថេយ៉ុងទៅជាមួយដែរក៏មិនភ្លេចទេរឿងនិយាយឌឺដងដាក់បង ប៉ុន្តែវាជាការពិតថ្ងៃនេះអ៊ូអរដល់ហើយ។
      « ហើយឯងមកធ្វើអី? មកហៅការ? »យ៉ុនហ្គីវិញក៏មិនអន់ដែរឌឺប្អូនម៉ាឈ្ងុយគ្មានអោយចាញ់នោះទេ ខុសប្លែកពីម៉េរីដែលកំពុងតែភ្លឹកភាំងនិងភាពសង្ហាររបស់ជុងហ្គុកនេះឯងអ្នកណានិយាយអ្វីក៏មិនចាប់អារម្មណ៍ដែរ។
        « មើលប្ដីគេប្រយ័ត្នប្រពន្ធគេខ្វះភ្នែក »ថេយ៉ុងធ្វើជានិយាយចោលតែក៏អាចធ្វើអោយម៉េរីរាងភ្ញាក់បន្តឹច ប៉ុន្តែគិតថានាងខ្វល់មែនទេ?
     « ... »ជុងហ្គុកក៏ដូចគ្នាគេលួចសើចតឹចៗពេលដែលថេយ៉ុងបញ្ចេញអាការៈប្រចណ្ឌគេបែបនេះ ក្នុងចិត្តនេះសែនរំភើបគិតហើយចង់រៀបការថ្ងៃស្អែកតែម្ដង។



សូមរងចាំភាគបន្ត....💜🙏🏻

របាំងស្នេហ៍វែមផាយ🔥😈«ចប់»Where stories live. Discover now