ភាគទី5;ពិភពមនុស្ស

1.1K 92 2
                                    

រឿង របាំងស្នេហ៍ Vampire
ភាគទី 5


     ជុងហ្គុកដើយ៉ាងលឿនចូលទៅក្នុងដំណាក់ធំទាំងទឹកមុខនិងធឹងបង្កប់ដោយការព្រួយបារម្ភពីអ្វីម៉្យាងក៏គ្មានអ្នកណាអាចមើលចឹត្តរបស់ទ្រង់ធ្លុះនោះដែរសូម្បីតែអ្នកសរសេរនេះផ្ទាល់
     « បិតា...»
     « ទ្រង់មកដល់ល្អហើយជុងហ្គុក..បិតាមានរឿងត្រូវនិយាយជាមួយបុត្រ »ស្ដេចចនមើលទៅបុត្រារបស់ទ្រង់ទាំងទឹកមុខមិនសូវល្អនោះទេអាចបញ្ជាក់បានថារឿងដែលទ្រង់ចង់និយាយជាមួយជុងហ្គុកមិនមែនជារឿងល្អនោះដែរ ធ្វើអោយជុងហ្គុកកាន់តែចង់ដឹងទ្វេរដង
     « មានអ្នកបញ្ជួនសារប្រាប់បិតាថាអាណាចក្រសុីយ៉ាមដឹងហើយថាថេយ៉ុងមិនទាន់អស់ព្រះជន្ម ប៉ុន្តែពួកគេមិនទាន់ដឹងនោះទេថារាជទាយាទរបស់ពួកគេជាថេយ៉ុង ពួកគេមានបំណងចង់យករាជទាយាទរបស់ពួកគេត្រឡប់ទៅវិញហើយជុងហ្គុក »ស្ដេចចនទម្លាក់ទឹកមុខចុះទ្រង់ចាត់ទុកថេយ៉ុងដូចជាបុត្ររបស់ទ្រង់យ៉ាងអញ្ចឹងទ្រង់ក៏មិនចង់អោយថេយ៉ុងចាកចេញដែរអ្វីដែលពិសេសនោះគឺទ្រង់បានទទូលពាក្យរបស់ព្រនាងសាជីយ៉ុងរួចហើយថាទ្រង់និងមើលថែការពារនិងមិនអោយថេយ៉ុងដឹងពីការឈឺចាប់ទាំងអស់នេះឡើយ
     « ខ្ញុំម្ចាស់មិនព្រម...»ជុងហ្គុកស្រាប់តែក្រោធឡើងភ្លាមៗអ្វីដែលគេបារម្ភពេលនេះវាក៏បានចូលមកដល់បន្តឹចម្ដងៗហើយគេមិនអោយអ្នកណាយកថេយ៉ុងចេញពីគេជាដាច់ខាត ថេយ៉ុងត្រូវតែនៅក្បែឡេរហូតទៅ
     « បិតាដឹងថាបុត្រគិតអ្វីចំពោះថេយ៉ុង..បិតាមិនហាមឃាត់ពួកបុត្រឡើយគ្រប់យ៉ាងសម្រេចលើបុត្រនិងថេយ៉ុងទៅចុះ »ស្ដេចចនវាយស្មាបុត្រាតឹចៗទាំងញញិមផ្ដល់កម្លាំងចឹត្តអោយ ត្រូវបែកពីមនុស្សដែលខ្លួនស្រលាញ់ឈឺចាប់ខ្លាំងប៉ុណ្ណាទ្រង់យល់ច្បាស់ខ្លាំងណាស់ព្រោះទ្រង់ធ្លាប់ជួបប្រទះអស់ហើយ ស្នេហារវាងទ្រង់ជាមួយនិងរាជនីហាយូរ៉ាក៏មិនមែនឆ្លងកាត់នៅឧបសគ្គតឹចដែរ បើស្រលាញ់ត្រូវកាន់ដៃគ្នាដើឆ្លងកាត់រាល់ឧបសគ្គដែលកើតមានឡើងទម្រាំតែមកដល់ចំណុចនេះឈឺចាប់ស្ទើរតែផុតដង្ហើម ពេលនេះក៏ត្រូវធ្លាក់មកលើស្នេហាបុត្រទាំងពីររបស់ទ្រង់វិញម្ដងទ្រង់មិនចង់ឃើញបុត្រត្រូវរងការឈឺចាប់ដូចជាទ្រង់នោះទេ
     «...»ជុងហ្គុកមិននិយាយអ្វីឡើយមាតានិងបិតារបស់ទ្រង់មិនជំទាស់ឡើយថេយ៉ុងក៏មិនមែនជាបញ្ហាធំដូចគ្នាប៉ុន្តែអ្វីដែលជាបញ្ហាគឺអាណាចក្រសុីយ៉ាមទៅវិញទេ តើទ្រង់អាចលាក់ថេយ៉ុងបានយូរប៉ុណ្ណាទៅ?ប៉ុន្តែទ្រង់ពិតជាមិនអាចបាត់បង់ថេយ៉ុងបានពិតមែន ថេយ៉ុងប្រៀបដូចជាបេះដូងជាកែវភ្នែកជាដង្ហើមជាជីវិតជាអ្វីគ្រប់យ៉ាងរបស់ទ្រង់ បើគ្មានថេយ៉ុងតើទ្រង់ត្រូវរស់នៅដោយរបៀបណា?
     « នាំថេយ៉ុងទៅពិភពរបស់មនុស្សលោកទៅជុងហ្គុក នៅទីនេះគ្មានសុវត្ថិភាពចំពោះថេយ៉ុងឡើយ នៅទីនោះពួកគេនិកស្មានមិនដល់ឡើយ បុត្រត្រូវតែមើលថែថេយ៉ុងអោយបានល្អ បិតាជឿជាក់លើបុត្រ »ពិតមែនហើយនៅទីនេះគ្មានសុវត្ថិភាពឡើយសម្រាប់ថេយ៉ុងពួកគេអាចសេុីបដឹងបានគ្រប់ពេលបើទៅពិភពមនុស្សលោកពួកអាណាចក្រសុីយ៉ាមនិងនិកស្មានមិនដល់ឡើយថាថេយ៉ុងនៅទីនោះទោះបីដឹងក៏ពិបាកនិងស្វែងរកដូចគ្នា
     « បុត្រនិងមើលថែថេយ៉ុងអោយបានល្អ...បិតាកុំបារម្ភអី »ជុងហ្គុកតបទៅវិញដោយគ្មានភាពស្ទាក់ស្ទើរម៉្យាងក៏គេធ្លាប់ទៅរស់នូវទីនោះរួចមកហើយងាយៗស្រួលរស់នូវមានលុយគឺមានអំណាចហើយក៏ជាកន្លែងដ៏ល្អដែលអាចអោយថេយ៉ុងលាក់ខ្លួនបាននិងធ្វើអោយគេនិងថេយ៉ុងមានពេលវេលាក្បែគ្នាច្រើនជាងមុនដូចគ្នា វាល្អសម្រាប់គេនិងថេយ៉ុងច្រើនជាងនៅទីនេះ
     « បុត្រត្រូវនាំថេយ៉ុងចេញទៅពាក់កណ្ដាលយប់នេះដោយសម្ងាត់ ហើយផ្ដាំទៅប្រាប់ថេយ៉ុងជំនួសបិតាផង បើមានពេលទំនេរបិតានិងនាំមាតាទៅលេងទ្រង់នៅទីនោះ »សម្រាប់ជុងហ្គុកទ្រង់ជឿថាទ្រង់អាចមើលថែខ្លួនបានប៉ុន្តែថេយ៉ុងគេមិនមែនដូចជាជុងហ្គុកទេទោះបីជាយ៉ាងណាថេយ៉ុងប្រាកដជាមានបញ្ហាណាមួយថេយ៉ុងជាមុខសញ្ញា ទ្រង់មិនអាចទៅរកថេយ៉ុងបាននៅពេលនេះទេមានតែផ្ដាំតាមជុងហ្គុកប៉ុណ្ណោះ ហើយក៏ជឿថាជុងហ្គុកអាចមើលថែថេយ៉ុងនិងការពារថេយ៉ុងបាន
     « ខ្ញុំម្ចាស់មិនភ្លេចទេ...ចំណែកឯរឿងស្នាក់នៅគឺបុត្រមានហើយបិតាមិនចាំបាច់បារម្ភឡើយ »ដូចដែលប្រាប់មុននេះថាជុងហ្គុកធ្លាប់ទៅពិភពលោករួចទៅហើយបើធៀបនិងពេលវេលាវិញនៅទីនេះមួយថ្ងៃស្មើនិងមួយសប្ដាហ៍នេះពិភពរបស់មនុស្ស ប៉ុន្តែសម្រាប់ការរស់នៅគឺស្រួលជាងនៅទីនេះ គេក៏ធ្លាប់ប្រាប់រឿងនេះដល់ថេយ៉ុងដូចគ្នាថេយ៉ុងចង់ទៅទីនោះណាស់ប៉ុន្តែទ្រង់មិនអនុញ្ញាតនោះទេចាំបានថាពេលនោះថេយ៉ុងខឹងមិននិយាយជាមួយទ្រង់ដល់ទៅពីរថ្ងៃទម្រាំតែបាត់ បើពេលនេះថេយ៉ុងដឹងថាអាចទៅទីនោះបានមិនដឹងថាគេសប្បាយចិត្តយ៉ាងណាទេ
     « ឆាប់ទៅចុះ »ស្ដេចចនញញិមឡើងស្រាលៗទៅបុត្រ គ្មានពេលយូរទៀតទេបើទ្រង់នៅតែហាមឃាត់មិនអោយថេយ៉ុងចេញទៅឆ្ងាយថេយ៉ុងរបស់ទ្រង់ក៏គ្មានសុវត្តិភាពដែរ
     « ថ្វាយបង្គំលាក្រាបទូល »ជុងហ្គុកអោនគោរពស្ដេចចនបន្តឹចរួចក៏ដើចេញទៅ នេះក៏ឈឹតពាក់កណ្ដាលយប់ដែរចំណែកឯថេយ៉ុងគឺគេងលក់គ្មានដឹងអីសោះទុះឆេះអាណាចក្រទាំងមូលទៀតក៏គេមិនដឹងដែរជាធម្មតាថេយ៉ុងតែគេងគឺគេងហើយចង់អ្នកណាធ្វើអ្វីក៏ធ្វើទៅគេមិនខ្វល់ទេ
     « យើងត្រូវទៅកន្លែងផ្សេងហើយណាថេយ៍ »ជុងហ្គុកលើកដៃទៅអង្អែលថ្ពាល់ម្ចាស់ចិត្តថ្នមៗ មុននិងលើកបីថេយ៉ុងឡើងហើយដើចេញពីព្រះរាជដំណាក់យ៉ាងស្ងប់ស្ងាត់បំផុតរឿងដែលទ្រង់នាំថេយ៉ុងចាកចេញគ្មានអ្នកណាដឹងទាំងអស់ក្រៅពីស្ដេចចនសូម្បីតែរាជនីហាយូរ៉ាមាតារបស់ទ្រង់ក៏ទ្រងៀមិនទាន់ជ្រាបពីរឿងនេះដែរ ទ្រង់ត្រូវទៅរស់នូវពិភពរបស់មនុស្សលោកដើម្បីសុវត្ថិភាពរបស់មនុស្សដែលទ្រង់ស្រលាញ់ទ្រង់ត្រូវតែការពារថេយ៉ុង តើអថ៌កំបាំងពិតជាគ្មាននៅលើលោកនេះពិតមែនរឺ?ប៉ុន្តែទ្រង់មិនអាចបាត់បង់ថេយ៉ុងពិតមែន
     ______
« ហ្ហិមម...»សម្លេងគ្រហឹមដើមកររបស់ថេយ៉ុងបន្លឺឡើងតឹចៗមុននិងបើកភ្នែកឡើងទទូលយកថ្ងៃថ្មីប៉ុន្តែគេស្រាប់តែភ្ញាក់ផ្អើលឡើងភ្លាមៗនៅពេលឃើញពន្លឺថ្ងៃ...ហេតុអ្វីចាំបាច់ភ្ញាក់ផ្អើលពេលដែលឃើញពន្លឺថ្ងៃ?ព្រោះថានៅពិភពវែមផាយគ្មានពន្លឺថ្ងៃនោះទេគឺមានតែព្រះចន្ទនិងដួងផ្កាយប៉ុណ្ណោះ អាចបញ្ជាក់អោយរាងតូចថេយ៉ុងដឹងយ៉ាងច្បាស់ថាខ្លួនកំពុងនៅទីកន្លែងណាព្រោះតែជុងហ្គុកធ្លាប់ប្រាប់គេពីរឿងអស់នេះ
     « ពិភពមនុស្សលោក »ថេយ៉ុងញញិមបញ្ចេញធ្មេញយ៉ាងស្រស់ស្អាត កាលពី30-40ឆ្នាំមុនជុងហ្គុកក៏ធ្លាប់ប្រាប់គេពីរឿងនេះដែរ ពេលនោះគេពិតជាចង់មកទីនេះណាស់ចង់ដឹងថាវាស្រស់ស្អាតនិងខុសប្លែកពីពិភពរបស់ពួកគេខ្លាំងប៉ុណ្ណា ប៉ុន្តែពេលនេះគេបានមកដល់ហើយ តើវាមិនមែនជាការយល់សុបិន្តទេមែនទេ?
     « សម្លៀកបំពាក់លើខ្លួនរបស់ខ្ញុំអ្នកណាជាអ្នកប្ដូរ?កុំចាប់អារម្មណ៍ច្រើនអី »យូរៗទើបចាប់អារម្មណ៍លើសម្លៀកបំពាក់របស់ខ្លួនប៉ុន្តែមិនចង់ខ្វល់ច្រើនឡើយ ហើយក៏រេភ្នែកមើលជំវិញផ្ទៃបន្ទប់របស់ខ្លួន បន្ទប់នេះគឺស្រស់ស្អាតខ្លាំងណាស់ទុះជាធំមិនដល់រាជដំណាក់ដែលគេធ្លាប់រស់នូវក៏ដោយក៏អាចចាត់ទុកធំខ្លាំងណាស់ដែរ.
   « ប្រាកដណាស់ថាជុងហ្គុកជាអ្នកនាំខ្ញុំមកទីនេះពេលនេះបាត់ទៅណាហើយ ចុះទៅខាងក្រោមវិញល្អជាង »គ្មានអ្នកណាដែលអាចនាំគេមកក្រៅពីជុងហ្គុកនោះទេគ្រាន់តែមិនដឹងថាពេលនេះបាត់ស្រមោលទៅណាក្រោកឡើងមិនឃើញតតែសោះ កុំប្រាប់ណាថានាំគេមកបោះចោលនៅទីនេះហើយរត់ចោលគេបាត់
     ចុះមកដល់ខាងក្រោមក៏ឃើញអ្នកបម្រើនាំគ្នាខ្វាត់ខ្វែងខំប្រឹងធ្វើការយ៉ាងយកចឹត្តទុកដាក់ពួកគេសុទ្ធតែមានឯកសណ្ឋានរៀងៗខ្លួនប៉ុន្តែពួកគេសុទ្ធតែជាមនុស្សជុងហ្គុកមិនបានយកអ្នកបម្រើជាវែមផាយនោះទេ បើគេយកវែមផាយមកច្រើនពេកច្បាស់ណាស់ថាប្រាកដជាមានអ្នកសង្ស័យវែមផាយមិនដូចមនុស្សលោកឡើយ
     « ម្ចាស់តូច...»សម្លេងមិនដឹងមកពីទីសដំបន់ណាក៏ឮចូលមកក្នុងត្រចៀករបស់ថេយ៉ុង រាងតូចក៏ប្រញាប់ងាគទៅមើលក៏ឃើញថាមានបុរសប្លែកមុខម្នាក់រត់ចូលមករកគេ
     « លោកជាអ្នកណា? »ថេយ៉ុងមើលទៅកាន់ជនប្លែកមុខនោះទាំងមិនយល់ ហេតុអ្វីហៅគេថាម្ចាស់តូច?តើស្គាល់គេដែរមែនទេ?
     « ខ្ញុំគឺយ៉េរ៉ុងជាជំនិតរបស់លោកម្ចាស់ »យ៉េរ៉ុងជាជំនិតម្នាក់ដែលជួយសម្រាលការងារនៅទីនេះជំនួសជុងហ្គុកនិងមើលថែមុខជំនួញមួយចំនួនអោយជុងហ្គុកផងដែរហើយកុំយល់ច្រឡំថាគេជាមនុស្សអោយសោះណាព្រោះគេក៏ជាវែមផាយដែរ យ៉េរ៉ុងជាជំនិតដៃឆ្វេងចំណែកឯឆាងវុកជាជំនិតដៃស្ដាំពេលនេះគេនៅពិភពវែមផាយនៅឡើយប៉ុន្តែបន្តឹចទៀតនេះគេក៏ត្រូវមកទីនេះដូចគ្នាដែរ
    « ពេលនេះជុងហ្គុកនៅឯណា? »មិនចង់សុាំញុាំច្រើនទើបថេយ៉ុងសួរតែម្ដងបើទឹកវិញកុំនិយាយឡើងក្រញ៉ូវមើលមិនយល់
« លោកម្ចាស់ទៅក្រុមហ៊ុនតាំងពីព្រឹកម្លេះម្ចាស់តូច »យ៉េរ៉ុងអោនមុខចុះមិនហ៊ានលេងសើចជាមួយថេយ៉ុងនោះទេព្រោះគេបានឮមកថាថេយ៉ុងកាចខ្លាំងណាស់អញ្ចឹងតើទើបអាចបង្ក្រាបលោកម្ចាស់រាជទាយាទកំណាចរបស់ខ្លួនបាន
     « អ្ហិមម ...»រាងតូចងគ់ក្បាលតឹចទទូលដឹងឮហើយដើទៅអង្គុយលើសាឡុងបន្ទប់ទទូលភ្ញៀវបើកមើលទូរទស្សហើយលោកយកកែវដែលពោពេញទៅដោយឈាមមកក្រេបតឹចៗទាំងពេញចឹត្ត មានអីនៅទីនេះល្អម៉្យាងដែរគ្រាន់តែនិកដល់អ្នកនៅអាណាចក្រប៉ុណ្ណោះអាចថាគេសម្របខ្លួននៅទីនេះមិនទាន់បានប៉ុន្តែវាមិនមែនជាបញ្ហារបស់គេស្រាប់ទៅហើយ

To be Continue...💞

របាំងស្នេហ៍វែមផាយ🔥😈«ចប់»On viuen les histories. Descobreix ara