ភាគទី20;ក្លឹនក្របែបណាដែរ?

798 80 5
                                    

រឿង របាំងស្នេហ៍Vampire
ភាគទី 20


     ការប្រហ៊ើនហួសមាឌចុងក្រោយគ្មានបន្សល់អ្វីក្រៅពីការបាត់បង់នោះទេ គ្រួសារលីដឹងថាអ្នកណាជាអ្នកសម្លាប់កូនស្រីរបស់ពួកគេប៉ុន្តែពួកគេធ្វើអ្វីមិនបានព្រោះតែរស់នៅក្រោមអំណាចគេដូចគ្នា។ ថេយ៉ុងក៏ដូចគ្នាគេត្រូវចាប់ផ្ដលមសារជាថ្មីនៅក្នុងក្រុមហ៊ុន ព្រឹកឡើងមិនទាន់ទេក្រោកស្លៀកពាក់ទៅធ្វើការបាត់ទៅហើយគេចង់ធ្វើការបែបនេះយូរហើយ ចង់សាកថាវានិងបែបណាប៉ុន្តែគេសុំនៅកម្រឹតដំបូងជាបុគ្គលិកធម្មតាៗម្នាក់ប៉ុណ្ណោះ ចំណែកអារហារពេលព្រឹករបស់គេគ្មានអ្វីក្រៅពីឈាមស្រស់នោះឡើយ។
      ឡានសេរីទំនើបបានឈប់ចតនៅខាងមុខក្រុមហ៊ុនឡានធំបំផុតនៅក្នុងប្រទេសធ្វើអោយបុគ្គលិកដែលនៅទីនោះងាគមើលព្រោងព្រាតព្រោះតែថ្ងៃនេះអគ្គនាយករបស់ពួកគេនាំអ្នកណាមិនដឹងមកជាមួយបែងចែកមិនដឹងថាជាប្រុសរឺក៏ជាស្រីសក់ខ្លីអោយប្រាកដនោះទេ គេពិតជាស្អាតខ្លាំងណាស់។
      « វាជាអ្នកណា? »នៅក្នុងចំណោមនោះក៏មានលីរ៉ាដែរ នាងគិតថាព្រឹកនេះជាព្រឹកល្អចង់ឃើញមុខអគ្គនាយកពីព្រឹកតែមានឯណាបែជាមកឃើញបែបនេះ។ ក្មេងម្នាក់នោះជាអ្នកណា?ហេតុអ្វីមកជាមួយអគ្គនាយកចនបាន? ទាំងដែលធម្មតាចន ជុងហ្គុកម្នាក់នេះមិនដែលអោយអ្នកណាចូលមកក្បែរចូលមករញ៉េរញ៉ៃនោះទេ ធ្វើអោយនាងកាន់តែចង់ដឹងថាក្មេងម្នាក់នេះជាអ្នកណា?
     បុគ្គលិកដែលនៅទីនោះនាំគ្នាសសើរពីសម្រស់របស់ថេយ៉ុងគ្រប់គ្នាជាពិសេសគឺនៅពេលដែលឃើញច្បាស់ៗបែបនេះ សំខាន់គេដើចូលមកជាមួយនិងអគ្គនាយករបស់ពួកគេថែមទៀតមិនមែនម្នាក់ចូលមុនហើយម្នាក់ទៀតចូលក្រោយនោះទេ។
     « ឯងចាត់ការអោយថេយ៍ហើយត្រូវទេ? »ជុងហ្គុកនិយាយទៅកាន់យ៉េរ៉ុងដែលដើនៅក្បែរៗគេ មុននិងមកគេបានអោយយ៉េរ៉ុងបានចាត់ចែងរឿងការងាររបស់ថេយ៉ុងរួចហើយ។
      « បាទ..ចៅហ្វាយ សុំអញ្ជើញម្ចាស់តូច »យ៉េរ៉ុងអោនមុខចុះបន្តឹចមុននិងនាំថេយ៉ុងដើទៅកន្លែងផ្សេងជាកន្លែងបុគ្គលិកធម្មតា ឯអ្នកនៅទីនោះងាគមើលព្រោងព្រាត។
     « ពួកឯងផ្ញើ...អឺគឺផ្ញើរ ផ្ញើរថេយ៉ុងផង ត្រូវមើលថែគេអោយល្អ »ទម្រាំតែអាចនិយាយបានគេត្រូវធ្វើចិត្តជាច្រើនដង ក្នុងចិត្តពិតជាសុំទោសដល់ម្ចាស់តូចខ្លាំងណាស់ដែលថ្លើមធំហ៊ានហៅម្ចាស់តូចស្មើបែបនេះ សុំទោស..សុំរាជទានទោស។
      « បាទ/ចាស៎...»អ្នកនៅទីនោះនាំគ្នាញញិមទទូលស្វាគមន៍ថេយ៉ុងហើយក៏មិនហ៊ានជាមួយនិងយ៉េរ៉ុងដែរ ម៉្យាងមុននេះអ្នកណាក៏ឃើញថាថេយ៉ុងមកជាមួយនិងជុងហ្គុកអគ្គនាយករបស់ពួកគេ។
     « ខ្ញុំទៅសឹនហើយម្ចាស់..អឺគឺថេយ៉ុង »មុននិងទៅក៏មិនភ្លេចងាគមកលាថេយ៉ុងនោះដែរ ថេយ៉ុងក៏ងគ់ក្បាលតឹចៗគេគ្មានអ្វីនិយាយទេម៉្យាងគេជាមនុស្សរួសរាយអ្វីឡើយ បើនិយាយទៅចរិករបស់យ៉ុនហ្គី ជុងហ្គុកនិងថេយ៉ុងគឺមិនខុសគ្នាប៉ុន្មាននោះទេ។
      ថេយ៉ុងមើលទៅបុគ្គលិកក្បែរនោះបន្តឹចមុននិងអង្គុយចុះនៅកៅអីកន្លែងតុធ្វើការរបស់ខ្លួន ចំណែករឿងការងារគេបានដឹងខ្លះៗមកហើយពីជុងហ្គុក គេជាមនុស្សដែលឆ្លាតងាយយល់ងាយចាំរឿងប៉ុណ្ណឹងរឿងអ្វីដែលថាគេធ្វើមិនបាននោះ?
      « តាមពិតជាបុគ្គលិកថ្មីសោះ »អង្គុយមិនបានប៉ុន្មានផងក៏មានអ្នកចូលមកនិយាយជាមួយបាត់ទៅហើយ ប៉ុន្តែមើលទៅដូចជាមិនមែនមកល្អនោះទេស្រីម្នាក់នេះចង់មកបង្កររឿងជាមួយនិងគេច្បាស់ណាស់។
      « តាមដែលនាងដឹង »ថេយ៉ុងមុនបានងើបមើលមុខលីរ៉ានោះទេគេគិតតែពីអោនមើលទៅឯកសារនិងកញ្ចក់កុំព្យូទ័រ ពេលវេលាគេមានតម្លៃខ្លាំងណាស់មិនចង់ចំណាយពេលឥតប្រយោជន៍នោះទេ។
     « ឯងមកជាមួយលោកអគ្គនាយកបានយ៉ាងម៉េច? »មិនចង់អូសបន្លាយពេលយូរនាងក៏សួរយកតែម្ដង នាងចង់ដឹងថាក្មេងម្នាក់នេះមកជាមួយនិងអគ្គនាយកដោយរបៀបណា?ថែមទាំងអាចមកធ្វើការដោយមិនឆ្លងកាត់ការហាត់ការដូចជាបុគ្គលិកផ្សេងៗនៅទីនេះ។
      « បើចង់ដឹងណាស់ ហេតុអីក៏នាងមិនចូលទៅសួរលោកអគ្គនាយកដោយខ្លួនឯងទៅ? »ចុងក្រោយថេយ៉ុងក៏ត្រូវងើបមុខប្រឈមនិងលីរ៉ាអោយទាល់តែបាន គេអាចមើលដឹងបាត់ទៅហើយថាស្រីម្នាក់នេះគិតអ្វីមកលើជុងហ្គុក។
      « ឯងហ៊ាននិយាយបែបនេះជាមួយយើងផងមែនទេ? ឯងដឹងដែរទេថាយើងមានឋានៈអ្វីនៅទីនេះ? »នាងពិតជាខឹងណាស់ដែលថេយ៉ុងហ៊ានសួរបកមកនាងវិញដោយរឹងពារឌឺផ្គើនគ្មានកោដខ្លាចអ្វីនាងតតែសោះ។
      « ឋានៈនាងជាអ្វីហេតុអីខ្ញុំត្រូវខ្វល់? »ថេយ៉ុងលើកចញ្ចើមសួរទៅវិញ នាងជាអ្នកណាមានឋានៈអ្វី ហេតុអ្វីត្រូវអោយគេខ្វល់នោះ? គេមកធ្វើការនៅទីនេះគឺមកធ្វើការជាមួយនិងគូរដណ្ដឹងរបស់គេមិនមែនមកធ្វើការដើម្បីដឹងពីមុខដំណែងរបស់នាងនោះទេ។
      « ឯង..យើងនិងប្រាប់រឿងនេះទៅលោកអគ្គនាយក »ពេលនេះលីរ៉ាខឹងពេញបន្ទុកទៅហើយ នាងជាអ្នកគ្រប់គ្រងទាំងមូលបែជាអោយបុគ្គលិកធម្មតាម្នាក់មកមើលងាយបាន នាងខឹងប៉ុន្តែមិនអាចធ្វើអ្វីបានក្រៅពីលើកឈ្មោះម្ចាស់ក្រុមហ៊ុនមកដាក់មុខ ប៉ុន្តែនាងគិតថាថេយ៉ុងញញើតនិងនាងមែនទេ?
     « នៅឈរដល់ណាទៀតម៉េចមិនប្រញ៉ាប់ទៅប្រាប់លោកអគ្គនាយកទៅ? »មិនចាំបាច់ខំនិយាយអ្វីរឺលើកឈ្មោះអ្នកណាទេព្រោះវាគ្មានបានផល គេមិនដែលខ្លាចអ្នកណាស្រាប់ទៅហើយបើនិយាយពីជុងហ្គុកវិញរាបដូចកន្ទេលអញ្ចឹងហើយកុំយកឈ្មោះនេះមកគម្រាមគេ អ្នកផ្សេងអាចជាខ្លាចប៉ុន្តែសម្រាប់គេគឺមិនអាចទេ។
      « ឯងចាំតែមើលចុះ »ដោយសារតែមិនអាចធ្វើអ្វីបានលីរ៉ាបានត្រឹមតែដើចេញទាំងក្នុងចិត្តក្ដៅឆេះឆួល ចំណែករឿងទៅទូលពិតប្រាប់អគ្គនាយកនោះនាងម៉េចនិងហ៊ានទៅបើរកតែឥកាសជួបអគ្គនាយកមិនទាំងបានផងនោះម៉្យាងមុននេះនាងក៏ឃើញច្បាស់ថាថេយ៉ុងមកជាមួយនិងអគ្គនាយក អ្វីដែលនាងចង់ដឹងនោះតើពួកគេត្រូវជាអ្វីនិងគ្នា?រឺក៏គ្រាន់តែសុំអាស្រ័យមកធម្មតានោះទេ?
      ឯអ្នកនៅទីនោះនាំគ្នាលួចសើចសមមុខដែលលីរ៉ាត្រូវអាម៉ាសមុខបែបនេះ តាំងពីដើមមកគ្មានអ្នកណាហ៊ាននិយាយដាក់នាងបែបនេះទេអត់សសើរមិនបាន ខុសប្លែកពីថេយ៉ុងដែលអង្គុយធុញទ្រាំនិងរឿងដែលកើតឡើងចំពោះគេ...
      « ពួកមនុស្សអស់នេះ »គេពិតជាធុញខ្លាំងណាស់អស់ពីមួយចូលមួយមិនចេះមិនចេះហើយ តើពេលណាគេឈប់ជួបមនុស្សបែបនេះទៅ?រឺក៏ជាពេលដែលគេត្រូវទៅអាណាចក្រវិញ? ទីនេះពិតជាច្របូកច្របល់ណាស់ជាពិសេសគឺការច្រណែនឈ្នានីសនៅទីណាក៏មាន។
       ងាគមកមើលជុងហ្គុកឯណ្ណេះវិញការងារគេពិតជាមមាញិកខ្លាំងណាស់ប៉ុន្តែក៏នៅតែឆ្លៀតពេលគិតពីរឿងរបស់ថេយ៉ុងខ្លាចថាថេយ៉ុងមានបញ្ហាចំណែករឿងឈ្លោះប្រកែកមុននេះគេក៏បានដឹងបានលឺដូចគ្នា បើតាមចិត្តដែលខឹងចង់តែសម្លាប់ស្រីម្នាក់នោះចោលភ្លាមៗនោះទេប៉ុន្តែគេធ្វើអ្វីមិនបានតាមចិត្តឡើយទុកអោយថេយ៉ុងជាអ្នកសម្រេចចិត្ត។
      « បងពិតជាចង់នាំអូនចាកចេញពីទីនេះណាស់...ប៉ុន្តែនៅទីនោះមិនល្អសម្រាប់ពួកយើងទេនៅពេលនេះ »គេអាចដឹងថាថេយ៉ុងចាប់ផ្ដើមធុញទ្រាំនិងកន្លែងនេះហើយគេក៏ដូចគ្នា គេចង់នាំថេយ៉ុងត្រឡប់ទៅវិញប៉ុន្តែគេគ្មានជម្រើសទីនោះមិនល្អសម្រាប់គេទាំងពីរនោះទេពួកសុីយ៉ាមអាចដឹងគ្រប់ពេល ដូច្នេះហើយត្រូវទ្រាំរហូតដល់គ្រប់យ៉ាងត្រឡប់មកជាល្អដូចដើម។
       ថេយ៉ុងបានចូលមកឆុងកាហ្វេគេក៏ចង់សាកថាវាមានរស់ជាតិបែបណាបានជាគ្រប់គ្នាចូលចិត្តផឹកខ្លាំងម្លេះ ប៉ុន្តែអ្វីដែលគូរអោយខឹងនោះគេមិនចេះធ្វើវាទេ។
     « ឈប់សឹន...នាងអាចប្រាប់ខ្ញុំពីរបៀបធ្វើវាបានទេ? »ពេលចូលមកដល់ក៏ជួបនិងមនុស្សម្នាក់ទើបគេសុំអោយនាងជួយបង្រៀនតែអ្នកណាទៅដឹងថាគេត្រូវទទូលពាក្យសម្ដីទាំងអស់នេះ...
      « ឯងជាស្អីអោយយើងជួយបង្រៀននោះ? ថយចេញអោយឆ្ងាយពីយើងបន្តឹចទៅធំក្លឹនក្រខ្លាំងណាស់ »ម្នាក់នេះគឺខេឡាជាលេខានោះអី គ្រាន់តែឃើញថេយ៉ុងភ្លាមនាងបញ្ចេញការខ្ពើមរអើមបាត់ទៅហើយនាងហ៊ានមើលងាយមនុស្សតែសម្បកក្រៅ។
      « ក្លឹនក្របែបណាដែរ? »គេមិនមែនមិនដឹងទេថានាងចង់មើលងាយគេ ប៉ុន្តែគេចង់អោយនាងប្រាប់ថាក្លឹនក្រនោះវាបែបណា? ក្ររឺមានមិនមែនជាមនុស្សទេមែនទេ?គេមិនមែនជាមនុស្សទេ ប៉ុន្តែនាងទៅវិញទេដែលជាមនុស្សប៉ុន្តែនាងបែជានាងមើលងាយមនុស្សដូចគ្នាទៅវិញ។
      « គឺក្លឹននេះវាកើតឡើងពេលឈរក្បែរអ្នកក្រដូចជាឯងនេះហើយ »ខេឡាញញិមចុងមាត់មើលថេយ៉ុងពីក្បាលដល់ជើងដោយការមើលងាយ ប៉ុន្តែនាងមានដឹងទេថាសម្លៀកបំពាក់ធម្មតាៗនេះប្រាក់ខែដែលនាងគិតថាច្រើនណាស់របស់នាងមួយឆ្នាំក៏មិនគ្រប់សម្រាប់សម្លៀកបំពាក់នេះផង។
       « ពិតមែនទេ? ខ្ញុំដូចជាធំក្លឹនឈ្នានីសនៅក្បែរនេះណាស់ »ថេយ៉ុងធ្វើជាយកដៃបិទច្រមុះដូចជាកំពុងតែធំក្លឹនមិនល្អយ៉ាងអញ្ចឹង។
       « ឯងនិយាយស្អី? »នាងមិនយល់ថាថេយ៉ុងកំពុងតែនិយាយអ្វីនោះទេ គេកំពុងតែដៀមដាមដាក់នាង?
      « ឈរក្បែរអ្នកឈ្នានីសអ្នកចូលចិត្តមើលងាយអ្នកដ៏ទៃពិតជាធំក្លឹនអាក្រក់ណាស់ »ថេយ៉ុងញញិមចុងមាត់បន្តឹចមុននិងដើចេញទៅបាត់អស់អារម្មណ៍ចង់ផឹកកាហ្វេទៀតហើយ មនុស្សកុំមើលងាយមនុស្ស មនុស្សខ្លះមានមុខមាត់ស្អាតបាតតែខាងក្នុងស្អុយរលួយទោះខំបាញ់ទឹកអប់ម៉ាកល្បីកប់ពពកយ៉ាងណាក៏មិនអាចលុបបំបាត់ក្លឹនអាសោចនៅខាងក្នុងដែរ។
      ចំណែកឯលីរ៉ាបានត្រឹមតែឈរសម្លក់សម្លឹងថេយ៉ុងពីខាងក្រោយខ្នងមិនដាក់ភ្នែកដូចជាមនុស្សដែលខឹងគុំគួនគ្នាមកយូរណាស់ហើយយ៉ាងអញ្ចឹង។
      « ត្រឹមជាបុគ្គលិកធម្មតាម្នាក់ ហ៊ានប្រើសម្ដីបែបនេះដាក់យើងផងមែនទេ? »នាងខឹងលើសពីខឹងទៅទៀតនាងអាចដឹងថាថេយ៉ុងជាបុគ្គលិកព្រោះកាដដែលថេយ៉ុងពាក់និងក.នេះឯង ត្រឹមតែជាបុគ្គលិកធម្មតាម្នាក់បែជាហ៊ានប្រើសម្ដីនេះដាក់នាងគិតថាគេជាអ្វី?ចាំមើលទៅចុះនាងមិនទុកគេនោះទេ គ្រាន់តែនាងនិយាយចប់ភ្លាមស្រាប់តែ...
      ប្រាវវ...ពែងការហ្វេក្ដៅៗដែលនៅនិងដៃរបស់នាងស្រាប់តែបែកប្រាវខ្ទាតអំបែងនិងកាហ្វេក្ដៅទាំងនោះមកលើនាងធ្វើអោយនាងមានរបួសនិងក្រហមស្បែកមិនតឹចនោះទេហើយវាក៏ជាស្នាដៃ...ស្នាដៃរបស់ថេយ៉ុង??



សូមរងចាំភាគបន្ត...💜🙏🏻

របាំងស្នេហ៍វែមផាយ🔥😈«ចប់»Where stories live. Discover now