ភាគទី25;ជួបគ្នាពួកយើងជាសត្រូវ

661 72 5
                                    

រឿង របាំងស្នេហ៍Vampire
ភាគទី 25


     រយៈពេលបីថ្ងៃទេសម្រាប់មនុស្សដែលបណ្ដែតបណ្ដោយតាមពេលវេលាប៉ុន្តែវាជាយូខ្លាំងណាស់សម្រាប់អ្នកដែលរងចាំដូចជាជុងហ្គុកនិងថេយ៉ុងយ៉ាងអញ្ចឹង បិទភ្នែកបើកភ្នែកចង់អោយតែដល់ថ្ងៃមង្គល់ឆាប់ៗ។ ទីបំផុតថ្ងៃនេះក៏បានចូលមកដល់ នៅក្នុងអាណាចក្រមានដុតភ្លើងបំភ្លឺប្រៀបដូចជាពន្លឺពណ៌មាស ផ្កាអមសងខាងអាណាចក្រក៏ដូចជានៅខាងក្នុងអាណាចក្រផ្ទាល់។ ផ្កាយដែលនៅលើលំហក៏បញ្ចេញពន្លឺព្រោងព្រាតសាងជាសម្រស់កាន់តែស្រស់ស្អាតក្នុងពិធីពិសេសមួយនេះ។
     បើនិយាយពីអង្គរាជទាយាទឯណ្ណេះវិញញញិមបិទមាត់មិនជិតតែម្ដងព្រោះថាថ្ងៃដែលទ្រង់បានរងចាំបានមកដល់ នៅលើរាងកាយក៏គ្តប់ដោយសម្លៀកបំពាក់កូនកម្លោះយ៉ាងសង្ហារ ចំណែកឯថេយ៉ុងក៏មិនខុសគ្នាប៉ុន្មានដែរទ្រង់ញញិមផងសើចផងពេលខ្លះរំភើបដល់ថ្នាក់ចង់ស្រក់ទឹកភ្នែកទៅហើយ មិនធ្លាប់គិតនោះទេថាមានថ្ងៃនេះ។
     នៅក្នុងកម្មវិធីមិនតម្រូវអោយថេយ៉ុងចេញមុខមកមុនទេអ្នកដែលចេញមកនោះគឺជុងហ្គុក នាំអោយអ្នកនៅទីនោះជ្រួលជ្រើមនិងភាពស្រស់សង្ហាររបស់ទ្រង់ប៉ុន្តែខំឈោងយ៉ាងណាក៏មិនដល់ទ្រង់មានមនុស្សពិសេសដែលសាកសមជាមួយនិងទ្រង់រួចទៅហើយ។
     «សប្បាយចិត្តណាស់ត្រូវទេជុងហ្គុក?»ស្ដេចចនដែលប្រថាប់នៅលើរាជបាល័ង្គក៏យាងចុះទៅសួរជុងហ្គុកដែលទើបតែដើចូលមកជាមួយនិងជំនិតទាំងពីរ មើលទៅទ្រង់ពិតជារីករាយខ្លាំងណាស់។
     «បិតាក៏ជ្រាបរួចទៅហើយថាខ្ញុំចង់អោយមានថ្ងៃនេះយូរប៉ុណ្ណាហើយ»មិនអោយសប្បាយមិនអោយរំភើបបានយ៉ាងម៉េចបើទ្រង់រងចាំថ្ងៃនេះយូរមកហើយនោះ? មិនមែន3ខែក៏មិនមែន3ឆ្នាំ ប៉ុន្តែតាំងតែពីថ្ងៃដែលបិតារបស់ទ្រង់នាំថេយ៉ុងមកអាណាចក្រ ពេលនោះថេយ៉ុងនៅតូចខ្លាំងណាស់ប៉ុន្តែចិត្តនិងបេះដូងរបស់ទ្រង់បានប្រគល់អោយថេយ៉ុងតាំងតែពីវិនាទីដំបូងទៅហើយ។
     «ត្រូវមើលថែថេយ៉ុងអោយល្អណាបុត្រ»រាជនីដែលនៅក្បែរនោះក៏ចូលមករកជុងហ្គុកនិងស្ដេចចន ទ្រង់អស់បារម្ភហើយដែលមានជុងហ្គុកមើលថែថេយ៉ុង។
     «ច្បាស់ជាបែបនោះហើយមាតា»មិនចាំបាច់ប្រាប់ក៏ទ្រង់និងមើលថែថេយ៉ុងអោយបានល្អដែរព្រោះថាថេយ៉ុងជាជីវិតជាអ្វីគ្រប់យ៉ាងរបស់ទ្រង់ស្រាប់ទៅហើយ។
      «ស្ដាយណាស់ដែលយ៉ុនហ្គីមិនបានមកចូលរួម»ពេលដែលឃើញជុងហ្គុកទ្រង់ក៏និកឃើញដល់យ៉ុនហ្គី ពិតជាសោកស្ដាយដែលយ៉ុនហ្គីមិនបានមកចូលរួមព្រោះគេបានលះបង់គ្រប់យ៉ាងអស់ទៅហើយ ពេលនេះប្រហែលជាកំពុងតែរីករាយជាមួយនិងមនុស្សដែលគេស្រលាញ់ហើយ ទ្រង់និយាយអ្វីមិនបានក្រៅពីយល់ព្រមតាមការសម្រេចចិត្តរបស់គេ។
     «មែនហើយ»រាជនីទម្លាក់ទឹកមុខបន្តឹចពេលនិកដល់បុត្រច្បង ទោះបីយ៉ុនហ្គីមិនមែនជាឈាមបង្កើតប៉ុន្តែទ្រង់ស្រលាញ់គេមិនចាញ់ជុងហ្គុកនោះទេ ទ្រង់តែងតែស្រម៉ៃថាថ្ងៃណាមួយពួកទ្រង់និងអាចជួបជុំគ្នានិងមិនឃ្លាតគ្នាទៅណាទៀតប៉ុន្តែគ្រប់យ៉ាងវាមិនមែនបែបនោះ យ៉ុនហ្គីបំបែកផ្លូវពីពួកទ្រង់ហើយ។
     «ពេលណាមួយពួកយើងទៅលេងទ្រង់ទៅមាតា»សម្ដីរបស់ជុងហ្គុកធ្វើអោយរាជនីញញិមបានបន្តឹច ប៉ុន្តែមិនអាចចេះតែទៅលេងបានរហូតទេ ជីវិតមនុស្សពិតជាខ្លីខ្លាំងណាស់ ជាតិនេះយ៉ុនហ្គីនៅចាំពួកទ្រង់ ចុះជាតិខាងមុខគេអាចចាំបានទេ?តើពួកទ្រង់ត្រូវទៅជួបគេនៅកន្លែងណា?
     ថ្ងៃមង្គលកុំគិតរឿងនាំតែឈឺចាប់អី មិនបានប៉ុន្មានកម្មវិធីក៏ត្រូវចាប់ផ្ដើម អធិរាជនិងរាជនីក៏យាងប្រថាប់លើរាជបាល័ង្គដោយមានជុងហ្គុកឈរនៅខាងក្រោមមួយថ្នាក់រងចាំអ្នកអង្គម្ចាស់របស់ទ្រង់ចេញមក។
      គ្រាន់តែវត្តមានរបស់ថេយ៉ុងចេញមកអមដោយបរិវ៉ាដើអមពីខាងក្រោយស្រទាប់ផ្កាក៏ត្រូវបាចឡើងយ៉ាងស្រស់ស្អាតធ្វើអោយមើលទៅនាយតូចកាន់តែស្រស់ស្អាតមួយកម្រឹតទៀត ទ្រង់មិនសមជាបិសាចទេព្រោះទេវតាក៏មានសម្រស់មិនស្មើនិងទ្រង់ផង ធ្វើអោយជុងហ្គុកដែលមើលមកនោះភាំងភ្លិកស្ទើរតែភ្លេចដកដង្ហើមម្ដងៗទៅហើយ តើនេះជាថេយ៉ុងរបស់ទ្រង់រឺ??
      «អូនស្អាតណាស់ដឹងទេថេយ៍?»ពេលដែលឡើងមកដល់ខាងលើជុងហ្គុកក៏សសើរថេយ៉ុងភ្លាមតែម្ដងព្រោះទ្រង់ពិតជាស្រស់ស្អាតពិតមែន តើចង់អោយទ្រង់ងប់ងុលដល់កម្រឹតណាទៀតទៅ?
      «បងក៏សង្ហារដែរ»មុខរបស់ថេយ៉ុងពេលនេះឡើងក្រហមទៅហើយ មិនអោយទ្រង់អៀនយ៉ាងម៉េចបើមកសសើរបែបនេះ តែជុងហ្គុករបស់ទ្រង់ក៏សង្ហារខ្លាំងដូចគ្នា។
     «អ្ហិម..ហ្ហិម...ចាប់ផ្ដើមបានហើយ»ស្ដេចចនគ្រហិមបន្តឹចព្រោះទ្រង់ចាប់ផ្ដើមជ្រេញនិងមួយគូរនេះខ្លាំងណាស់ មកនិយាយសសើរគ្នាអ្វីនៅចំពោះមុខទ្រង់បែបនេះ ចំណែកឯរាជនីបានត្រឹមតែអស់សំណើចនិងស្វាមីរបស់ទ្រង់ប៉ុណ្ណោះ។
     «គ្មានកម្មវិធីអ្វីកើតឡើងទាំងអស់»មិនទាន់ទាំងបាននិយាយអ្វីផងស្រាប់តែភាពចលាចលកើតមានឡើងដោយមានកងទ័ពសុីយ៉ាមចូលឈ្លានពានក្នុងអាណាចក្រហើយអ្នកអ្នកដែលដើចូលមកបន្ទាប់នោះគឺស្ដេចគីមជាស្ដេចនៃសុីយ៉ាមនេះឯង។
      «ការពារអធិរាជ»កងទ័ពវែមផាយក៏ចេញមករារាងមុខរាជបាល័ង្គមិនអោយសត្រូវចូលទៅប៉ះពាល់អធិរាជរបស់ពួកគេបាន ស្ថានភាពនៅពេលនេះមិនខុសពីកំពុងតែត្រៀមច្បាំងនោះទេ។
      «ថេយ៍...»ជុងហ្គុកឯណ្ណេះវិញគ្រាន់តែដឹងថាសុីយ៉ាមចូលឃ្លានពានទ្រង់ក៏ទាញថេយ៉ុងមកក្រសោបក្នុងទ្រូងទៅហើយ ហាក់ម្បីដូចជាខ្លាចអ្នកណានាំថេយ៉ុងចេញពីទ្រង់ទៅ ទ្រង់មិនព្រមនោះទេ។
       «ជុង...តើមានរឿងអី?»ថេយ៉ុងរាងឆ្ងល់បន្តឹចដែរថាគ្រប់គ្នាកំពុងតែធ្វើអ្វី ហើយរាងចំណាស់ដែលកំពុងតែសម្លឹងមកទ្រង់នោះគឺជាអ្នកណា?
      «ប្រគល់ថេយ៉ុងមកអោយយើង»ស្ដេចគីមពោលឡើងទាំងសម្ដីមុាំទឹកមុខត្រជាក់ស្រេប ទ្រង់មិនចង់និយាយអ្វីច្រើនក៏មិនមែនមកច្បាំងប៉ុន្តែមកទាមទាចៅប្រុសរបស់ទ្រង់ត្រឡប់ទៅវិញ។
     «ទ្រង់មានសិទ្ធអ្វីចង់ទាមទាអ្នកអង្គម្ចាស់ពីពួកយើងនោះ?»មកទាមទាត្រឡប់ទៅវិញ? ទាំងដែលដំបូងទ្រង់ទៅវិញទេជាអ្នកសាងរឿងបំបែកបំបាក់គ្រួសារគេថែមទាំងធ្វើគត់បិតារបស់ថេយ៉ុងថែមទៀត។
      «សិទ្ធជាជីតារបស់ថេយ៉ុងយ៉ាងម៉េច?ថេយ៉ុងជាសាច់ឈាមបង្កើតរបស់យើង ពួកឯងគ្មានសិទ្ធលាក់គេទុកទេ»យ៉ាងណាទ្រង់មានប្រៀបជាងព្រោះថេយ៉ុងជាឈាមបង្កើតរបស់ទ្រង់ ជាទាយាទនៃសុីយ៉ាម គេមិនមែនជាចន ថេយ៉ុង ប៉ុន្តែ ជាគីម ថេយ៉ុង។
      «ម្ចាស់តា...»ថេយ៉ុងក៏រាងភ្ញាក់ផ្អើលបន្តឹចដែរពេលដែលដឹងរឿងនេះ ហេតុអ្វីគ្មានអ្នកណាប្រាប់ទ្រង់ថាទ្រង់នៅមានជីតាមួយអង្គទៀត ចាប់តាំងពីតូចរហូតមកដល់ពេលនេះទ្រង់ម៨នដែលជ្រាបពីរឿងនេះទេ ចិត្តពិតជារំភើបណាស់។
      «មែនហើយគឺជាតា...មករកតាមកចៅ»ស្ដេចគីមទម្លាក់សម្លេងមកជាទន់ភ្លន់វិញពេលដែលលឺថេយ៉ុងហៅទ្រង់ ក្នុងចិត្តពិតជាចង់អោបចៅខ្លាំងណាស់ ហើយក៏រំភើបពេលបានជួបមុខចៅជាលើកដំបូង។
      «កុំទៅអីថេយ៍...នៅជាមួយបងណា កុំទៅណាចោលបង»ជុងហ្គុកភ័យមិនស្ទើនោះទេដែលឃើញថាថេយ៉ុងចិត្តទន់ទៅខាងនោះ គេមិនព្រមអោយថេយ៉ុងទៅណាទេ។
      «ប៉ុន្តែទ្រង់...»
      «ទ្រង់ជាស្ដេចនៃអាណាចក្រសុីយ៉ាម ថេយ៍ធ្លាប់ដឹងហើយមែនទេ?»ជុងហ្គុកនិយាយកាត់មិនអោយថេយ៉ុងនិយាយបន្ត ប៉ុន្តែក៏អាចអោយថេយ៉ុងបានដឹងថាអ្នកដែលហៅខ្លួនថាជាជីតារបស់ទ្រង់គឺជាសត្រូវរបស់អាណាចក្រវែមផាយ ធ្វើអោយទ្រង់អាចយល់បាននៅពេលនេះគ្រាន់តែមិនទាំងស្រុងប៉ុណ្ណោះ។
      «សុំរាជទានទោសផង...ខ្ញុំម្ចាស់និងមិនចាកចេញពីទីនេះទេ»ថេយ៉ុងរើចេញពីការអោបរបស់ជុងហ្គុកនិងឈរត្រង់ខ្លួនមើលទៅស្ដេចគីម ទ្រង់សប្បាយចិត្តពេលដែលដឹងថាទ្រង់នៅមានជីតាមួយអង្គទៀត តែបើអោយទ្រង់ទៅបើអោយទ្រង់ចាកចេញពីវែមផាយ...ធ្វើមិនបានទេ។
      «លឺហើយមែនទេ?»ស្ដេចចនញញិមឡើងយ៉ាងសមចិត្តពេលដែលលឺពាក្យសម្ដីរបស់ថេយ៉ុង យ៉ាងណាថេយ៉ុងនៅតែជ្រើសរើសវែមផាយ។
      «សម្រេចចិត្តអោយល្អទៅថេយ៉ុង...ចៅប្រហែលជាមិនចង់អោយមានសង្គ្រាមកើតឡើងទេមែនទេ?»ចុងក្រោយស្ដេចគីមនៅតែជ្រើសយករឿងនេះមកនិយាយ យ៉ាងណាទ្រង់ត្រូវយកថេយ៉ុងទៅវិញអោយបានទោះបីជាត្រូវធ្វើអ្វីក៏ដោយមិនលើកលែងសូម្បីតែសង្គ្រាម។
      «សង្គ្រាមតើវាយ៉ាងម៉េច?យើងមិនព្រមអោយថេយ៍ទៅណាទេ»ពេលនេះជុងហ្គុកខឹងស្ដេចគីមពេញទំហិងហើយ ទ្រង់ក៏បានគិតពីរឿងនេះរួចហើយដែរទ្រង់អាចលះបង់គ្រប់យ៉ាងអោយតែអាចរក្សារថេយ៉ុង។
      «ជុង...»ថេយ៉ុងចាប់ផ្ដើមរកកល្យចង់យំ សម្រាប់ជុងហ្គុកសង្គ្រាមគឺជារឿងធម្មតា ប៉ុន្តែសម្រាប់ទ្រង់គឺអត់ទេនៅក្នុងសង្គ្រាមធ្វើអោយមានឈាមដាបពេញធរណី គ្រប់គ្នាមានតែការបាត់បង់ ជាពិសេសអ្នកដែលបង់ជីវិតនៅក្នុងភ្លើងសង្គ្រាម។
       «អូនកុំបារម្ភអី បងមិនអោយអូនទៅណាទេ»ជុងហ្គុកក្រដោបថ្ពាលរបស់នាយតូចនិងអង្អែលថ្នមៗ កុំបារម្ភអីពួកគេគ្មានថ្ងៃឃ្លាតពីគ្នានោះទេ។
      «ជុង...អូន..អូនសុំទោស»ថេយ៉ុងស្រាប់តែឈានជើងថយចេញពីជុងហ្គុកទាំងទឹកភ្នែកហូជោគថ្ពាល់ សុំទោសទ្រង់មិនអាចរក្សារសន្យារបានទេ មិនអាចព្រោះតែទ្រង់ម្នាក់ត្រូវលះបង់ឈាមទ័ពដូចជាទន្លេនោះទេ មិនអាចព្រោះតែទ្រង់ម្នាក់ធ្វើអោយជុងហ្គុកជាប់ឈ្មោះជាស្ដេចអាត្មានិយមនោះទេ។
       «អូនធ្វើអីនិងថេយ៍?អូនទៅណា?»ជុងហ្គុកចាប់ដៃថេយ៉ុងជាប់ពេលដែលថេយ៉ុងឈានជើងចុះទៅខាងក្រោម ថេយ៉ុងកំពុងតែធ្វើអ្វី?
      «អូនត្រូវទៅហើយ»ថេយ៉ុងញញិមបន្តឹចមុននិងគ្រលាស់ដៃជុងហ្គុកចេញឈានជើងចុះទៅខាងក្រោម ក្រោមស្នាមញញិមរបស់ស្ដេចគីម។
      «ថេយ៍...»ជុងហ្គុកមិនព្រមឈប់រត់ទៅតាមថេយ៉ុងប៉ុន្តែក៏ត្រូវកងទ័ពនៃសុីយ៉ាមហាមឃាត់។ ស្ដេចចននិងរាជនីបានត្រឹមតែស្ងៀមស្ងាត់មើលទៅពួកទ្រង់ទាំងពីរម្នាក់យំមិនឈប់ម្នាក់ទៀតក៏ព្យាយាមរត់តាម ថ្ងៃដែលពួកទ្រង់ខ្លាចក៏ចូលមកដល់។
         «យើងត្រូវការតែប៉ុណ្ណឹងទេ តោះថេយ៉ុង»នេះហើយជាអ្វីដែលទ្រង់ចង់បានមុននិងដឹកដៃចៅបែខ្នងត្រឡប់ទៅវិញ។
      «ថេយ៍...កុំទៅចោលបងអីណា»ជុងហ្គុកព្យាយាមចូលទៅរកថេយ៉ុងប្រឹងតបតទៅកងទ័ពទាំងនោះប៉ុន្តែមិនចេះអស់តតែសោះ។
      «ហុិកៗៗ...»ថេយ៉ុងលើកដៃម្ខាងមកជួតទឹកភ្នែក មិនហ៊ានងាគក្រោយទេខ្លាចថាចិត្តមិនដាច់ប៉ុន្តែចុងក្រោយ...
     «ជុង...ហុិកៗ»ថេយ៉ុងគ្រលាស់ដៃចេញពីស្ដេចគីមរត់ចូលទៅរកជុងហ្គុកមុននិងចូលទៅអោបនាយយ៉ាងណែន ឈឺណាស់...ឈឺចាប់បំផុតពេលដែលដឹងខ្លួនថានិងត្រូវឃ្លាតឆ្ងាយពីមនុស្សដែលខ្លួនឯងស្រលាញ់។
      «កុំទៅណាចោលបងណាថេយ៍..ហុិក...កុំទៅអី កុំទុកបងចោលអី»ពេលនេះកុំថាឡើយថេយ៉ុងសូម្បីតែជុងហ្គុកក៏ទប់ទឹកភ្នែកលែងជាប់ដែរ កុំទៅណាចោលទ្រង់អី។
      «អូនសុំទោស...ដែលមិនអាចរក្សារសន្យាបាន សុំទោសដែលត្រូវទៅ ហុិកៗ...អូនមិនដឹងថាថ្ងៃខាងមុខនិងមានអ្វីកើតឡើង ប៉ុន្តែបងត្រូវចាំថាអូនស្រលាញ់បង»ថេយ៉ុងរៀបរាប់ទាំងទឹកភ្នែកដៃស្រវ៉ាអោបជុងហ្គុកយ៉ាងណែនបំផុតតាមដែលអាចធ្វើទៅបាន ប្រៀបដូចជាការអោបមួយនេះគឺជាការអោបចុងក្រោយយ៉ាងអញ្ចឹង។
      «ទេ...បងអោយអូនទៅណាទេ»ជុងហ្គុកអោបថេយ៉ុងណែនមិនចាញ់គ្នាឡើយ គេខ្លាចថាបើលែងថេយ៉ុងនិងទៅចោលទ្រង់។
      «អូនស្រលាញ់បងណាប្ដីសម្លាញ់...នេះជាពាក្យចុងក្រោយដែលអូននិយាយទៅបងសូមបងចងចាំ...ពេលក្រោយ...បើ បើយើងជួបគ្នាពួកយើងជាសត្រូវ»ថេយ៉ុងបិទភ្នែករម្ងាប់ចិត្តនិងលែងចេញពីការអោបរបស់ជុងហ្គុកម្ដងបន្តឹចៗ ប៉ុន្តែជុងហ្គុកដូចជាមិនព្រមលែងសោះនាយតូចក៏ប្រឹងរើចេញរហូតដល់រួចចេញពីដៃរបស់ជុងហ្គុក ។
      «បងធ្វើមិនបានទេថេយ៍...»ជុងហ្គុកព្យាយាមចូលទៅអោបថេយ៉ុងម្ដងទៀតប៉ុន្តែប៉ះនាយតូចមិនបានសោះ ថេយ៉ុងក៏និយាយអ្វីមិនបានក្រៅពីដើចេញពីទីនេះជាមួយនិងស្ដេចគីម។
      «ថេយ៉ុងហា...បងស្រលាញ់អូន លឺទេបងស្រលាញ់អូន»សម្លេងជុងហ្គុកនៅតែលឺមកដល់ថេយ៉ុង លឺហើយកាន់តែឈឺប៉ុន្តែជើងចេះតែបោះជំហ៊ានទៅមុខទឹកភ្នែកក៏ស្រក់ចុះមកដោយគ្មានសម្លេង។



សូមរងចាំភាគបន្ត....💜🙏🏻

  

របាំងស្នេហ៍វែមផាយ🔥😈«ចប់»Where stories live. Discover now