ភាគទី13;បងមិនព្រមអោយអ្នកណាដណ្ដើមអូនចេញពីបងទេ

897 75 2
                                    

រឿង របាំងស្នេហ៍Vampire
ភាគទី 13


     វាមិនមែនជារឿងតូចតាចនោះទេដែលទាយាទរបស់អាណាចក្រសុីយ៉ាមប្រើនាមត្រកូលរបស់ពូជពង្សវែមផាយដែលជាសត្រូវលោហឹតនិងគ្នា វាជារឿងមួយដែលធ្វើអោយស្ដេចនៃអាណាចក្រខឹងក្រោធនិងកញ្ជោលចង់បានចៅរបស់ទ្រង់ត្រឡប់មកវិញ។ គ្រាដើមទោះបីជាទ្រង់ឃោឃៅតែទ្រង់មិនដែលគិតថាលើកដៃធ្វើឃាតបុត្រហើយនិងចៅរបស់ទ្រង់ទេប៉ុន្តែដោយសារតែលើកនោះព្រះនាងសាជីយ៉ុងប្រថុយស្លាប់រស់ធ្វើយ៉ាងម៉េចនាំបុត្ររត់ចេញអោយឆ្ងាយពីអាណាចក្រសុីយ៉ាម។
    នៅពេលគ្រប់យ៉ាងត្រូវបានបញ្ចប់ព្រះនាងហ្វីរីកាក៏ត្រឡប់មកដំណាក់របស់ទ្រង់វិញជាមួយនិងដាសាដែលជាអ្នកបម្រើផ្ទាល់ខ្លួនរបស់ទ្រង់ប៉ុន្តែបើតាមមើលទៅតាមទឹកមុខទៅដូចជាមិនល្អប៉ុន្មានទេ។
    « ព្រះនាងកុំយកចិត្តទុកដាក់និងសម្ដីព្រះអង្គខ្លាំងពេកអី នោះក៏ដោយសារតែព្រះអង្គទ្រង់ក្រោធ »ពេលមកដល់ដំណាក់ដាសាក៏ព្យាយាមនិយាយលួងលោមទៅកាន់ម្ចាស់របស់នាង មើលទៅទ្រង់ដូចជាពិបាកចិត្តហើយក៏មានជ្រាបទឹកភ្នែក។
    « យើងដឹងច្បាស់ណាស់ »ហ្វីរីកាញញិមលាយទឹកភ្នែក ទ្រង់ដឹងច្បាស់ណាស់ថាម្ចាស់តារបស់ទ្រង់មិនដែលស្រលាញ់ទ្រង់នោះទេ នៅក្នុងបេះដូងរបស់ទ្រង់មានតែថេយ៉ុងប៉ុណ្ណោះទោះបីជាមិនធ្លាប់ជួបគ្នាសូម្បីតែម្ដងខុសពីនាងដែលនៅជាមួយទ្រង់រហូតមកតែទ្រង់មិនដែលខ្វល់ខ្វាយដឹងពីសុខទុក្ខអ្វីឡើយ។
    « មើលទៅព្រះអង្គពិតជាចង់ដណ្ដើមយករាជទាយាទមកពិតមែនហើយ »នាងដកដង្ហើមធំដោយការតឹងថប់ក្នុងទ្រូង នាងត្រឹមតែជាអ្នកបម្រើជាភៀលាងនៅក្នុងអាណាចក្រគ្មានសិទ្ធនិយាយនិងបញ្ចេញយោបល់អ្វីឡើយ តែបើសួរថានាងចង់អោយរាជទាយាទវិលចូលអាណាចក្រវិញទេ?នាងប្រាកដជាឆ្លើយថាមិនហើយ មិនមែននាងមានគោលបំណងមិនល្អរឺមានគំនិតអាក្រក់អ្វីនោះទេប៉ុន្តែនាងអាណិតដល់ព្រះនាងម្ចាស់របស់នាង នេះរាជទាយាទមិននៅដល់ថ្នាក់នេះហើយទម្រាំតែរាជទាយាទវិលចូលអាណាចក្រអ្នកនៅទីនេះប្រាកដជាភ្លេចនៅវត្តមានរបស់ព្រះនាងម្ចាស់ហើយ។
    « បើនោះជារាជបំណងរបស់ទ្រង់ »ដឹងលើសពីដឹងថាស្ដេចគីមមានបំណងអ្វីតែក៏មិនអាចបញ្ចេញមតិអ្វីបានព្រោះនាងមានឈ្មោះថាជាព្រះនាងតែឈ្មោះគ្មានអំណាចអ្វីទាំងអស់ អ្នកនៅក្នុងអាណាចក្រស្ទើរតែដើរំលងមិនគោរពនាងទាំងអស់ទៅហើយ ម៉្យាងបើស្ដេចគីមមានបំណងចង់អោយថេយ៉ុងចូលមកអាណាចក្រវិញនោះទ្រង់ប្រាកដជាធ្វើគ្រប់យ៉ាងអោយបានសម្រេចបំណងមួយនោះ។ និយាយតាមត្រង់ទៅចុះទ្រង់ពិតជាច្រណែននិងថេយ៉ុងណាស់នេះបើតាមអ្វីដែលបានលឺមកស្ដេចនៃវែមផាយស្រលាញ់ថ្នាក់ថ្នមថេយ៉ុងដូចជាឈាមបង្កើត គេធំធាត់ឡើងដោយក្ដីស្រលាញ់និងភាពកក់ក្ដៅខុសពីទ្រង់ដែលធំដឹងក្ដីឡើងដោយភាពចម្រោងចម្រាស់ មិនធ្លាប់ទទូលបានភាពកក់ក្ដៅម្ដងណាឡើយ។
     ពិភពបិសាចខុសប្លែកពីពិភពលោករបស់មនុស្សដែលមានពន្លឺមានរុក្ខជាតិខ្យល់អាកាសគូរអោយចង់រស់នៅ។ ថ្ងៃនេះថេយ៉ុងមហាសែនកំសត់របស់ពួកយើងត្រូវដើទៅរៀនទៀតហើយគ្មានសូម្បីតែកង់រឺម៉ូតូជិះ គិតៗទៅគេអាណិតខ្លួនឯងចង់ស្រក់ទឹកភ្នែក។
    « កុំអោយដល់វេនយើងម្ដងណា »នាយតូចដើបណ្ដើររអ៊ួបណ្ដើរព្រោះតែខឹងនិងជុងហ្គុក ស្មានតែពេលយល់ចិត្តគ្នាហើយគេអោយឡានបើកមកសាលាតែមានឯណាដើរដដែល កុំអោយដល់វេនគេវិញអោយសោះគេនិងលេងជុងហ្គុកវិញអោយចាស់ដៃ។
    « មានប្ដីហើយពិបាកលើសដើម..បើដឹងថាអញ្ចឹងដដែលយើងមិនអោយប៉ះទេ »អ្នកណាថាមានប្ដីហើយស្រួលចេញមុខមក មើលតែជីវិតគេពេលនេះទៅដឹងហើយគ្មានស្រួលអ្វីទេមានតែពិបាកលើសដើម បើដឹងថាអញ្ចឹងគីម ថេយ៉ុងមិនខ្ចីអោយប៉ះខ្លួនទេតែត្រឹមតែជាការគិតព្រោះតែពេលនេះខ្លួនគេសុទ្ធតែស្នាមបឺតខាំជាពិសេសគឺកញ្ចឹងក.និងតែម្ដងខំលាបម្សៅបំបាត់ហើយនៅតែមិនមើលឃើញ។
    ថេយ៉ុងដើរអ៊ូជាហូហែរទម្រាំតែមកដល់សាលាប៉ុន្តែគេមិនបានហត់និងអារឿងដើអីអស់និងទេតែបើមនុស្សធម្មតាអាចហត់ដល់ធ្លាក់អណ្ដាតបាន។
    « ថេយ៍...»ចូលមកដល់ក្នុងសាលាមិនទាន់បានប៉ុន្មានផងក៏មានអ្នករត់ចូលមកគៀកក.គេបាត់ទៅហើយម្នាក់នោះគឺជីមីនមិត្តតែម្នាក់គត់របស់គេនេះឯង។
    « ថ្ងៃនេះពួកយើងមកដល់សាលាមុន15នាទី »ថេយ៉ុងលើកដៃមើលនាឡិកាក៏ឃើញថាពួកគេមកមុនម៉ោង15នាទីអញ្ចឹងហើយអ្នកគ្រូលីមិនអាចពិន័យគេបានទេ។
    « យ៉ាងណាក៏គាត់រកលេសធ្វើបាបពួកយើងដែរឯងចាំតែមើលទៅ »ពួកគេដើបណ្ដើរគ្នាទៅអគារៀនហើយក៏ឆ្លៀតពិភក្សាររឿងគ្រូពិន័យដែរ ថ្ងៃនេះគ្មានលេសមករៀនយឺតពិន័យប្រាកដជាមានលេសអ្វីមួយទៀតមកធ្វើបាបពួកគេ គិតហើយហត់ជំនួស។
    « យើងក៏គិតដូចឯងដែរ »អោយតែថាមករៀនដឹងតែត្រូវពិន័យហើយមិនដឹងជាស្អីខ្លះទេទាំងម្ដាយទាំងកូនរករឿងធ្វើបាបគេមិនចេះចប់មិនចេះហើយ រឺក៏អាងស្វាមីជានាយក?
    « និយាយអញ្ចឹងឯងជាហើយមែនទេ? »ដោយសារតែម្សឹលមិញគេបានដឹងថាថេយ៉ុងមានអ្នកមកសុំច្បាប់អោយដោយប្រាប់ហេតុផលថាឈឺ គេក៏ចង់ទៅសួរសុខទុក្ខដែរតែមិនស្គាល់ ពេលសុំអាស័យដ្ឋានរបស់ថេយ៉ុងពីគ្រូក៏គ្រូមិនអោយ។
    « យើង...យើងលែងអីហើយ »ថេយ៉ុងញញិមទាំងមិនសូវសម ត្រូវហើយម្សឹលមិញគេឈឺព្រោះតែ...ថ្ងៃនេះគេលែងអីហើយគេងាយជាសឹងអី។
    « អញ្ចឹងតោះយើងប្រញ៉ាប់ទៅថ្នាក់ »ដើលេងៗនិងមិនកើតទេតែទៅយឺតតែមួយវិនាទីក៏គេរករឿងចង់ពិន័យដែរអញ្ចឹងហើយត្រូវទៅអោយបានលឿន និកឃើញហើយខ្នាញ់ណាស់ត្រង់កូនខ្លួនឯងយឺតកន្លះម៉ោងទៅមួយម៉ោងគ្មានពិន័យទេដល់គេយឺតតែពីរបីនាទីនិងដឹងតែឈរពីរទៅបីម៉ោងហើយ។
    យើងកាត់មកមើលនៅឯក្រុមហ៊ុនផលិតឡានឯណ្ណេះវិញបុគ្គលិកម្នាក់ៗនាំគ្នាអោនមុខចុះពេលដែលអគ្គនាយករបស់ពួកគេដើចូលមកអមដោយអំណាចនិងមានយ៉េរ៉ុងដើតាមពីខាងក្រោយ។ ទឹកមុខមុាំមិនចេះញញិមក៏ពិតមែនប៉ុន្តែគេពិតជាសង្ហារទាក់ចិត្តមនុស្សស្រីមិនតឹចនោះទេ កុំថាឡើយមនុស្សស្រីសូម្បីតែមនុស្សប្រុសមួយចំនួនទៀតក៏លង់ជាមួយនិងគេដែរ។
    « អរុណសួស្ដីលោកអគ្គនាយក »អ្នកនាងលេខាឯណ្ណេះក៏មិនអន់ដែរខំរៀបចំខ្លួនផងបាញ់ទឹកអប់ទាក់ទាញមនុស្សប្រុសផង នៅមកឈរមុខទ្វាញញិមចង់រហែកមាត់ដើម្បីអោយគេចាប់អារម្មណ៍នាង តែកុំថាឡើយចាប់អារម្មណ៍រឺឆ្លើយតបនិងនាង សូម្បីតែមុខក៏គេមិនមើលផងដើហួសនាងធ្វើដូចជានាងគ្មានរូបរាងយ៉ាងអញ្ចឹង។
    « គូរអោយចង់សើច »ភ្លេចប្រាប់ទៅថានៅខាងមុខទ្វាofficeមិនមែនមានតែអ្នកនាងលេខាខាង ខេឡាម្នាក់ទេនៅមានអ្នកនាងប្រធានផ្នែកហ្វាង លីរ៉ាម្នាក់ទៀត។ ពេលដែលជុងហ្គុកចូលទៅខាងក្នុងជាមួយនិងយ៉េរ៉ុងបាត់លីរ៉ាធ្វើជាលើកដៃខ្ទប់មាត់សើចតែបំណងចង់ឌឺផ្គើនទៅកាន់ខេឡាច្រើនជាង។
    « គិតថានាងល្អជាយើងប៉ុណ្ណាទៅ? »បើថាអគ្គនាយកចនមើលមុខទៅមិនថាទេគេមិនមើលមុខទាំងអស់គ្នាសោះនិងមកធ្វើជាសើចចំអក កុំគិតថានាងមិនដឹងណាថាលីរ៉ាមានបំណងទៅលើអគ្គនាយកមិនខុសពីនាងប៉ុន្មានទេ។
    « តែយើងក៏មិនបានយកមុខយកមាត់ដូចជានាង ...អរុណសួស្ដីលោកអគ្គនាយក ស្ដាប់ហើយអ៊ាក...»លីរ៉ាធ្វើជាពេបមាត់ពេបក.ត្រាប់តាមខេឡានិងធ្វើដូចជាចង់ក្អួតហើយក៏ដើចេញទៅបាត់ទុកអោយខេឡានៅមិនសុខចិត្តតែម្នាក់ឯង។
    « បើយើងក្លាយជាអ្នកស្រីចនពេលណា អ្នកដែលយើងដេញមុនគេគឺនាងហ្វាង លីរ៉ា »ខឹងម្ដងៗចង់តែកញ្ច្រំអោយបាក់អគានោះទេតែខ្លាចថាបន្លឺសម្លេងនាំអោយអគ្គនាយកមិនពេញចិត្ត អ្នកណាក៏ដឹងថាអគ្គនាយកបែបណាតែគេមិនពេញចិត្តហើយគេមិនទុកនោះទេហើយបើក្រុមហ៊ុននេះបណ្ដេញបុគ្គលិកម្នាក់ណាចេញក្រុមហ៊ុនផ្សេងៗក៏មិនហ៊ានទទូលអោយធ្វើការដែរ អញ្ចឹងហើយត្រូវធ្វើចិត្តអោយត្រជាក់ៗបើនាងអាចសម្រេចបំណងឡើងធ្វើជាអ្នកស្រីចននៅក្នុងវិមានចនពេលណានាងនិងមានសិទ្ធអំណាចគ្រប់បែបយ៉ាងហើយអ្នកដែលនាងកំចាត់មុនគេនោះគឺហ្វាង លីរ៉ាសត្រូវការងារសត្រូវបេះដូងរបស់នាង។
    នៅក្នុងofficeស្ងៀមស្ងាត់មិនខុសពីរាល់ដងប៉ុន្មានទេ យ៉េរ៉ុងបានត្រឹមតែឈរនៅស្ងៀមមិនហ៊ានបញ្ចេញសម្លេងអ្វីរងចាំអោយចៅហ្វាយរបស់ខ្លួនបង្គាប់បញ្ជា។
    « ឯងដឹងហើយមែនទេថាត្រូវការពារថេយ៉ុង? »ជុងហ្គុកមើលទៅយ៉េរ៉ុង មិនមែនគេមិនការពារថេយ៉ុងទេប៉ុន្តែគេគ្រាន់តែចង់អោយមានអ្នកតាមការពារថេយ៉ុងគេមិនអាចបន្លំធ្វើជាខ្យល់តាមថេយ៉ុងគ្រប់ពេលនោះទេ។
    « បាទទាន »យ៉េរ៉ុងអោនមុខចុះដឹងអំពីតួនាទីរបស់ខ្លួន
    « បើមានហេតុការហ៍មិនស្រួលចំពោះថេយ៍ត្រូវប្រាប់យើងអោយបានលឿនបំផុត ជាពិសេសគឺពួកសុីយ៉ាម »ឆាងវុកបានផ្ដល់ដំណឹងអោយបានដឹងថាពេលនេះស្ដេចគីមបានជ្រាបពីរឿងថេយ៉ុងហើយអញ្ចឹងហើយគេត្រូវតែប្រុងប្រយ័ត្ន ពេលនេះពួកសុីយ៉ាមមិនទាន់ដឹងពីថេយ៉ុងថាកំពុងរស់នៅទីណាទើបគេអោយយ៉េរ៉ុងជំនួសដៃជើងគេសឹនតែបើបន្តឹចទៀតមានរឿងមិនស្រួលគេនេះហើយដែលនិងតាមការពារថេយ៉ុងជាប់ដោយខ្លួនឯង។
    « បាទទាន »គេគ្មានអ្វីក្រៅពីទទូលបញ្ជានិងប្រើថាមពលចាកចេញពីទីនេះទៅកន្លែងរបស់ថេយ៉ុងបាត់តាមការបង្គាប់បញ្ជារបស់អ្នកជាម្ចាស់។
     « បងមិនព្រមអោយអ្នកណាដណ្ដើមអូនចេញពីបងនោះទេថេយ៍ ទោះត្រូវមានសង្គ្រាមក៏បងព្រមអោយតែអាចរក្សារអូនអោយនៅក្បែរបងបាន »ជុងហ្គុកដាក់ដៃស៊កចូលក្នុងហោប៉ៅខោភ្នែកសម្លឹងមើលទៅកាន់ទីក្រុងដ៏ស្រស់ស្អាត ប៉ុន្តែក្នុងចិត្តពោពេញទៅដោយកង្វល់។ គេមិបអាចដឹងទេថាថ្ងៃខាងមុខនិងមានរឿងអ្វីកើតឡើងប៉ុន្តែគេអាចទាយដឹងថានិងមានរឿងមិនល្អកើតឡើង គេត្រៀមខ្លួនសម្រាប់ទទូលរួចហើយទោះបីត្រូវធ្វើសង្គ្រាមបង្ហូរឈាមក៏គេព្រមអោយតែអាចរក្សារថេយ៉ុងបាន គេមិនខ្វល់នោះទេថាមានកងទ័ពវែមផាយប៉ុន្មានដែលត្រូវបង់ជីវិតនៅក្នុងភ្លើងសង្គ្រាម។



សូមរងចាំភាគបន្ត...💜🙏🏻

របាំងស្នេហ៍វែមផាយ🔥😈«ចប់»Where stories live. Discover now