ភាគទី8;បើចង់មានដង្ហើមដកចេញអោយឆ្ងាយពីយើង

937 94 1
                                    

រឿង របាំងស្នេហ៍Vampire
ភាគទី 8


ជីមីននិងថេយ៉ុងត្រូវឈរនៅមុខដងទង់ជាតិតាមអ្វីដែលអ្នកគ្រូបន្ទុកថ្នាក់ដាក់បញ្ជា រយៈពេលពីរម៉ោងបានកន្លងផុតទៅហើយប៉ុន្តែមើលទៅពួកគេដូចជាមិនទន់ដៃទន់ជើងទៅណាទាល់តែសោះនៅមានសើចសប្បាយជាមួយគ្នាថែមទៀតដូចគ្មានរឿងអ្វីកើតឡើងយ៉ាងអញ្ចឹង។ បើថាជីមីនទៅគេទម្លាប់និងរឿងបែបនេះមួយសប្ដាហ៍គេឈរបែបនេះស្ទើរតែប្រាំពីរថ្ងៃទៅហើយវាធ្វើអោយក្លាយជាទម្លាប់របស់គេ ហើយចុះថេយ៉ុងនោះយ៉ាងម៉េចវិញគេទើបតែមកថ្ងៃដំបូងក៏ត្រូវទទូលវិន័យបាត់ទៅហើយប៉ុន្តែមើលទៅគេធ្វើដូចធម្មតាមិនហត់អ្វីសោះ
« ឯងមិនរោយជើងទេ? »ពេលដែលចប់ម៉ោងជីមីនបាននាំថេយ៉ុងមកអង្គុយនៅលើបង់ក្រោមដើមឈើធំមួយមុននិងហុចទឹកអោយថេយ៉ុង មើលទៅគេមិនហត់សោះសូម្បីតែគេសុាំហើយនៅចុកដៃចុកជើងខ្លះ
« គ្មានអីទេប៉ុណ្ណឹងនោះ យើងធ្លាប់ជួបច្រើនជាងនេះទៅទៀត »រឿងប៉ុណ្ណឹងធ្វើអ្វីគេកើតទៅសូម្បីតែកម្ដៅដែលចង់ប៉ះពាល់ស្បែកសខ្ចីល្ហក់របស់គេនោះក៏ប៉ះមិនបានផងនេះក៏ព្រោះតែគេប្រើថាមពលការពារ។ តាំងតែពីធំដឹងក្ដីមកគេត្រូវរងការហ្វឹកហាត់ច្រើនខ្លាំងណាស់ជាពិសេសជុងហ្គុកបានបង្រៀនពីវិធីការពារខ្លួនដល់គេច្រើនដែរកុំភ្លេចអោយសោះថាគេមិនមែនមនុស្ស
« ឯងប្រាកដជាលំបាកហើយ តើមានអ្នកធ្វើបាបឯងច្រើនណាស់មែនទេ? »គ្រាន់តែលឺថេយ៉ុងនិយាយហើយជីមីនក៏ចាប់ផ្ដើមមានចិត្តអាណិតមិត្ត គេនៅក្មេងណាស់មិនគូរជួបរឿងច្រើនបែបនេះទេច្បាស់ណាស់ថាមានអ្នកធ្វើបាបថេយ៉ុងច្រើនទើបគេអាចសុាំនិងការពិន័យនេះដោយគ្មានបញ្ហាទាំងដែលគ្រប់យ៉ាងផ្ទុយស្រឡះពីការគិតរបស់គេទាំងស្រុង
« មែន..មែនហើយ ហិហិ »ថេយ៉ុងសើចតឹចៗយល់ស្របជាមួយនិងសម្ដីរបស់ជីមីន តែជីមីននិយាយមិនខុសប៉ុន្មានទេរាល់ថ្ងៃនេះគេត្រូវជុងហ្គុកធ្វើបាបកេងចំណេញគេមករហូតសូម្បីតែមកសាលាក៏អោយដើគេមកដោយខ្លួនឯងដែរ
« ទៅញុាំបាយទៅល្អទេ? »ជីមីនក៏ប្ដូរប្រធានបទនិយាយមិនចង់អោយថេយ៉ុងគិតរឿងមិនសប្បាយចិត្តទៀតទេ ណាមួយព្រឹកនេះថ្នាក់របស់ពួកគេនៅពេលព្រឹកមានតែពីរម៉ោងទេ ហើយពីរម៉ោងនិងគឺពួកគេហួសម៉ោងហើយមិនបានរៀនទេមានតែចាំចូលនៅពេលល្ងាច
« យើងក៏ឃ្លានដែរ »ថេយ៉ុងក៏ញញិមឡើងនៅពេលនិកដល់របស់ញុាំពេលនេះគេក៏ឃ្លានល្មមគ្រាន់តែមិនសូវជាចំណូលនៅអារហារទាំងអស់នេះ បើបានឈាមវាល្អជាងនេះ
ពួកគេទាំងពីរក៏នាំគ្នាទៅកង់ទៀនស្មានេះនៅមានមនុស្សច្រើននៅឡើយ អ្នកខ្លះជាម៉ោងទំនេរអ្នកខ្លះទៀតក៏គេចម៉ោងរៀននិងអ្នកខ្លះទៀតមានហេតុផលផ្សេងៗ។ ក្រសែរភ្នែកជាច្រើនគូរបានសម្លឹងមើលមកកាន់នាយតូចទាំងពីរជាពិសេសគឺថេយ៉ុងតែម្ដងព្រោះតែមិនធ្លាប់ឃើញមកពីមុនប្រហែលជាសិស្សថ្មីហើយ ណាមួយសម្រស់របស់គេស្អាតទាក់ចិត្តមនុស្សគ្រប់គ្នាតែម្ដង
« ឯងអង្គុយចាំយើងត្រង់នេះហើយថេយ៍ យើងទៅយកអីញុាំ »ជីមីនបាននាំថេយ៉ុងមកដល់តុទំនេរមួយមុននិងអោយថេយ៉ុងចូលអង្គុយមុនខ្លួនព្រោះគេត្រូវទៅយកអារហារមកញុាំ លេងសើចអីគេមិនបានញុាំមកតាំងពីយប់មិញពេលនេះឃ្លានខ្លាំងណាស់
« អ្ហិមម..»នាយតូចថេយ៉ុងងគ់ក្បាលតឹចៗចូលទៅតុមុនជីមីនទើបជីមីនដើចេញទៅរកអ្វីមកញុាំ។ ថេយ៉ុងអង្គុយរេរភ្នែកមើលនេះមើលនោះមិនព្រមឈប់ នៅទីនេះសុទ្ធតែប្លែកគ្រប់យ៉ាងសម្រាប់គេ
« អាយយយ..ពួកឯងៗទាយាទត្រកូលចនបើកបង្ហាញមុខមាត់ហើយ »សម្លេងសិស្សស្រីៗដែលនៅក្នុងកង់ទីននាំគ្នាស្រែកហាក់ជ្រួលជ្រើមនិងពត៌មាននៅក្នុងទូរស័ព្ទធ្វើអោយអ្នកផ្សេងទៀតនាំគ្នាជ្រួលច្របល់លើកទូរស័ព្ទមកមើលគ្រប់ៗគ្នា
« មែនហើយៗ..មើលចុះគាត់សង្ហារខ្លាំងណាស់ »
« ដូចជាទេវបុត្រដើដីយ៉ាងអញ្ចឹង »
« មនុស្សរឺក៏ជាទេវតាអោយប្រាកដទៅនេះ សង្ហារខ្លាំងណាស់ »
« យើងលង់គាត់ហើយ »
សម្លេងទ្រហឹងដូចរៃស្រែកចេកចាចពេញកង់ទីនធ្វើអោយថេយ៉ុងធុញឡើងភ្លាមៗ ស្រីៗអស់នេះគិតអី?ឃើញប្រុសមិនបានមែន។ ថេយ៉ុងមិនពេញចិត្តនិងពួកនោះក៏ពិតមែនប៉ុន្តែគេក៏មិនភ្លេចយកទូរស័ព្ទមកមើលដែរចង់ដឹងណាស់ថាអ្នកណាដែលធ្វើអោយស្រីៗនៅក្នុងសាលារបស់គេជ្រួលជ្រើមខ្លាំងបែបនេះ
« នេះ..? »គ្រាន់តែដឹងថាជាអ្នកណាហើយធ្វើអោយនាយតូចបើកភ្នែកធំៗទាំងនិកស្មានមិនដល់។ លោកចនដែលស្រីៗអស់នោះនិយាយគឺចន ជុងហ្គុក ពិតជាមិនគូរអោយជឿមែន
« ឯងក៏ចាប់អារម្មណ៍និងរឿងនេះដែរ? »ជីមីនដែលលើកអារហារមកនោះក៏អោនមើលទៅអេក្រង់ទូរស័ព្ទរបស់ថេយ៉ុង ក៏ឃើញថាវាជាពត៌មានដែលមនុស្សម្នានៅក្នុងប្រទេសនិងក្រៅប្រទេសក៏ដូចជាក្នុងបណ្ដាញសង្គមកំពុងតែចាប់អារម្មណ៍ មិននិកស្មានថាថេយ៉ុងមើលពីពត៌មាននេះដែរសោះ
« អត់ទេ..មុននេះយើងលឺពួកស្រីៗអស់នោះជ្រួលច្របល់ពេកទើបចង់ដឹង »នាយតូចគ្រវីក្បាលតឹចៗ គេឯណាទៅចេះចាប់អារម្មណ៍ពីរឿងនេះនោះ
« បើឯងចាប់អារម្មណ៍ក៏គ្មានអ្វីចម្លែកដែរ »មនុស្សដែលមានកេរ្តិ៍ឈ្មោះល្បីរន្ទឺអ្នកណាដែលថាមិនចាប់អារម្មណ៍នោះ
« តើគេមានអ្វីពិសេសទៅ? »តើជុងហ្គុកមានអ្វីពិសេសទើបមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលនិងវត្តមានរបស់នាយខ្លាំងម្លេះ?ចុះគេ..ចុះគេវិញនោះ? គេក៏បានមកជាមួយនិងជុងហ្គុកដែរ ម្ដេចគ្មានអ្នកណាយកគេទៅបង្ហោះផងទៅ?
« ឯងមិនដឹងពិតមែន?នេះណាគឺទាយាទត្រកូលចនបានបើកបង្ហាញមុខមាត់ពិតប្រាកដអោយគ្រប់គ្នាបានស្គាល់ វាមិនមែនជារឿងធម្មតាទេ..ឯងដឹងទេ?ត្រកូនលនេះជាត្រកូលអថ៌កំបាំងខ្លាំងណាស់ មនុស្សក្នុងត្រកូលនេះគ្មានអ្នកណាធ្លាប់បង្ហាញមុខមាត់ទេនេះជាលើកទីមួយហើយដែលគេបើកបង្ហាញអោយស្គាល់..បើយល់ល្អយើងកុំទៅនិយាយអ្វីអោយប៉ះពាល់ដល់ពួកគេអី ពួកគេជាអ្នកដែលមានអំណាចខ្លាំងណាស់នៅក្នុងសង្គម ថែមទាំងជាត្រកូលដែលជាប់ឈ្លោះជាមហាសេដ្ឋីនៅលើពិភពលោកថែមទៀតផងគ្រាន់តែមិនបញ្ចេញមុខមាត់ ពេលនេះគេបង្ហាញខ្លួនឯងគិតមើលទៅថាជារឿងដែលគូរតែភ្ញាក់ផ្អើលរឺអត់? »សូម្បីតែគេស្គាល់ក៏ស្គាល់ត្រកូលចនដែរ អ្នកណាដែលថាមិនស្គាល់មិនចាប់អារម្មណ៍និងត្រកូលអថ៌កំបាំងនេះ គ្រប់គ្នាតែងតែចង់ដឹងអ្នកជាអ្នកនៅក្នុងត្រកូលវាមានពេលជាច្រើនជំនាន់ហើយមិនដែលបើកបង្ហាញមុខមាត់ពិតតតែសោះ ប៉ុន្តែពេលនេះស្រាប់តែបើកបង្ហាញមុខមាត់ទាយាទទៅវិញ
« យើងមិនដែលដឹងសោះ »គេពិតជាមិនដែលដឹងរឿងនេះតតែសោះតែចង់បន្ទោសគេក៏មិនត្រូវដែរ គ្រប់យ៉ាងមកពីជុងហ្គុកមិនប្រាប់គេអោយដឹងដឹង
« អញ្ចឹងហើយឯងគូរតែដឹង »ជីមីននិយាយបណ្ដើរចូកអារហារដាក់មាត់បណ្ដើរ លើកលែងតែថេយ៉ុងដែលគេញុាំម្ដងបន្តឹចៗដូចជាមិនចេះញុាំយ៉ាងអញ្ចឹងរឺអាចនិយាយថាគេទើបតែរៀនញុាំបាយ
« អូ..នេះជាសិស្សថ្មីមែនទេ? »មិនទាន់ទាំងញុាំបានប៉ុន្មានផងក៏មានអ្នកចូលមកកាត់មុនបាត់ទៅហើយ នេះជាអ្នកណាទៀតហើយ?គេទើបតែចូលមកទីនេះទេតែទទូលបានរឿងប្លែកៗច្រើនណាស់
« មែនហើយ »ថេយ៉ុងងើបឆ្លើយជាមួយស្រីម្នាក់នោះតាមធម្មតាព្រោះគេមិនដឹងទេថាអ្នកដែលចូលមកនិយាយជាមួយគេនេះជាអ្នកណាទេ
« ជាសិស្សមកថ្មីឯងគូរតែរៀនគោរពយើង បើចង់រៀននៅទីនេះបានសុខ »ហៀរ៉ាញញិមចុងមាត់ដាក់ថេយ៉ុងតាមរបៀបមនុស្សចូលចិត្តរើសអើងរបស់នាងមកលើអ្នកដ៏ទៃ។ នាងគឺលី ហៀរ៉ាជាកូនស្រីរបស់លោកលីដែលជានាយកសាលានេះជាមួយនិងអ្នកគ្រូលីនេះឯង ជាធម្មតាអោយតែមានសិស្សថ្មីចូលមកនាងនិងគ្នីគ្នានាងតែងតែដើគម្រាមកំហែងគេតែរហូតនិង
« ហេតុអីត្រូវគោរពនាង?នាងជាអ្វី? »ថេយ៉ុងលើកចញ្ចផមសួរ នាងជាអ្នកណា?មកពីណា?មានសិទ្ធអ្វីចង់អោយគេគោរព? ពិតជាមិនស្គាល់មេឃខ្ពស់កម្រឹតណាមែន
« ឯងចង់ប្រហ៊ើនជាមួយយើង? »ហៀរ៉ាសម្លក់សម្លឹងទៅកាន់ថេយ៉ុងដូចចង់សុីសាច់ហុតឈាម ក្រៅពីជីមីនគឺមានតែថេយ៉ុងនេះហើយដែលប្រហ៊ើនជាមួយនាង។ ចំណែកឯសិស្សដែលអង្គុយនៅជិតៗនោះវិញក៏នាំគ្នាប្ដូរកន្លែងអង្គុយខ្លាចខ្ទាតឈាមត្រូវ។
« ហើយយ៉ាងម៉េច? »ថេយ៉ុងឯណាទៅខ្លាចនោះ?មិនថានាងជាអ្នកណាមកពីណាទេក៏គ្មានសិទ្ធអ្វីអោយគេគោរពដែរ បើគេមិនធ្វើតាមនាងនាងចង់យ៉ាងម៉េច?ចង់ទះចង់វាយគេមែនទេ?គេក៏មានដៃមានជើងដូចគ្នាតែដាក់មកដាក់ទៅវិញហើយ
« ពួកឯងចាត់ការវាអោយយើង »ហៀរ៉ាងាគមករកលូណាដើម្បីអោយគេចូលទៅចាត់ការថេយ៉ុងអោយនាង។ នាងមិនចូលទៅចាត់ការខ្លួនឯងទេបើមិនចាំបាច់ចំពោះថេយ៉ុហក៏ដូចគ្នាត្រឹមតែជាសិស្សថ្មីសោះមានអ្វីអោយនាងចូលទៅដោយខ្លួនឯង។ លូណាដែលនៅឈរក្បែរនោះក៏ចូលមកជិតថេយ៉ុងមុននិងលើកដៃចង់ទះថ្ពាល់ថេយ៉ុងប៉ុន្តែ...
« អូយយយ..លែង..លែងយើង »ដៃដែលរៀននិងប៉ះថ្ពាល់រលោងរបស់ថេយ៉ុងក៏ត្រូវចាប់ជាប់ដោយដៃរបស់ថេយ៉ុងផ្ទាល់តែម្ដង។ នាយតូចប្រកម្លាំងតឹចតូចខ្លាំងណាស់ក្នុងការច្របាច់ដៃរបស់នាងប៉ុន្តែសម្រាប់មនុស្សធម្មតាគឺវាជាកម្លាំងខ្លាំងណាស់មិនមែនតឹចតូចទេ។
« ហុីសស...បើចង់មានដង្ហើមដកចេញអោយឆ្ងាយពីយើង »ថេយ៉ុងគ្រវាសដៃរបស់លូណាចេញពីដៃរបស់ខ្លួនទាំងពោលពាក្យគម្រាមទៅកាន់នាងតូច បើចង់រស់នៅអោយឆ្ងាយពីគេកុំអោយគេអស់ភាពអត់ធ្មត់អោយសោះ។
« ឯង..»លូណាលែងហ៊ាននិតាយបន្តពេលទទូលបានក្រសែរភ្នែកកំណាចរបស់ថេយ៉ុង ហេតុអ្វីក៏មើលទៅគេឃោឃៅបែបនេះ?ប៉ុន្តែដៃរបស់នាងនៅពេលនេះជាំគ្រាំឈាមទៅហើយ

សូមរងចាំភាគបន្ត...💜🙏🏻

របាំងស្នេហ៍វែមផាយ🔥😈«ចប់»Donde viven las historias. Descúbrelo ahora