ភាគទី28;យកថេយ៉ុងត្រឡប់មកវិញ?

590 58 2
                                    

រឿង របាំងស្នេហ៍Vampire
ភាគទី 28


ថេយ៉ុងមិនបានទៅណាចោលផ្ការបស់ទ្រង់ឡើយមានតែអង្គុយបង្ហូរទឹកភ្នែកដោយការឈឺចាប់ ប្រសឹនបើពេលនេះមានជុងហ្គុកចាំលួងលោមប្រហែលជាល្អខ្លាំងណាស់ អាចទេដែលពួកទ្រង់អាចជួបគ្នាបានម្ដងទៀតនោះ?
«ថេយ៉ុង»ព្រះនាងហ្វីរីកាដែលលបលួចមើលជាយូរនោះក៏សម្រេចចូលមកអង្គុយក្បែរថេយ៉ុងប៉ុន្តែមិនអោយម៉ូកាចូលមកនោះទេខ្លាចថាថេយ៉ុងនិងមានអារម្មណ៍មិនល្អ។
«...»ថេយ៉ុងមិនឆ្លើយតបនិងយកដៃជួតទឹកភ្នែកចេញ ទ្រង់មិនចង់អោយអ្នកណាបានឃើញនៅទឹកភ្នែករបស់ទ្រង់ទេ មិនចង់អោយអ្នកណាឃើញភាពទន់ខ្សោយរបស់ទ្រង់នោះទេ។
«ខ្ញុំម្ចាស់ដឹងថាទ្រង់ឈឺចាប់ណាស់ មិនចាំបាច់ព្យាយាមលាក់ពីខ្ញុំម្ចាស់ទេ»ហ្វីរីកាបានត្រឹមតែនិយាយលួងលោមប្អូនប៉ុន្តែមិនហ៊ានកាន់ដៃប្អូនរឺប៉ះប្អូននោះទេ ឃើញថេយ៉ុងមិនសប្បាយចិត្តទ្រង់ក៏មិនរីករាយដែរ។
«ខ្ញុំមិនបានកើតអីទេ»ថេយ៉ុងតបទាំងមិនងាគមើលទៅមុខរបស់ហ្វីរីកា មិនកើតអីទេប៉ុន្តែក្នុងទ្រូងខ្ទេចខ្ទាំអស់ទៅហើយ។
«ទ្រង់ទប់ទឹកភ្នែកអោយបានសឹនទៅមុននិងចង់កុហកខ្ញុំម្ចាស់»ហ្វីរីកាញញិមដាក់ថេយ៉ុង និយាយថាមិនកើតអីប៉ុន្តែពេលនេះទឹកភ្នែកស្រក់ហូមិនព្រមឈប់ ទោះបីជាខំជួតយ៉ាងណាក៏នៅតែមិនជ្រះនៅតែមិនព្រមឈប់ហូរ។
«ខ្ញុំនិកគេណាស់ ហុិកៗ...និកគេខ្លាំងណាស់»ទ្រាំបន្តទៀតលែងបានថេយ៉ុងស្រាប់តែបញ្ចេញសម្លេងយំទឹកភ្នែកស្រក់ចុះមកដូចជាទឹកបាក់ទំនុប ចុងក្រោយមានតែជ្រុបក្បាលជង្គង់ស្រែកដង្ហើយយំ។ ពេលនេះទ្រង់និកជុងហ្គុកខ្លាំងណាស់ ពិតជាចង់ជួបទ្រង់ខ្លាំងណាស់ ឃ្លាតពីមនុស្សដែលខ្លួនស្រលាញ់វាជារឿងដែលឈឺចាប់បំផុត និកម្ដងៗឈឺស្ទើរតែផុតដង្ហើម។
«...»ហ្វីរីកាបានត្រឹមតែអាណិតថេយ៉ុងដៃដែលចង់លើកទៅប៉ះស្មារបស់ថេយ៉ុងដើម្បីលួងលោមក៏ត្រូវទម្លាក់ចុះវិញ ទ្រង់គ្មានភាពក្លាហាននោះទេ។
«នៅទីនោះពួកគេមើលថែទ្រង់បានល្អណាស់មែនទេ?»ទ្រង់បានដឹងពីរឿងនេះហើយតែក៏នៅតែចង់លឺចេញពីមាត់របស់ថេយ៉ុងដោយផ្ទាល់។
«មែនហើយ...នៅទីនោះមានម្ចាស់បងធំ មានជុង មានមាតានិងបិតា មានគ្រប់គ្នាដែលមើលថែខ្ញុំម្ចាស់»ថេយ៉ុងងើបមកតបនិងនិងហ្វីរីកាទាំងទឹកភ្នែកជោគថ្ពាល់ ស្នាមញញិមក៏លេចឡើងស្របជាមួយនិងទឹកភ្នែកពេលដែលនិកដល់រឿងអាណាចក្រ ការមើលថែ ភាពកក់ក្ដៅ និងក្ដីស្រលាញ់ទ្រង់ចាំគ្មានថ្ងៃភ្លេចនោះទេ។
«ទ្រង់ដឹងទេថាទ្រង់សំណាងល្អខ្លាំងណាស់?ទ្រង់មានតែអ្នកដែលស្រលាញ់ទ្រង់ ខុសពីខ្ញុំម្ចាស់ដែលមិនធ្លាប់ទទូលបានអារម្មណ៍បែបនោះពីមុនមក»ពេលនេះមិនមែនតែថេយ៉ុងទេដែលកំពុងតែបង្ហូរទឹកភ្នែក ព្រះនាងក៏ដូចគ្នា។ ថេយ៉ុងពិតជាសំណាងល្អខ្លាំងណាស់ខុសពីទ្រង់ដែលគ្មានអ្វីគ្រប់យ៉ាងសូម្បីតែក្ដីស្រលាញ់ពីមាតាបិតាក៏ទ្រង់មិនធ្លាប់ទទូលបានដែរ។
«ខ្ញុំគិតថាពួកយើងមិនខុសទេ ដូចជាមាតារបស់ពួកយើងយ៉ាងអញ្ចឹង»ថេយ៉ុងបានដឹងគ្រប់យ៉ាងរួចអស់ទៅហើយ ទ្រង់បានដឹងមកពីមេទ័ពផ្ទាល់តែម្ដង មិនថារឿងមាតារបស់ពួកទ្រង់រឺក៏ជារឿងដែលបិតារបស់ទ្រង់ត្រូវសង្គត់ក្រោមស្នាដៃរបស់ស្ដេចគីម ប៉ុន្តែទ្រង់ធ្វើអ្វីបានទៅ?ទ្រង់បានត្រឹមតែឈរមើលនិងធ្វើជាផ្ទាងសុីបប៉ុណ្ណោះ។
«ខុសត្រង់ថាទ្រង់បានទទូលក្ដីស្រលាញ់ ទ្រង់នៅតែមានសំណាងជាងខ្ញុំម្ចាស់»ទោះបីជាជីវិតពួកទ្រង់មិនខុសគ្នាប៉ុន្មានប៉ុន្តែនៅតែមានរឿងដែលខុសគ្នា។
«មានអ្នកស្រលាញ់ប៉ុន្តែមិនបាននៅក្បែរ ស្រលាញ់គ្នាតែមិនបាននៅក្បែរនេះមែនទេដែលហៅថាសំណាង?»តើវាមានអ្វីខុសគ្នាទៅ?ម្នាក់មិនធ្លាប់ទទូលបានក្ដីស្រលាញ់ ម្នាក់ទៀតទទូលបានប៉ុន្ងែមិនអាចក្បែរគ្នាបាន វាមានតែការឈឺចាប់ប៉ុណ្ណោះ។
«ខ្ញុំម្ចាស់បានសន្យារជាមួយនិងជុងថាមិនទៅណាចោលទ្រង់ សន្យាថសនិងនៅក្បែរទ្រង់ជារៀងរហូតប៉ុន្តែខ្ញុំម្ចាស់បែជាបំពានសន្យារ ថ្ងៃនោះខ្ញុំម្ចាស់ចាំបានថាជុងយំខ្លាំងណាស់ ជុងអង្វរមិនអោយខ្ញុំម្ចាស់ចាកចេញ ជុងហ្គុកស្រក់ទឹកភ្នែកព្រោះតែខ្ញុំម្ចាស់»និកឃើញរឿងកាលពីថ្ងៃនោះបានត្រឹមតែឈឺចាប់និងស្អប់ខ្លួនឯង ថ្ងៃនោះជុងហ្គុកប្រាកដជាឈឺខ្លាំងណាស់ហើយ ពេលនេះក៏មិនដឹងថាទ្រង់យ៉ាងម៉េចទៅហើយ។
«ខ្ញុំម្ចាស់ជឿលើក្ដីស្រលាញ់ពិតប្រាកដ ថ្ងៃណាមួយពួកទ្រង់និងអាចជួបជុំគ្នាវិញ»ព្រះនាងញញិមឡើងផ្ដល់ពាក្យលួងលោមនិងក្ដីសង្ឈឹមទៅកាន់ថេយ៉ុង។ ទ្រង់នៅតែគិតថាក្ដីស្រលាញ់អាចឈ្នះគ្រប់យ៉ាង ជឿថាថ្ងៃណាមួយជុងហ្គុកនិងថេយ៉ុងនិងជួបគ្នាវិញ ជឿថាពួកទ្រង់និងមិនឃ្លាតឆ្ងាយពីគ្នាទៀតនោះទេ។
ពួកទ្រង់នៅបន្តនិយាយគ្នានៅទីនោះអស់រយៈពេលជាយូរ ពេលដែលមានអ្នកចាំជជែកក៏ធ្វើអោយចិត្តបានធូរស្បើយបានខ្លះ។
_____

របាំងស្នេហ៍វែមផាយ🔥😈«ចប់»Where stories live. Discover now