ភាគទី22;អាត្មានិយម

794 75 0
                                    

រឿង របាំងស្នេហ៍Vampire
ភាគទី 22


     ថេយ៉ុងអង្គុយមិនស្ងៀមនោះទេពេលខ្លះតាមសម្លក់ម៉េរីថែមទៀតព្រោះគេឃើញនាងលួចមើលជុងហ្គុក។ យ៉ាងម៉េចចង់ប្ដូរមុខសញ្ញាពីបងប្រុសគេមកជាប្ដីគេវិញមែនទេ?រឺក៏ចង់ក្រសោបទាំងពីរ? កុំសង្ឈឹមអោយសោះ។
     « ខ្ញុំមានកត្តិយសណាស់ដែលបានជួបលោកចននៅទីនេះ »លោកផាកតាមនិយាយជាមួយនិងជុងហ្គុករហូត នេះជាលើកទីមួយហើយដែលបានជួបជុងហ្គុកដោយផ្ទាល់ រាល់ដងធ្លាប់តែឃើញនិងដឹងតាមពត៌មានប៉ុណ្ណោះ។
     « ពិតមែនហើយលោកចន...ភ្លេចណែនាំទៅនេះគឺផាក ម៉េរីជាកូនស្រីពៅរបស់ពួកខ្ញុំ »អ្នកស្រីផាកឯណ្ណេះវិញក៏មិនអន់ដែរ និយាយចេញមកដូចចង់លើកកូនស្រីដាក់លើហ៊ិងអោយជុងហ្គុកយ៉ាងអញ្ចឹង។ មិនខុសទេ ជុងហ្គុកទាំងមានទាំងសង្ហាជាប់ឈ្មោះជាមហាសេដ្ឋីថែមទៀតអ្នកណាដែលថាមិនចង់បាននោះ។
      « សួស្ដីចាស៎..លោកចន »ម៉េរីប្រញ៉ាប់រៀបរិកពាអោយសមជាមនុស្សស្រីដែលទន់ភ្លន់អោយនាយក្រាសឃើញថានាងជាមនុស្សល្អ។
      « មិនចាំបាច់ណែនាំខ្លួនទេបើមិនចាំបាច់ »មួយឃ្លាដ៏សែនមានន័យធ្វើអោយពួកគេទាំងបីនោះបាក់មុខមិនស្ទើរទេ។ គេមិនចូលចិត្តមនុស្សបែបនេះទេគ្រាន់តែជួបដំបូងគេដឹងបាត់ទៅហើយចំណែកថេយ៉ុងក៏បាននិយាយពីគ្រួសារនេះប្រាប់គេខ្លះៗដែរពេលដែលធ្វើដំណើរមកទីនេះ។
     « ជីមីន...មករស់នៅទីនេះយ៉ាងម៉េចដែរ? »ថេយ៉ុងបែមកសួរជីមីនដែលអង្គុយស្ងៀមៗក្បែរយ៉ុនហ្គីឯណ្ណេះវិញ មើលទៅគេស្ងៀមស្ងាត់ចម្លែក តើមានបញ្ហាអ្វីរឺអត់?
      « យើងមិនអីទេថេយ៍ »ជីមីនញញិមបន្តឹចទាំងដែលការពិតវាខុសពីអ្វីដែលគេនិយាយ គេមករស់នៅទីនេះមិនមែនមកសុខស្រួលនោះទេប៉ុន្តែក៏គ្រាន់បើជាងរស់នៅភូមិគ្រិះផាកដែរ។
      « កុហកយើងរឺអត់និង? »មើលទៅដូចជាមិនគូរអោយទុកចិត្តសោះ មិនចាំបាច់ខំលាក់ទឹកមុខពីគេនោះទេគេអាចមើលដឹង។
     « ចុះឯងគិតថាបងធ្វើបាបគេមែនទេ? »យ៉ុនហ្គីលូកមាត់សួរខ្លាចថាជីមីនធ្លោយមាត់និយាយចេញមកគេប្រាកដជាត្រូវថេយ៉ុងអង្គុយទេសនាដាក់មិនខាន ម៉្យាងគេមិនបានធ្វើបាបជីមីនពិតមែនគេមិនបានវាយមិនបានធ្វើបាបគ្រាន់តែអោយបម្រើគេអោយបានល្អប៉ុណ្ណោះ បម្រើររឿងអ្វីមិនចាំបាច់និយាយក៏ដឹងច្បាស់ហើយត្រូវទេ?
     « មិនប្រាកដដែរ »ថេយ៉ុង គេដែរជឿបងគេមកពីពេលណាបងប្រុសគេមិនគូរអោយទុកចិត្តទេគេខ្លាចថាយ៉ុនហ្គីនិងធ្វើបាបជីមីន គេស្រលាញ់មិត្តគេណាស់បើយ៉ុនហ្គីហ៊ានធ្វើអោយមិត្តគេឈឺចាប់គេនិងមិនលើកលែងអោយទេ។
      « ជុងហ្គុកឯងចេះនិយាយការពារយើងខ្លះផងទៅមើល »ដឹងថាបើនិយាយទៀតក៏មិនភ្លេចថេយ៉ុងដែរទើបសុំជំនួយពីជុងហ្គុកអោយជួយនិយាយ។
      « ប្រពន្ធខ្ញុំនិយាយអ្វីខុសមែនទេ? »ជុងហ្គុកលើកចិញ្ចើមសួរទាំងធ្វើមុខបែបមនុស្សមិនយល់ មកចង់ទាញគេអោយចូលដៃចូលជើងមែនទេ?ដេលចាំដាំដំឡូងទៅគេនៅខាងថេយ៉ុងហើយ។
     « ពួកឯងនេះ »យ៉ុនហ្គីមើលគូរស្នេហ៍មួយគូរនេះឆ្លាស់គ្នាដោយរិកពារជ្រេញជាពិសេសគឺត្រង់ពាក្យដែលជុងហ្គុកហៅថេយ៉ុងថាប្រពន្ធ លើកមុនខាំគ្នាមិនលុះថ្ងៃសោះនិងឥឡូវនេះហៅប្រពន្ធស្អីទេ។
      « ប្ដីខ្ញុំល្អបែបនេះហើយ »ថេយ៉ុងអោបដៃជុងហ្គុកមុននិងផ្អែកក្បាលនិងស្មារបស់ជុងហ្គុក ប្ដីគេល្អបែបនេះហើយចេះនៅខាងប្រពន្ធ។ ប៉ុន្តែសកម្មភាពទាំងនេះធ្វើអោយអ្នកដែលមិនដឹងរឿងឆ្ងល់ហើយក៏មិនសប្បាយចិត្តដែរ...
      « ប៉ុន្តែក្រែងអ្នកប្រុសថេយ៉ុងប្រាប់ថាមានគូរដណ្ដឹងជិតរៀបការហើយត្រូវទេ? »ម៉េរីសួរឡើងទាំងការមិនពេញចិត្ត កាលពីនៅផ្សារទំនើបថ្ងៃនោះថេយ៉ុងបាននិយាយរឿងដែលថាខ្លួនមានគូរដណ្ដឹងឈឹតនិងរៀបការ តែពេលនេះបែជាមកហៅជុងហ្គុកថាប្ដីពេញៗមាត់ រឺក៏ខ្លួនមួយចង់ជិះទូកពីរ?
      « ហើយមានពាក់ព័ន្ធអ្វីនិងនាង? »សួរគេបែបនេះចង់មានន័យថាយ៉ាងម៉េច? នាងធ្វើល្ងង់រឺក៏ល្ងង់អោយប្រាកដទៅ? មើលតែភ្នែកទៅដឹងហើយថាកំពុងតែច្រណែននិងគេ។
     « អ្នកប្រុសមានម្ចាស់ហើយមិនគូរណា...ខ្ញុំនិយាយច្រើនពេកហើយណា អោយខ្ញុំសុំទោសផង »ម៉េរីធ្វើជានិយាយបានពាក់កណ្ដាលទើបមកនិយាយសុំទោសដូចជាមនុស្សភ្លាត់មាត់តែគោលបំណងរបស់នាងគឺចង់អោយជុងហ្គុកនិងថេយ៉ុងឈ្លោះគ្នា ចង់អោយជុងហ្គុកចេញពីថេយ៉ុង។
      « នាងមិនចាំបាច់បញ្ជាក់ទេណាថាខ្ញុំមានម្ចាស់រួចហើយព្រោះគេក៏នៅក្បែរខ្ញុំស្រាប់ទៅហើយ »ថេយ៉ុងញញិមស្រាលៗបង្កប់ដោយការឌឺដង គិតថាគេមិនដឹងពីគំនិតនាងមែនទេ?គិតថានិយាយបែបនេះហើយគេនិងជុងហ្គុកឈ្លោះគ្នាមែនទេ?គំនិតរាក់ពេកហើយ ចំណែករឿងម្ចាស់មិនចាំបាច់បញ្ជាក់ក៏គេដឹងខ្លួនឯងដែរព្រោះគេនិងជុងហ្គុកជាកម្មសិទ្ធរបស់គ្នាស្រាប់ទៅហើយ។
      « មាន...មានន័យថាយ៉ាងម៉េច? »នាងចាប់ផ្ដើមញញិមធ្វើជាមនុស្សស្រីសុភាពលែងសម ថេយ៉ុងចង់និយាយមានន័យថាយ៉ាងម៉េច?
      « ខ្ញុំគិតថានាងមិនល្ងង់ទេ »ថេយ៉ុងញញិមយបវិញយ៉ាងសមចិត្តសាងជាភាពក្ដៅក្រហាយដល់ម៉េរីមិនស្ទើនោះទេ មិនអោយនាងខឹងបានយ៉ាងម៉េចយ៉ុនហ្គីដែលនាងប្រាថ្នាចង់បានគេបែទៅជាស្រលាញ់ជីមីនចំណែកជុងហ្គុកដែលជាបុរសក្នុងក្ដីសុបិន្តនាងកន្លងមកបែជាមានម្ចាស់រួចទៅហើយថែមទាំងឈឹតរៀបការហើយថែមទៀត។
      « ខ្ញុំគិតថាពួកនាងល្មមទៅវិញហើយ »យ៉ុនហ្គីនិយាយបែបធម្មតាៗនោះទេប៉ុន្តែក្នុងន័យដេញចេញតែម្ដងគេធុញមកយូរហើយប៉ុន្តែគេទុកមុខអោយជីមីនយ៉ាងណានេះក៏ជាគ្រួសាររបស់ជីមីនដែរ។ គ្រួសារនោះក៏គកមានមុខឯណាមកនៅបន្តដែរបើម្ចាស់ផ្ទះដេញទៅហើយនោះប៉ុន្តែបើនិយាយពីរឿងជុងហ្គុកនិងថេយ៉ុងសម្រាប់ពួកគេទាំងបីពួកគេគិតដូចជាជីមីនអញ្ចឹង គិតថាជុងហ្គុកនិងថេយ៉ុងជាមនុស្សធម្មតាគ្រាន់តែស្រលាញ់រាប់អានជាមួយនិងយ៉ុនហ្គីមនុស្សមិនចំមនុស្សបិសាចមិនចំបិសាច។
    ក្រោយពេលដែលពួកនោះចេញទៅអស់ថេយ៉ុងក៏សុំជីមីនអោយទៅលេងខាងក្រៅជាមួយនិងខ្លួនម៉្យាងក៏ចង់ទុកពេលអោយយ៉ុនហ្គីនិងជុងហ្គុកនិយាយគ្នា ប្រហែលជាពួកគេមានរឿងដែលត្រូវនិយាយហើយ។
     « ថេយ៍...យើងសួរឯងមួយបានទេ? »ជីមីនដែលកំពុងតែអង្គុយក្រោមដើមឈើជាមួយនិងថេយ៉ុងនោះក៏ចាប់ផ្ដើមនិយាយឡើង ប៉ុន្តែទឹកមុខវិញមិនមែនជាការលេងសើចទេ។
      « អ្ហិម...»ថេយ៉ុងគ្រហិមងក់ក្បាលតឹចៗ គេក៏ចង់ដឹងថាជីមីនចង់ដឹងពីអ្វី រឺក៏ជារឿងរបស់យ៉ុនហ្គី?
     « តើឯងដឹងមែនទេថា..ថាបងប្រុសឯងមិនមែនជាមនុស្សដូចជាពួកយើងឡើយ? »គេគិតមកយូរហើយទម្រាំតែដាច់ចិត្តសួរសំណួរមួយនេះ ព្រោះតែមើលទៅថេយ៉ុងនិយាយជាមួយយ៉ុនហ្គីគ្មានខ្លាចសូម្បីតែបន្តឹច។
       « តើឯងខ្លាចគាត់មែនទេ? »ទឹកមុខថេយ៉ងក៏ប្រែមកជាស្រពោនបន្តឹចស្នាមញញិមស្រស់ក៏លែងសូវមាន ជីមីនសួរបែបនេះតើគេខ្លាចបិសាចមែនទេ?ប៉ុន្តែពួកគេមិនធ្លាប់ទៅប៉ះពាល់អ្នកណាមុនទេ។
      « ពិតមែនហើយយើងខ្លាច »ជីមីនគ្មានអ្វីក្រៅពីនិយាយតាមត្រង់គេពិតជាខ្លាចហើយក៏ខ្លាចខ្លាំងណាស់ប៉ុន្តែគេមិនយល់ថាហេតុអ្វីចេះតែចង់នៅក្បែរ? គេយល់ថាគេចម្លែកណាស់ ខ្លាចតែបែជាចង់នៅក្បែរមិនចង់ឃ្លាតឆ្ងាយ តើគេគិតអ្វី?គេមិនយល់ពីខ្លួនឯងទេ។
      « យើងមិនខ្លាចគាត់ទេជីមីន គាត់គឺជាបងប្រុសល្អរបស់យើងទោះបីជាពួកយើងមិនមែនជាសាច់ឈាមបង្កើតក៏ដោយ »ថេយ៉ុងញញិមឡើងបន្តឹចនិកគិតពីពេលវេលាអតីតកាល គេធំឡើងដោយក្ដីស្រលាញ់មានជុងហ្គុក បងប្រុសអុំប្រុសអុំស្រី ពួកគេមើលថែនិងផ្ដល់ក្ដីស្រលាញ់មកអោយគេធ្វើអោយគេគិតថាគេមានសំណាងបំផុតនៅលើលោកនេះប៉ុណ្ណឹងក៏គេមានក្ដីសុខណាស់ទៅហើយសម្រាប់គេ ប៉ុន្តែបើអោយគេជ្រើសគេពិតជាចង់មានប៉ាម៉ាក់ដូចជាអ្នកដ៏ទៃណាស់គេមិនធ្លាប់ឃើញមុខរបស់ពួកគាត់ទេសូម្បីតែឈ្មោះក៏គេមិនដឹងផង ទោះបីគ្រប់គ្នាផ្ដល់គ្រប់យ៉ាងអោយគេក៏គេនៅតែត្រូវការពួកគាត់ តើពួកគាត់ជាអ្នកណា?ហេតុអ្វីគ្រប់គ្នាលាក់ពីគេ?តើមានអ្វីជាអថ៌កំបាំងដែរទេ?
      « យើងក៏ចង់បែបនោះដែរ »ជីមីនអោនមុខចុះ គេពិតជាចង់ដូចជាថេយ៉ុងចង់នៅក្បែរយ៉ុនហ្គីដោយគ្មានភាពភ័យខ្លាចតែគេមិនអាចធ្វើបាន ទោះបីជាចង់ជិតចង់ក្បែរប៉ុន្តែគេមិនអាចរម្ងាប់ចិត្តភ័យខ្លាចបានដែរ។
     ក្រឡេកមកមើលនៅបន្ទប់ទទូលភ្ញៀវឯណ្ណេះវិញម្នាក់ៗដូចជាមានទឹកមុខតានតឹងដល់ហើយ ម្នាក់ៗសុទ្ធតែមានបញ្ហារៀងខ្លួន។
     « ហ្យុងគិតច្បាស់ហើយមែនទេពីរឿងនេះ? »ជុងហ្គុកសួរអ្នកជាបងបញ្ជាក់ រឿងនេះវាមិនមែនជារឿងតូចនោះទេមុននិងសម្រេចចិត្តអ្វីមួយត្រូវគិតអោយបានច្បាស់។
     « ថាបងអាត្មានិយមក៏បានដែរ តែបងសុំនៅជាមួយជីមីនដោយស្ងប់សុខចង់ផ្ដាច់ខ្លួនពីគ្រប់យ៉ាងនៅទីនោះទោះជាបងត្រូវប្ដូរនិងគ្រប់យ៉ាងក៏ដោយ បងក៏បាននិយាយរឿងនេះជាមួយបិតារួចហើយដែរ »ថាគេអាត្មានិយមក៏គេមិនប្រកែកដែរប៉ុន្តែគេសុំរស់នៅជាមួយជីមីនដោយស្ងប់សុខ គេក៏ចង់មានក្ដីសុខនិងគេដែរគេចង់ផ្ដាច់ខ្លួនគ្រប់យ៉ាងនៅទីនោះទោះបីជាត្រូវលះបង់គ្រប់យ៉ាងដែលគេមានក៏ដោយចុះក៏គេព្រម។ ស្នេហារវាងបិសាចនិងមនុស្សវាមិនមែនជារឿងលេងសើចនោះទេ មនុស្សមិនមែនរស់នៅបានដូចជាបិសាចដូចជាពួកគេឡើយ កើតចាស់ឈឺស្លាប់ជារឿងធម្មតារបស់មនុស្សដូច្នេះហើយគេត្រូវទ្រាំនិងការឈឺចាប់ដែលត្រូវបាត់បង់មនុស្សជាទីស្រលាញ់នៅថ្ងៃណាមួយ ប៉ុន្តែគេមិនចង់បានបែបនោះទេគេខ្លាចភាពឯកាពេលដែលគ្មានជីមីនហើយក៏មិនប្រាកដថាជាតិថ្មីគេនិងបានជួបជីមីនវិញដែររឹតតែមិនអាចធ្វើអោយជីមីនក្លាយជាបិសាចដូចជាគេ បើធ្វើបែបនេះជីមីនអាចជាផ្លាស់ប្ដូរច្រើនបើលើសពីនោះជីមីនអាចរស់តែរាងកាយប៉ុន្តែចិត្តនិងវិញ្ញាណជាបិសាចមិនមែនជាជីមីនរបស់គេឡើយ អញ្ចឹងហើយគេព្រមលះបង់គ្រប់យ៉ាងមកធ្វើជាមនុស្សដូចជាជីមីនវិញល្អជាង ពេលស្លាប់ព្រមស្លាប់ទៅជាមួយគ្នាយកថាមពលដែលគេមានចងភ្ជាប់និស្ស័យជាមួយគ្នាក្លាយជាគូរនិងគ្នាគ្រប់ភពគ្រប់ជាតិ គេត្រៀមខ្លួនរួចហើយចំពោះរឿងនេះ។
      « ហ្យុងមិនមែនអាត្មានិយមទេប៉ុន្តែហ្យុងកំពុងតែរកក្ដីសុខអោយខ្លួនឯងទៅវិញទេ »ជុងហ្គុកលើកដៃដាក់លើស្មារបស់យ៉ុនហ្គី គ្រាន់តែចង់រស់នៅជាមួយមនុស្សដែលគេស្រលាញ់មិនមែនហៅថាអាត្មានិយមទេហើយក៏ជួយអបអរដែលយ៉ុនហ្គីអាចរកក្ដីសុខអោយខ្លួនឯងបាន បើថេយ៉ុងជាមនុស្សគេក៏ព្រមលះបង់គ្រប់យ៉ាងដើម្បីបានក្បែរថេយ៉ុងដូចជាយ៉ុនហ្គីយ៉ាងអញ្ចឹងប៉ុន្តែចំពោះរឿងគេនិងថេយ៉ុងវាមិនមែនជារឿងងាយបែបនេះឡើយ ពួកគេមិនមែនជាមនុស្សទេក៏មិនអាចគេចខ្លួនមិនអាចលាក់បាំងក៏មិនអាចរស់នៅទីនេះរហូតដែរ គេមិនចង់គិតទេថាបើគ្រប់យ៉ាងត្រូវលាតត្រដាងគេនិងថេយ៉ុងទៅជាយ៉ាងណា...
      « ចុះឯងវិញនោះជុងហ្គុក ឯងនិងថេយ៉ុងគិតយ៉ាងម៉េច? »រឿងគេរកផ្លូវចេញរួចហើយតែរឿងប្អូនៗគេទាំងពីស្មុគស្មាញរកផ្លូវចេញមិនឃើញ តើពួកគេឆ្លងកាត់បានដែរទេ?
      « ខ្ញុំមិនចង់បាត់បង់ថេយ៍ទេ »បើដើដល់ផ្លូវទាល់គេនិងធ្វើគ្រប់យ៉ាងដើម្បីរក្សារថេយ៉ុងទោះបីត្រូវប្រើជីវិតប៉ុន្មានមកប្ដូរក៏ដោយ គិតទៅមើលថាគេនិងយ៉ុនហ្គីមួយណាដែលអាត្មានិយមជាង?
      យ៉ុនហ្គីគេលែងគិតអ្វីទាំងអស់ហ៊ានលះបង់គ្រប់យ៉ាងផ្ដាច់ខ្លួនពីអាណាចក្រផ្ដាច់ខ្លួនពីបិសាចសង្ងំរស់នៅមានក្ដីសុខជាមួយមនុស្សដែលគេស្រលាញ់ ចំណែកជុងហ្គុកគេគិតរួចទៅហើយបើរឿងនោះកើតឡើងមែនគេព្រមលះបង់ទ័ពព្រមយកជីវិតនិងឈាមគ្រប់គ្នាទៅប្ដូរនិងថេយ៉ុងម្នាក់ នេះហើយជាផ្លូវដែលគេជ្រើសហើយវាក៏អាស្រ័យទៅលើថេយ៉ុងដែរថាគេគិតបែបណា។


សូមរងចាំភាគបន្ត....💜🙏🏻

របាំងស្នេហ៍វែមផាយ🔥😈«ចប់»Where stories live. Discover now