សុភមង្គល

179 2 0
                                    

  ភាគទី22

    មិនយូរប៉ុន្មាន យ៉ុនជីក៏ជាសះស្បើយមកវិញជាធម្មតា ដោយសារមានបូរ៉ាម នៅជិត នឹងមើលថែគ្រប់ជំហ៊ាន។
     នៅក្នុងបន្ទប់របស់ពួកគេទាំងពីរអ្នក។
     អ្នកទាំងពីរគេងអោបគ្នាយ៉ាងស្អិរមួត ពោពេញដោយស្នាមញញឹម នឹងសុភមង្គល

      ស្រីតូច ដឹងថាខ្លួននាងក៏ខុស ធ្វើអោយគេបារម្ភ នឹងបង្កគ្រោះថ្នាក់ដល់គេទៀតផង នាងក៏និយាយ:
     "អូនសុំទោស! អូនមិនធ្វើបែបនេះម្តងទៀតទេ"
     យ៉ុនជីនមិនបានខឹងមិនបានបន្ទោសនាងបន្តិចឡើយ មានតែនិយាយផ្អែមដាក់នាងទៅវិញថា
     "បងមិនបន្ទោសអូនទេ! រឿងវាកន្លងផុតហើយ កុំគិតទៀត មកពីបងស្រលាញ់អូន ទើបហ៊ានប្រថុយបែបយ៉ាង !"
     នាងតូចញញឹមដាក់គេ ដោយក្តីសុខជាច្រើនរាប់ពុំអស់។
    ពួកគេទាំងពីរស្និតស្នាល
ជាមួយគ្នាមិនទាន់បានយូរប៉ុន្មានផង។ទូរស័ព្ទ របស់ បូរ៉ាម ក៏មានអ្នកខលមក។
     "ទុកអោយបងជាអ្នកទទួល!"
     យ៉ុនជីន ទទួលទូរស័ព្ទ ពីមនុស្សម្នាក់។ បូរ៉ាម មិនបានដឹងថា ពួកគេនិយាយអ្វីទេ ព្រោះ យ៉ុនជីន បានចេញទៅខាងក្រៅ។ នាងគ្រាន់តែដឹងថា ពេលគេនិយាយចប់ ចូលមកក្នុងវិញ ទឹកមុខខរបស់គេ  មិនសូវស្រួល។
     "បងត្រូវមានការចេញទៅក្រៅបន្តិច !" យ៉ុនជីន អោនទៅថើបបូរមាត់របស់ប្រពន្ធ យូរបន្តិច រួចក៏ដើរចេញទៅបាត់។

    ឡានសេរីទំនើបខ្មៅក្រិប បើកចេញទៅ ដោយអង្គរក្ស ជាច្រើន ។ យ៉ុនជីនអង្គុយក្នុងឡាន ពាក់វ៉ែនតាខ្មៅ មើលទៅកាន់តែស្រស់សង្ហាមួយកម្រិតទៀត។ នាយ កំពុងអង្គុយក្នុងឡានសញ្ចឹងគិតរឿងអ្វីមិនដឹង គ្រាន់តែទឹកមុខបង្ហាញនៅភាពឆ្ងល់ជាខ្លាំង។

     ភោជ្ជនីយដ្ឋាន ល្បីមួយកន្លែងមានតែអ្នកដែរ មានបុណ្យសាក់ កិត្តយសធំខ្លាំងខ្លាប៉ុណ្ណោះ ទើបអាចចូលបាន។
     កម្លោះសង្ហា ចុះពីលើ ឡានដោះវ៉ែនតា រួចក៏ដើរចូលទៅខាងក្នុង ដោយគ្មានអង្គរក្សម្នាក់ណា ដើរចូលទៅជាមួយឡើយ។

     តាមពិត នាយមកនេះ ដោយសារការណាត់ជួបជាមួយ លោក លី។ លោក លីបានសូមគេណាត់ជួបនៅទីនេះ ព្រោះលោកមានរឿងចង់និយាយជាមួយ។
     រាងសង្ហា ដើរចូលមកខាងក្នុង ជាមួយកែវភ្នែកសម្លឹងឆ្វេងស្តាំ រកមើល លោក លី។
     បន្ទាប់ពីរកឃើញ នាយក៏ចូលទៅអង្គុយទុលមុខគ្នាជាមួយគាត់។
     "លោកមានរឿងអ្វី?" គេសួរដោយសម្លេងត្រជាក់ ក្នុងចិត្តក៏គុំគួនដែរ ព្រោះលោក ម្នាក់នេះព្យាយាម បំបែកបំបាក់ ជ្រៀតជ្រែងស្នេហ៏គេរហូតតែ ដោយហេតុថាលឺ បូរ៉ាម និយាយប្រាប់រឿងហេតុដែរនាងចេញពីភូមិគ្រិះរបស់គាត់មកបានយ៉ាងងាយ គេក៏មក!។
     "ថ្ងៃនេះ ខ្ញុំណាត់ជួបឯង មិនមែនមានបំណងអាក្រក់ឬ ប្រើល្បិចជាមួយឯងនោះទេ ខ្ញុំមកល្អទេ!"
     យ៉ុនជីន សើចចុងមាត់ រួចក៏ចាំស្តាប់

ជម្រិតស្នេហ៏គូរដណ្តឹង [Completed✅]Where stories live. Discover now