ថ្ងៃដំបូងជួបគ្នា

386 11 0
                                    

ភាគទី2

     ឡានសេរីទំនើបមួយគ្រឿង មានតម្លៃថ្លៃកប់ពពក ពណ៏ខ្មៅរលោងក្រិប គ្មានដំបូល ចតនៅមុខភូមិគ្រិះដល់ធំស្គឹមស្កៃ។ម្ចាស់ឡានក៏បានដើរចេញមកខាងក្រៅ រួចក៏ចូលទៅក្នុងឡាន បើកនាំយកមនុស្សជាទីស្រលាញ់របស់គេទៅដើរលេងបាត់ទៅ។
     "ភូមិគ្រិះលោកមែនទេ?
     "បាទ...."
     "ហេតុអីក៏ផ្លូវចេញវែងយ៉ាងនេះ"
រាងតូច ភ្ញាក់ផ្អើលពេលដែរបើកបានបន្តិច ឃើញថាផ្លូវចេញទៅខាងមុខ មានតែជិះឡានទេទើបអាចដល់ បើសិនជាដើរគឺហត់អត់តែប្រយោជន៍ ក៍មិនទាន់ទៅដល់ខាងមុខដែរ។
     "ខ្លាចនាងរត់គេបានទេដឹង"
ស្រីតូច ងាកមកសម្លក់គេម្តងទៀត ថាមិនត្រូវអាចដែរ
     "ចោះមិចក៏លោកចាប់ខ្ញុំមកទីនេះ"
គ្មានការឆ្លើយតប
     "មិចមិនឆ្លើយ? នែ៎ចាប់ខ្ញុំមកទីនេះបែបនឹង មានបំណងអាក្រក់ទេដឹង ឬក៏មានគំនុំ អរលោកស្រលាញ់ខ្ញុំ?"
នាងក្រមុំព្យាយាមរកនឹកប៉ុន្នានសំណួរនេះមកសួរគេ ខួរក្បាលរបស់នាងព្យាយាមនឹកគិតស្ទើរឆ្កួតទៅហើយ មនុស្សមិនដែរស្គាល់គ្នាផង សុខៗក៏ចាប់យកមកនៅទីនេះ។
     "អ្វីដែរខ្ញុំចង់បាន គឺចង់អោយនាងនៅទីនេះជាមួយខ្ញុំ"
នាងក្រមុំភ្ញាកព្រើត នឹងអ្វីដែរនាយនិយាយ ឆ្កួតមែនទេ   សុខៗអោយនាងមកនៅជាមួយគេ ទាំងដែរនាងមិនស្គាល់សូម្បីតែឈ្មោះគេ។
      "លោកឆ្កួតមែនទេ ហើយមិចក៏ចង់អោយខ្ញុំរស់នៅជាមួយ ខ្ញុំមិនដែរទាំងស្គាល់លោកជាអ្នកណា មកពីណា ផង!"
     "បន្តិចទៀតនាងនឹងស្គាល់ហើយ ខ្ញុំ យ៉ន់ជីន!"
     "យ៉ន់ជីន!"
    

             -----------------------

     ឡានរបស់ពួកគេ បានបើកមកដល់មុខទ្វាចេញរបស់
ភូមិគ្រិះ មានអ្នកយាមជាច្រើនអ្នកនៅខាងមុខនោះ ពួកគេត្រូវយាមទាំងក្រៅទាំងក្នុងការពារមិនអោយ បូរ៉ាម រកវិធីណាមួយរត់ចេញបាន។ទម្រាំបាននាងក្រមុំតូចម្នាក់នេះមកនៅក្នុងដៃ គេត្រូវ រៀបគម្រោងការ តាមស៊ើបមើល មិនអោយដាច់ឡើយ។
ឡានបើកលើវិថីដល់រលោងស្រិប មានផ្កាជាច្រើនដើមរីកស្គុះស្គាយ  ធ្លាក់ចុះមកជាច្រើន បង្កើតអោយមានទេសភាពដល់ស្រស់ត្រកាល ទាក់ទាញចិត្តអ្នកដែរបានឃើញអោយលង់នឹងសម្រស់វាភ្លាមៗ
     "នៅកូរ៉េស្អាតយ៉ាងនេះណ៎"
     បូរ៉ាម និយាយងូវៗស្តាប់មិនសូវបាន នាងពិតជាត្រេកអរនឹងបានឃើញផ្កាជាច្រើនដុះរីកស្គុះស្គាយពេញដើមឈើតាមដងផ្លូវ  ធ្លាប់តែបានឃើញក្នុងទូរស័ព្ទ ពេលនៅបរទេស ឲអីឡូវក៏មកឃើញផ្ទាល់ ពិតជាចូលចិត្តណាស់។
               _________///////__________

ជម្រិតស្នេហ៏គូរដណ្តឹង [Completed✅]Where stories live. Discover now