ចាប់បង្ខំ

218 5 0
                                    

ភាគទី14

     មន្ទីពេទ្យ

     យ៉ុនជីន កំពុងអង្គុយលើគ្រែពេក យ៉ាងស្រង៉ូចស្រង៉ាត់ ចិត្តនឹកគិតដល់មនុស្សស្រីជាទីស្រលាញ់របស់គេ នឹងបារម្ភហួសថ្លែង ។ បើតាមគំនិត គេសឹតសឹងតែរត់ចេញពីមន្ទីរពេទ្យ ទៅតាមយកនាងមកវិញទេ គេមិនអាចទ្រាំមិនអាចរង់ចាំបានទេ ក្នុងចិត្តតក់ក្រហល់មិនស្រណុកបន្តិចសោះ។

តុក តុក តុក

     សម្លេងគោះទ្វាបានបន្លឺឡើង បន្ទាប់មកទ្វាក៏បានបើកបង្ហាញនៅ ជេមីន នឹងនារីក្រមុំរូបស្រស់ម្នាក់។
     "សួស្តីលោក..." នារី រាងតូចច្រឡឹង សក់វែង មុខមាត់សមសួន  អោនគោរព យ៉ុនជីន។
     "ចាហ្វាយ នាងបានដល់ហើយ!"
     យ៉ុនជីនមើលមុខរបស់នាង រួចនិយាយ:
     "ស៊ូមី! ខ្ញុំមានកិច្ចការមួយចង់អោយនាងធ្វើ!
     អ្នកកម្លោះមិនអាចនៅស្ងៀមឡើយ  គេបានធ្វើអ្វីម្យ៉ាង ដើម្បីយកនារីរបស់គេមកវិញ ទើបគេហៅនារីម្នាក់នេះ មកអោយធ្វើការអោយគេ។ ស៊ូមី ញញឹម ទទួលយកបានអោយតែជាបញ្ជារបស់គេ នាងមិនជំទាស់ឡើយព្រោះ
យ៉ុនជីន ជាមនុស្សល្អ ធ្លាប់ជួយនាង នឹងគ្រួសាររបស់នាង បែបនេះដល់ពេលដែរនាងជួយគេម្តងហើយ..។
     "បន្លំខ្លួន ចូលទៅក្នុងផ្ទះរបស់ លោក លី អោយបាន រួចតាមស៊ើបអោយខ្ញុំ "
     "អ្នកនាង បូរ៉ាមមែនទេ ចាហ្វាយ?"
     នាងដឹង ដោយសារតែ ជេមីនបានប្រាប់នាងត្រួសៗអំពីរឿងទាំងនេះហើយ។
     "ត្រូវហើយ.... "
     "អូខេ ចាហ្វាយ ទុកចិត្តលើខ្ញុំចុះ ខ្ញុំនឹងធ្វើគ្រប់វិធី នាំអ្នកនាងបូរ៉ាមមកអោយ ចាហ្វាយវិញ!"
     នាងក្រមុំ  ថារួចក៏ត្រូវបានជេមីន នាំចេញទៅបាត់ទៅ កិច្ចការនឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះ។

    " នាងត្រូវបន្លំខ្លួន ជាអ្នក សហ័សការដៃគូរជាមួយក្រុមហ៊ុនរបស់ ហារូ "
    ជេមីនប្រាប់នាងត្រួសៗ ពីផែនការ ពួកគេទុកចិត្តលើនាងហើយ ថានឹងជោកជ័យ។

     "បូរ៉ាម!"
     អ្នកកម្លោះ រូបសង្ហាដែរកំពុងស្ថិតនៅក្នុងបន្ទប់ ព្យាបាល អង្គុយនឹកស្រមោស្រមៃទៅ មនុស្សស្រីរបស់គេឥតឈប់។ បើនាងកើតអីទៅ គេច្បាស់ជាឆ្កួតមិនខាន គេស្រលាញ់នាងស្មើរនឹងជីវិតទៅហើយ..។
     "បងនឹង យកអូនមកវិញអោយបាន បូរ៉ាម! បងដឹងថាពេលនេះអូនប្រហែលជាកំពុងយំ! បងបារម្ភពីអូនណាស់ សូមអូនរង់បន្តិចទៅណា !"

ជម្រិតស្នេហ៏គូរដណ្តឹង [Completed✅]Where stories live. Discover now